តំបន់សមុទ្របាកលីវ មានតួនាទីយ៉ាងសំខាន់ ជាសមរភូមិមុខនៃការការពារប្រទេស- សន្តិសុខរបស់ខេត្ត ព្រមទាំងទីនេះ ក៏មានសក្ដានុភាពច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ ជាមួយតួនាទីភារកិច្ចដែលបានប្រគល់ឲ្យជាច្រើនឆ្នាំកន្លង កងទ័ពការពារព្រំដែនបាកលីវ បានសាមគ្គីប្ដេជ្ញាប្រយុទ្ធប្ដេជ្ញាយកឈ្នះ ការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រំដែន តំបន់សមុទ្រ។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តពិនិត្យតាមដាននាវានេសាទតំបន់ក្បែរមាត់សមុទ្រ។
កំណត់ច្បាស់នូវភារកិច្ចកសាងខឿនការពារព្រំដែនទូទាំងប្រជាជនជាចម្បង យុទ្ធជនគ្រប់រូប តែងរស់នៅមានភាពជិតដិតនឹងប្រជាជន។ ដោយគោលលំនាំ "ស្ដាប់ប្រជាជននិយាយ" "និយាយប្រជាជនយល់" "ណែនាំប្រជាជនធ្វើ" "ធ្វើប្រជាជនជឿ" កម្មាភិបាល យុទ្ធជនការពារព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអនុវត្តល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ប្រជាជន។ ផ្ដើមពីនោះ រួមជាមួយនឹងប្រជាជន តស៊ូធ្វើឲ្យសាបសូន្យរាល់បទអត្ថាធិប្បាយបំភ្លៃការពិត ប្រើឧបាយកលបំផ្លិច បំផ្លាញបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិរបស់អានុភាពអមិត្ត រួមចំណែករក្សារឹងមាំអធិបតេយ្យ សន្តិសុខព្រំដែន តំបន់សមុទ្រ។
រយៈពេល២០ឆ្នាំកន្លង (១៩៩៧-២០១៧) កងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច ប្រយុទ្ធកម្ទេចជិត៥០០ករណី បទល្មើសព្រហ្មទណ្ឌស្មុគស្មាញ ពីបទលួចទ្រព្យសម្បត្តិ មនុស្សឃាតលួចប្លន់ទ្រព្យសម្បត្តិដោយសស្រ្តាវុធទិញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចាប់ជំរិតកុមារ ជួញដូរស្រ្តី។ល។ ទន្ទឹមនឹងនោះ ចាប់ឃាត់ខ្លួនមុខសញ្ញាជាង១០០នាក់ដែលមានអាជ្ញាតាមចាប់ខ្លួន ចលនាប្រជាជនបរិហារឧក្រិដ្ឋជន រឹបអូសអាវុធនិងគ្រឿងផ្ទុះគ្រប់ប្រភេទជាង៣០០មុខ។ សហការដើរល្បាតតាមចាប់និងវិនិច្ឆ័យរាប់សិបករណីវានានេសាទថៃបំពានអធិបតេយ្យចូលមកលួចនេសាទជលផល ករណីជួញដូរគេចព័ន្ធឆ្លងដែនខុសច្បាប់រាប់សិបករណី។ ទប់ស្កាត់ ករណីប្រព្រឹត្តបំពានសណ្ដាប់ធ្នាប់សង្គមជាង១.០០០ករណី ការពារបានល្អអធិបតេយ្យធនធានធម្មជាតិ បរិស្ថាននិងសន្តិសុខសណ្ដាប់ធ្នាប់លើសមុទ្រ។
អនុសេនីយ៍ឯក ម៉ាតិន ជំនួយការឃោសនា និងហ្វឹកហ្វឺន-មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ឲ្យដឹង៖ ដើម្បីការពារសុវត្ថិភាពដល់នេសាទករចេញទៅសមុទ្រធ្វើនេសាទ ពង្រីកសេដ្ឋកិច្ច អំណះអំណាងអធិបតេយ្យលើសមុទ្រនៃមាតុប្រទេស កងទ័ពការពារព្រំដែនខេត្តបាកលីវ បានជូនដំណឹងអំពាវនាវដល់មធ្យោបាយនេសាទជាង២១.៥០០ គ្រឿង រកកន្លែងបញ្ចៀសព្យុះ សម្ពាធទាបបានទាន់ពេល។ ម្យ៉ាងទៀតក៏បានចាត់ចែង ស្វែងរកជំនួយសង្រ្គោះបានជោគជ័យមធ្យោបាយនេសាទ៣២គ្រឿង រួមជាមួយនឹងនេសាទករ១៦១នាក់ជួបគ្រោះថ្នាក់លើសមុទ្រ។ ចាប់តាំងពីបង្កើតខេត្តរហូតមកដល់ពេលនេះ កម្លាំងកងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយនឹងរណសិរ្សមាតិភូមិវៀត ណាមខេត្ត និងគណៈផ្នែក អង្គការមហាជន និងអាជីវកម្មនានា សាងសង់ផ្ទះមហាសាមគ្គីបាន១២៥ខ្នង កសាងស្ពានបេតុងបាន៥ខ្សែ សរុបថវិកាជាង៨ពាន់លានដុង ទទួលគាំពារនិងជួយដល់ប្រជាជន១៧៨គ្រួសារនៅជាប់មាត់សមុទ្រចាកផុតពីភាពក្រីក្រ៕
យោងតាមកាសែតបាកលីវ ប្រែសម្រួលៈពេជ្រសឿន