រយៈពេលកន្លង គោលនយោបាយឧបត្ថម្ភពិសេសដោយឡែកសម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តវិញឡុង ពង្រីកបាននូវប្រសិទ្ធភាព។ បង្អែកលើមូលដ្ឋាននោះ គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ទើបផ្តល់សច្ចាប័នលើគម្រោងគោលនយោបាយឧបត្ថម្ភពិសេសដោយឡែកដំណាក់កាល២០១៧-២០២០។
ផ្លូវចូលទៅកាន់ឃុំតឹងម៉ី ស្រុកត្រាអូង កន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករ។
សមមិត្តថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង អនុវត្តគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរក្នុងខេត្ត ក្នុងនោះមានកម្មវិធី១៣៥អាទិភាពប្រភពទុនជាង៣,៤៦ពាន់លានដុង វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងគម្រោងអភិវឌ្ឍផលិតកម្មចំនួន៥ ដើម្បីបង្កកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមៗគ្នាដល់ឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ឃុំទាំង១១ដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានផ្លូវគមនាគមន៍ធានារថយន្តអាចបើកចូលដល់មជ្ឍមណ្ឌលឃុំ មានផ្លូវបេតុងតភ្ជាប់ពីឃុំទៅភូមិនានា ធានាឲ្យប្រជាជនងាយស្រួលធ្វើដំណើរទៅមកបានទាំងប្រាំងទាំងវស្សា។ នៅឃុំតឹងម៉ី ស្រុកត្រាអូង ដងផ្លូវនៅភូមិអន្ទិពប្រវែង១,៧គីឡូម៉ែត្រ ទទឹង២ម៉ែត្រ ទើបបានរដ្ឋវិនិយោគទុនកសាងដោយថវិកាសរុប១,១៥ពាន់លានដុង បានជំរុញដំណាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ បងថាច់រួង នៅភូមិអន្ទិព អំនួត៖ “ប៉ុន្មានឆ្នាំមុន គ្រួសារខ្ញុំបានបក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីជូន។ ម្យ៉ាងវិញទៀត គ្រួសារខ្ញុំនៅទាំងបានរដ្ឋជំនួយគោពូជមួយក្បាល មកទល់ពេលនេះ មេគោកើតបានកូន៣ក្បាល។ គ្រួសារខ្ញុំមានផ្ទះសមរម្យ ថែមទាំងបានជំនួយគោបន្តពូជ ម៉្លោះហើយជីវភាពគ្រួសារខ្ញុំមានភាពប្រសើរជាងមុន”។
ខេត្តវិញឡុង បានឧបត្ថម្ភគ្រួសារជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាកបុលទុនសរុបជាង១៥,៩ពាន់លានដុង ជួយគ្រួសារជនជាតិភាគតិចជាង១.៥០០គ្រួសារបានបុលទុនអភិវឌ្ឍផលិតកម្ម។ បងកៀងសុធន នៅភូមិអង្គុលីខាងជើង ឃុំដុងប៊ិញ ក្រុងប៊ិញមិញ បុលទុនអនុគ្រោះចំនួន១០លានដុង បងទិញបានគោមេមួយក្បាលចិញ្ចឹមបន្តពូជ។ អាស្រ័យការថែទាំបានល្អ ម៉្លោះហើយក្នុងរយៈកាលជាង១ឆ្នាំក្រោយ គោកើតបានកូនមួយក្បាល។ កើតបានគោញី បងធន ទុកចិញ្ចឹមបន្តពូជ គោឈ្មោលចិញ្ចឹមបន្ធាត់លក់គោសាច់ រហូតមកទល់នឹងបច្ចុប្បន្ន ហ្វូងគោរបស់បងមានជាង១០ក្បាល ប្រាក់លក់គោបងទុកសម្រាប់ផ្គត់ផ្គង់ជីវភាព ជួសជុលផ្ទះសម្បែង ទិញម៉ូតូទូរទស្សន៍...។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង អនុវត្តគម្រោងគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភពង្រីកសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ ខេត្តនឹងឧបត្ថម្ភដីលំនៅសង់ផ្ទះជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារ ដីផលិតកម្មជូនគ្រួសារក្រីក្រ៦៦៩គ្រួសារ និងឧបត្ថម្ភទឹកស្អាតប្រើប្រាស់ ជូន៥៦៩គ្រួសារ...៕
ហាថាញ់-មុនី