រដ្ឋអំណាចនិងប្រជាជននៅភូមិចុងព្រៃ ឃុំភឿកហឹង ស្រុកថ្កូវ ខេត្តត្រាវិញ តែងលើកកម្ពស់ស្មារតីសាមគ្គី ខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចកី្តសម្រេចដែលសាខាបក្សបានដាក់ចេញ រួមចំណែកកែលម្អជីវភាពប្រជាជន។
កសិករភូមិចុងព្រៃកសាងជនបទថ្មី។
ភូមិចុងព្រៃ មានផ្ទៃដីធម្មជាតិ៣៥៧ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម៣២០ហិកតា។ ទូទាំងភូមិមានជនរួមជាតិខ្មែររស់នៅ៤០៦គ្រួសារ ស្រូបអត្រា៧៥%នៃចំនួនប្រជាជនទូទាំងភូមិ។ អនុវត្តសេចក្តីសម្រេចសាខាបក្ស អំពីអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រុមការងាររណសិរ្សភូមិបានធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារសមស្រប ជាមួយនឹងស្ថានភាពជាក់សែ្តង ឃោសនាចលនាប្រជាជនបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត; បំផុសចលនាប្រជាជនចុះឈ្មោះកសាងគ្រួសារវប្បធម៌ លើកកម្ពស់គុណភាពចំពោះគ្រួសារដែលបានទទួលស្គាល់គ្រួសារវប្បធម៌; ផ្សព្វផ្សាយនិងណែនាំប្រជាជន អនុវត្តបទដ្ឋានចំនួន៨ និងលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មីចំនួន១៦។ ទន្ទឹមនឹងនោះ ចលនាគ្រួសារប្រជាជនសង់បន្ទប់ទឹកបង្គន់ ស្របអនាម័យសង់ទ្រុងចិញ្ចឹមសត្វឆ្ងាយពីផ្ទះ និងរក្សាអនាម័យបរិស្ថាន។ ឆ្លងតាមរយៈការត្រួតពិនិត្យចុងឆ្នាំ២០១៧ ភូមិចុងព្រៃមានគ្រួសារប្រជាជនចំនួន២២៨ សម្រេច៨បទដ្ឋានគ្រួសារវប្បធម៌ ជនបទថ្មីចំនួន៨៣គ្រួសារ សម្រេច៧បទដ្ឋានចំនួន៧២គ្រួសារ សម្រេច៦បទដ្ឋាន និងគ្រួសារចំនួន១៨ សម្រេច៥បទដ្ឋាន។
ក្នុងឆ្នាំ អង្គការមហាជននានានៅភូមិបានចលនាប្រជាជនកាប់ឆ្ការព្រៃស៊ុមទ្រុមជុំវិញផ្ទះ សងខាងផ្លូវជាតិលេខ៥៤ និងផ្លូវចូលកាន់មណ្ឌលតាំងទីលំនៅ; ចលនាគ្រួសារប្រជាជនដាំរុក្ខជាតិធ្វើជារបងនៅមុខផ្ទះ។ បងសេីុងតុលា នៅភូមិចុងព្រៃ ឲ្យដឹង៖ “គ្រួសារខ្ញុំបានក្រុមការងាររណសិរ្សភូមិនិងប្រជាជនជ្រើសទទួលស្គាល់ជាគ្រួសារវប្បធម៌ជនបទថ្មី។ គ្រួសារខ្ញុំក៏បានចូលរួមផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ព្រមទាំងសេចក្តីកំណត់របស់ភូមិភាគចំពោះមាមីងក្នុងភូមិ រួមចំណែកក្នុងការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ”។
តាមប្រសាសន៍លោកថាច់ផា លេខាសាខាបក្សនិងជាប្រធានភូមិចុងព្រៃ៖ សាខាបក្សភូមិនឹងបន្តការផ្សព្វផ្សាយខាងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត; ទទួលយកគម្រោងអភិវឌ្ឍសេដ្ឋកិច្ចបង្កើនប្រាក់ចំណូល កែលម្អជីវភាព បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ពិសេស សាខាបក្សនឹងចលនាជាបន្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនពង្រីកតួនាទីក្នុងការកសាងជនបទថ្មី អនុវត្តបានល្អនូវផ្នត់រស់នៅអារ្យធម៌។ បន្តជំរុញការចលនាសង្វាតរៀនសូត្រក្នុងគ្រួសារ វង្សត្រកូល និងសហគមន៍”៕
សេីុងម៉ាល័យ-វិមាន