តាមប្រសាសន៍លោកថាច់យ៉ឿង ប្រធានគណៈជនជាតិខេត្តវិញឡុង រយៈពេលកន្លង ខេត្តតែងអនុវត្តល្អនូវគោលនយោបាយឧបត្ថម្ភ ដើម្បីជនរួមជាតិភាគតិចលំនឹងជីវភាព។
ផ្ដល់ពាងទឹកដល់គ្រួសារជនរួមជាតិភាគតិច។
តាមរយៈប្រភពថវិការបស់មជ្ឈិម ខេត្តបានអនុវត្តការឧបត្ថម្ភទឹកស្អាត ដោយការផ្ដល់ពាងទឹកជូនជនរួមជាតិខ្មែរ១.៤០៩គ្រួសារ នៅស្រុកតាមប៊ិញ តាឱន វ៉ុងលីមនិងទីរួមខេត្ត-ក្រុងប៊ិញមិញ សរុបថវិកាជាង១,៨ពាន់លានដុង។ គិតដោយឡែកឆ្នាំ២០១៧ គ្រួសារដែលបានឧបត្ថម្ភចំនួន៥៦៩ ថវិការអនុវត្តសរុបជាង៨៥០លានដុង។ បងស្រី
សឺនធីហ៊ុង នៅភូមិត្រុងត្រាច់ ឃុំត្រុងថាញ់ ស្រុកវ៉ុងលីម ឲ្យដឹង៖ “អាស្រ័យផ្ទះខ្ញុំសាងសង់លើដីផ្នោឆ្ងាយពីផ្លូវទឹក ម៉្លោះហើយត្រូវជីកអណ្ដូងដើម្បីយកទឹកប្រើប្រាស់។ ថ្វីដ្បិតតែប៉ុន្មានឆ្នាំជិតៗនេះ មិនដឹងហេតុអ្វីបានជាប្រភពទឹកក្នុងអណ្ដូងមិនគ្រប់ប្រើប្រាស់ក្នុងគ្រួសារ។ ចាប់តាំងពីបានរដ្ឋតភ្ជាប់បំពង់ទឹកម៉ាស៊ីនកាត់តាមភូមិចូលដល់ផ្ទះខ្ញុំ ខ្ញុំមានទឹកស្អាតប្រើប្រាស់សម្រាប់ដណ្ដាំស្ល បោកលាងបានងាយស្រួល។ មិនត្រឹមតែម្ចាស់ការបានប្រភពទឹក ផ្ទះខ្ញុំនៅទាំងមានចរន្តអគ្គិសនីជាតិ ម៉្លោះហើយធ្វើការងារផ្ទះក៏ងាយស្រួលដែរ មិនខាត់ពេលវេលាដូចមុន”។ ពីមុន អាស្រ័យផ្ទះបងស្រីហ៊ុង គ្មានចម្ការម៉្លោះហើយត្រូវទិញឱស ស្លឹកដូង។ល។ ដើម្បីដណ្ដាំស្ល។ តាំងពីមានអគ្គិសនីបងស្រីដណ្ដាំដោយចង្ក្រានអគ្គិសនី ឆ្នាំងបាយអគ្គិសនី ម៉្លោះហើយមិនចាំបាច់រកឱស។ បងស្រីហ៊ុង ឲ្យដឹងដោយក្ដីរីករាយ៖ “មានប្រភពទឹកលំនឹងរដូវកន្លងហើយ ប្ដីប្រពន្ធខ្ញុំទិញម៉ាស៊ីនបោកគក់ដើម្បីសម្រាលបានការងារខ្លះ”។ តាមស្ថិតិរបស់គណៈជនជាតិខេត្តវិញឡុង បច្ចុប្បន្ន តំបន់ជនរួមជាតិភាគតិចរស់នៅច្រើនកុះករ តែងមានអគ្គិសនីជាតិនិងគ្រួសារមានអគ្គិសនី ប្រើប្រាស់ជាង៩៨%; គ្រួសារប្រើប្រាស់ទឹកស្របអនាម័យជាង៧០%។
លោកយ៉ឿង ឲ្យដឹងបន្ថែម៖ “ក្ដីមោទនៈបំផុតគឺខេត្តលុបបំបាត់បានផ្ទះបណ្ដោះអាសន្ននៅតំបន់ជនរួមជាតិខ្មែរ អាស្រ័យដោយប្រភពទុនរបស់មជ្ឈិមភូមិភាគនិងសង្គមូបនីយកម្ម”។ បងស្រីថាច់ធីសុណាវ៉ា នៅភូមិត្រមោង ឃុំតឹងម៉ី ស្រុកតាឱនឲ្យដឹងដោយក្ដីរីករាយ៖ “កាលពីចូលឆ្នាំថ្មីឆ្នាំ២០១៨ ក្តីរីករាយរបស់គ្រួសារខ្ញុំ ពីព្រោះបានទទួលឆ្នាំថ្មីក្នុងផ្ទះថ្មីដែលរដ្ឋសង់ជូន”។ តាមប្រសាសន៍លោកង៉ោវិញត្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ទូទាំងឃុំមានគ្រួសារចំនួន ៥១០សាងសង់ផ្ទះថ្មី អាស្រ័យស្ថានីយទូរទស្សន៍វិញឡុងឧបត្ថម្ភក្នុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨។ មានកន្លែងនៅត្រឹមត្រូវជនរួមជាតិខិតខំធ្វើការរកទទួលទានដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ”។ លោកថាច់ថេហៀន ប្រធានការិយាល័យជនជាតិ ស្រុកតាឱន ឲ្យដឹងបន្ថែមគិតមកដល់សព្វថ្ងៃគ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុកតាឱនត្រូវបានសង់ផ្ទះថ្មីជូនចំនួន៩៨៥គ្រួសារ៕
ហាថាញ់-ទីទុយ