24/07/2018 - 10:02

លោក​​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​រង្វាន់​​ ក្នុង​ឱ​កាស​រំ​លឹក​អនុស្សាវរីយ៍​៧១​ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​ - ព​លី​

ស្រប​ឱ​កាស​រំ​លឹក​អនុ​ស្សាវ​រីយ៍​៧១​ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​-​ព​លី (២៧/​៧/​១៩៤៧​-​២៧​/៧​/២០១៨​) លោក​ប្រ​ធាន​រដ្ឋ​ ត្រឹង​ដាយ​ក្វាង​ បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្ដី​សម្រេច​​ចិត្ត ប្រ​ទាន​និង​ឧទ្ទិស​កិត្តិ​នាម​ជា​កិត្តិ​យស​រដ្ឋ​ “វី​រ​មា​តា​វៀត​ណាម​” គ្រឿង​ឥស្ស​រិយ​យស មេ​ដាយ​ការ​​ត​ស៊ូ​ ប្រ​ទាន​គ្រឿង​ឥស្ស​រិ​យ​យស​ ឯក​រាជ្យ​ ចំ​ពោះ​គ្រួ​សារ​ដែល​មាន​យុទ្ធ​ជន​ពលី​ច្រើន​នាក់​។

ពិ​​ធី​ប្រ​ទាន​និង​ឧទ្ទិស​កិត្តិ​នាម​ជា​កិត្តិ​យស​រដ្ឋ​ “វី​រ​មា​តា​វៀត​ណាម​” លើក​ទី​៣៥

ដល់​អ្នក​ម្តាយ​ចំ​នួន​១៨​នាក់ នៅ​ក្រុង​ហូ​ជី​មិញ​។

ចាប់​ពី​ដើម​ឆ្នាំ​២០១៨​ មក​ទល់​ឥ​ឡូវ​ លោក ​ប្រ​ធាន​រដ្ឋ បាន​សម្រេច​ចិត្ត​ប្រ​ទាន​កិត្តិ​នាម​ “វី​រកង​កម្លាំង​ប្រដា​ប់​អា​វុធ​ប្រ​ជា​ជន​” ចំ​ពោះ​ស​មូ​ហ​ភាព​ចំ​នួន​១០២ និង​បុគ្គល​ចំ​នួន​១២៦​នាក់​; ប្រ​ទាន​កិត្តិ​នាម “វី​រ​មា​តា​វៀត​ណាម​” ចំ​ពោះ​បុគ្គល​១.៤០៩​នា​ក់​; ប្រ​ទាន​គ្រឿង​ឥស្ស​រិយ​យស ឯក​រាជ្យ​ចំ​ពោះ​គ្រួ​សារ​ចំ​នួន​១.៣២៧​ដែល​មា​ន​ យុទ្ធ​ជន​ពលី​ច្រើន​នាក់​ និង​ប្រ​ទាន​​គ្រឿង​ឥស្ស​​រិយ​យស​មេ​​ដាយ​ការ​ត​ស៊ូ​ចំ​ពោះ​បុគ្គល​ចំ​នួន ១.៩៩៩​នាក់​។ ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ លោក​​​ប្រ​ធាន​រដ្ឋ​ បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្ដី​សម្រេច​ចិត្ត​១០៧៩​/QĐ-CTN ស្ដី​ពី​ការ​ជូន​អំ​ណោយ​​ដល់​គ្រួ​សារ​  ក្នុង​ក្រ​ប​ខ័ណ្ឌ​គោល​ន​យោ​បាយ​​ទូ​ទាំង​ប្រ​ទេស​ក្នុង​ទិ​វា​២៧/​៧៕​

                                  ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វី​រ​មា​តា​វៀត​ណាម