17/07/2018 - 09:20

បើក​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទា​ហាន​រង​មេ​បញ្ជា​ការ​ និង​បុគ្គ​លិក​ជំ​នាញ​ឯក​ទេស​

សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​៩ ទើប​​រៀប​​​ចំ​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នា​យ​ទា​ហាន​រង​មេ​បញ្ជា​ការ​និង​បុគ្គ​លិក​ជំ​នាញ​ឯក​ទេស​ (វគ្គ​៣៣)​ ឆ្នាំ​២០១៨ ដល់​សិក្ខា​កាម​១៨៣៧​នាក់ ដែល​ជា​យុទ្ធ​ជន​ចំ​ណុះ​ស្ថា​ប័ន អង្គ​ភាព​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​។

  អ្នក​តំ​ណាង​​ចូល​រួម​ពិ​ធី​បើក​វគ្គ​​បណ្ដុះ​ប​ណ្ដាល​។

ក្នុង​រយៈ​ពេល​៥​ខែ សិក្ខា​កាម​​ទាំង​ឡាយ​នឹង​បាន​សិក្សា​អំ​ពី​គោល​មា​គ៌ា គោល​ន​យោ​បាយ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ក្នុង​ដំ​ណាក់​កាល​ឧស្សា​ហូប​នីយ​កម្ម​ ទំ​នើប​ភា​វូប​នីយ​កម្ម​ប្រ​ទេស​ជាតិ​ ទស្ស​នៈ​គោល​ន​យោ​បាយ​ជន​​ជាតិ សា​ស​នា​របស់​បក្ស​ និង​រដ្ឋ​វិ​ធាន​ការ​ស​កម្ម​ភាព​ការ​ងារ​អប់​រំ ន​យោ​បាយ​ ស​តិ​អា​រម្មណ៍​ ការ​ងារ​ប្រ​ជា​ចលនា​ក្នុង​ក្រុម​បទ​បញ្ជា​គ្រប់​គ្រង​កង​ទ័ព បទ​បញ្ជា​កង​ជួរ​ទ័ព ស​មត្ថ​ភាព​បច្ចេក​ទេស​ យុទ្ធ​សាស្រ្ត​និង​ជំ​នាញ​ក្នុង​ការ​ប្រើ​ប្រាស់​អា​វុធ​គ្រប់​ប្រ​ភេទ​ និង​ការ​ធា​នា​សមរ​ភូមិ​ក្រោយ​បច្ចេក​ទេស​ប្រ​យុទ្ធ​កង​ទ័ព​ថ្មើរ​ជើង​៕

  អត្ថ​បទ​-រូប​ថតៈ​ ត្រឿង​ផល

ចែករំលែកអត្ថបទ