31/07/2018 - 14:17

បង្កលក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច

ខេត្ត​អាន​យ៉ាង តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តុំ​កម្លាំង​ចង្អុល​ការ​កៀរ​គរ​ប្រើ​​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​ពី​មជ្ឈិម​ថវិ​កា​ខេត្ត​និង​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។

ស្រះ​ស្វាយ​ចេក​និង​ស្រះ​ស្វាយ​ស មិន​ត្រឹម​តែ​មាន​មុខ​ងារ​ស្តុក​ទឹក​ប៉ុណ្ណោះ​ទេ

នៅ​ទាំង​ជា​​កន្លែង​ទេស​ចរណ៍​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។

តាម​រ​បាយ​ការណ៍​របស់​គណៈ​ជន​ជាតិ ខេត្ត​អាន​យ៉ាង កម្ម​វិ​ធី​គម្រោង​នា​នា​បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​នោះ​មាន​កម្ម​វិ​ធី គម្រោង​សំ​ខាន់​ៗ ជា​ច្រើន​ ដូច៖​កម្ម​វិ​ធី​១៣៥ កម្ម​វិ​ធី​១៣៤ ស្តី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មួយ​ចំ​នួន​ ដូច ជា​ដី​សង់​ផ្ទះ​ដី​ផលិត​កម្ម​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ដែល​មាន​ជីវ​ភាព​លំ​បាក​។ សេចក្តី​សម្រេច​ចិត្ត​លេខ​៧៤​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​គោល​ន​យោ​បាយ​​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ជូនគ្រួ​សារ​ជន​រួម​ជាតិ​ជា​ជន​​​ជាតិ​​ភាគ​​តិច​​​ក្រី​​ក្រ ដែល​មាន​ជីវ​ភាព​លំ​បាក​។ សេច​ក្តី​សម្រេច​ចិត្ត​លេខ​១៦៧​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ អំ​ពី​ការ​វិ​និ​យោគ​ទុន​ជីក​ស្តារ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​តំ​បន់​ខ្ពស់ អំ​ពី​ការ​ស្តារ​អ​ភិ​រក្ស​និង​ពង្រីក​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​។ល។ ដោយ​ថ​វិ​កា​វិ​និ​យោគ​ទុន​ឧបត្ថម្ភ​រាប់​រយ​ពាន់​លាន​ដុង​ បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ជីវ​ភាព​ សម្ភារៈ ស្មារ​តី រប​ស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​ប្រ​សើរ​ឡើង​។

ពិ​សេស​គឺ​កម្ម​វិ​ធី គម្រោង​វិ​និ​យោគ​ទុន ក​សាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​តំ​បន់​ខ្ពស់ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ អាន​យ៉ាង បាន​វិ​និ​យោគ​ទុន​ក​សាង​ស្ថា​នីយ​បូម​ទឹក អគ្គិ​សនី​និង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត ស្រះ​ស្តុក​ ទឹក​ឲ្យ​តំ​បន់​ខ្ពស់​នៅ​ស្រុក​ទ្រី​តូង​ និង​ទិញ​បៀង ដោយ​ថ​វិ​កាស​រុប​ជាង​៥០​ពាន់​លាន​ដុង ស្ថា​នីយ​បូម​ទឹក​អគ្គិស​នី​ព​លា​នុ​ភាព​ធំ ដូច​៖ ស្ថា​នីយ​បូម​ទឹក​៣គុម្ភៈ​នៅ​ឃុំ​អាន​គឺ​វិញ​ត្រុង វ៉ាន់​យ៉ាវ​ (ស្រុក​ទ្រី​តូង​) ស្ថា​នីយ​បូម​ទឹក ឡេ​ទ្រី​ចូវ​ឡាំង ​អាន​ទឹក​។ល។ ស្រុក​ទ្រី​តូង មាន​ស្ថា​នីយ​បូម​ទឹក​ខ្នាត​តូច​ៗ​ជា​ច្រើន​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ សំ​ណង់​ទាំង​នេះ ជួយ​មា​មីង​មាន​ទឹក​ស្រោច​ស្រព​ដំ​ណាំ​នៅ​រដូវ​ប្រាំង​។ បង​ស្រី នាង​សុខ​រិន្ទ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ណុយ​តូ​ ឲ្យ​ដឹង​៖ “អា​ស្រ័យ​មាន​ស្រះ​ស្វាយ​ចេក និង​ស្រះ​ស្វាយ​សស្តុក​ទឹក ម៉្លោះ​ហើយ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​អាច​នឹង​ម្ចាស់​ ការ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ស្រូវ​ស្រែ​ និ​ង​ដំ​ណាំ។​ ផ្តើម​ពី​នោះ ​មា​មីង​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​នៅ​លើ​ផ្ទៃ​ដី​តែ​មួយ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​មុន​ៗ​”។ លើក​ដៃ​ចង្អុល​ទៅ​វាល​ស្រែ​ដែល​ដាំ​ត្រាវ​ជិត​នឹង​បាន​ប្រ​មូល​ផល បង​ចៅ​ស៊ី​ណាន​ នៅ​ភូមិ​តូ​ធ្វឹង ឃុំ​ណុយ​តូ ឲ្យ​ដឹង​៖ “ដី​ស្រែ​ខ្ញុំ​នៅ​ជើង​ភ្នំ ម៉្លោះ​ហើយ​ធ្វើ​ស្រែ​បាន​តែ​១​រដូវ​/ឆ្នាំ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អា​ស្រ័យ​មាន​ប្រ​ភព​ទឹក​ពី​ស្រះ​ស្វាយ​ចេក​ខ្ញុំ​ដាំ​ដំ​ណាំ​បន្ថែម​បាន​ពី​១-២​រដូវ​/ឆ្នាំ ម៉្លោះ​ហើយ​បង្កើន​ប្រាក់​ចំ​ណូល​គ្រាន់​បើ។​ ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដុះ ខ្ញុំ​ទិញ​ម៉ូ​តូ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ និង​គិត​គូរ​ឲ្យ​កូន​ប្រុស​​រៀន​សូត្រ​”៕

                              ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​អាន​យ៉ាង