អាស្រ័យរមណីយដ្ឋានស្រស់ស្អាត ដែលធម្មជាតិប្រទានឲ្យ ម្ល៉ោះហើយ ខេត្តអានយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងឡាយ ដែលមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតនៅវាលរាបទន្លេគឺវឡុង។
ទិដ្ឋភាពដែលគយគន់ពីវត្តហាង។
ខេត្តអានយ៉ាង មិនត្រឹមតែទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់មកទេសចរបែបជំនឿនៅរដូវខួបដូនចួរសឺ ជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរបែបជំនឿទៀតផង។ ពីព្រោះខេត្តអានយ៉ាង ជាខេត្តមួយក្នុងចំណោមខេត្ត មានវត្តនិងវិហារយ៉ាងច្រើនដែលដិតដាមដោយលក្ខណៈវប្បធម៌របស់ជនជាតិកិញ ចិន ខ្មែរ ចាម។ល។ ពិសេសគឺវត្តដែលបានកសាងនៅលើកំពូលភ្នំ ឬនៅចង្កេះភ្នំ ដូចជា៖ វត្តផឹកលើង វត្តវ៉ាន់លិញ នៅលើកំពូលភ្នំកឹម វត្តហាងនៅចង្កេះភ្នំសាម និងវត្តតាប៉ា នៅលើកំពូលភ្នំតាប៉ាជាដើម។ នៅតាមវត្តទាំងនេះ ក្រៅពីស្ថានបត្យកម្មដ៏អស្ចារ្យ នៅទាំងមានបរិយាកាសស្រឡះស្រឡំ ដើមឈើចោលម្លប់ត្រឈឹងត្រឈៃ និងខ្យល់អាកាសបរិសុទ្ធ ម្ល៉ោះហើយកាន់តែធ្វើឲ្យភ្ញៀវទេសចរជក់អារម្មណ៍។
ដល់រដូវភ្លៀងធ្លាក់ ឈរនៅទីធ្លាព្រះវិហារវត្តតាប៉ា ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពវាលស្រែបៃតងនៅជើងភ្នំ វែងអន្លាយរហូតដល់ភ្នំភឿងហ្វាង។ ក្រោយពីបុណ្យចូលឆ្នាំង្វៀនដាង បេីមកទស្សនាវត្តហាង ភ្ញៀវទេសចរនឹងឃើញទិដ្ឋភាពវាលស្រែស្រូវទុំធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ វត្តហាង ហាក់ដូចជាស្ថិតនៅកណ្ដាលលំហអាកាស មានទីធ្លាធំទូលាយ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពទាំងស្រុង ដោយគ្មានអ្វីបិទបាំងឡើយ។ ចំណាប់អារម្មណ៍បំផុតគឺដើមឈើធំៗដុះតាមចង្កេះភ្នំចោលម្លប់ត្រឈឹងត្រឈៃមកលើទីធ្លា។ ទោះបីមេឃក្ដៅខ្លាំង ប៉ុន្តែភ្ញៀវទេសចរគ្រាន់តែចូលជ្រកម្លប់ឈើបន្តិច គឺមានអារម្មណ៍ត្រជាក់ស្រស់ស្រាយតែម្តង។
ចាប់ផ្ដើមចេញដំណើរពីក្រុងចូវដុក ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវខេត្តលេខ៩៤៨ នឹងបានទស្សនាកន្លែងទេសចរណ៍ជាច្រើនគួរជាទីពេញចិត្ត ដូចជា៖ ភ្នំកែត ភ្នំកឹម វត្តធម្មនិមិត្ត។ល។ ពេលធ្វើដំណើរអស់កំណាត់ផ្លូវខេត្ត គឺដល់ទីប្រជុំជនទ្រីតូន ភ្ញៀវទេសចរនឹងបានឈប់សម្រាកលំហែកាយក្បែរស្រះជាទីមនោរម្យ ដូចជា៖ ស្រះតាប៉ា ស្រះស្វាយចេក ស្រះស្វាយសជាដើម។ ក្រៅពីនោះ ខេត្តអានយ៉ាងថែមទាំងទាក់ទាញភ្ញៀវទេសចរដោយសារមានជួរដើមត្នោតជាច្រើន នៅកណ្ដាលវាលស្រែបៃតងធំល្វឹងល្វើយនិងព្រៃស្មាច់ត្រាសឺបុរាណ។ នេះជាព្រៃស្មាច់លិចទឹកប្រៃដ៏ស្រស់ស្អាតនៅតំបន់ខាងលិចទន្លេហូវ ជាកន្លែងរស់នៅរបស់សត្វស្លាប សត្វព្រៃ ជាច្រើនប្រភេទនិងជលជាតិចំណុះប្រព័ន្ធព្រៃការពារធម្មជាតិវៀតណាម។ មកកាន់ទីនេះ ភ្ញៀវទេសចរអង្គុយនៅលើទូកចូលទៅក្នុងតំបន់អភិរក្ស រួចនឹងបានទស្សនានូវប្រភេទសត្វស្លាបសត្វព្រៃដ៏កម្រមានច្បាស់នឹងភ្នែក។
អង្គុយលើទូក សសៀរៗក្រោមមែកស្មាច់បៃតង ឬក៏សាកល្បងដើរឡើង ភ្នំកឹមដោយថ្មើរជើង គឺជាជ្រើសរើសដែលប្រិយមិត្តគួរសាកល្បង ដើម្បីស្វែងយល់ពីភាពអាថ៍កំបាំង៕
ហាថាញ់-វិមាន