លោកវីទីវ៉ាល័យ ជាលេខាសាខាបក្សនិងជាប្រធានភូមិអង្គុលីខាងត្បូង (ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង តែងបានប្រជាជនគោរពរាប់អាន។
លោកវីទីវ៉ាល័យកំពុងធ្វើដំណើរតាមផ្លូវទៅកាន់ផ្ទះលោកសេីុងនី។
និយាយអំពីភូមិវប្បធម៌-ជនបទថ្មី ភូមិអង្គុលីខាងត្បូង លោកវីទីវ៉ាល័យ ឲ្យដឹង៖ “ដើមឆ្នាំ២០១៨ ភូមិអង្គុលីខាងត្បូង បានរដ្ឋទទួលស្គាល់ជាភូមិវប្បធម៌-ជនបទថ្មី ក្នុងភូមិអ្នកណាក៏រីករាយដែរ ពីព្រោះនេះជាសមិទ្ធផលរបស់រដ្ឋនិងប្រជាជនរួមគ្នាធ្វើក្នុងប៉ុន្មានឆ្នាំកន្លង”។ ព្រមជាមួយនោះ លោកវីទីវ៉ាល័យ ថែមទាំងរៀបរាប់គ្រាដែលផ្លូវចូលភូមិនៅតូចចង្អៀត ផ្លូវដីលាយក្រួសរដិបរដុប ពិបាកធ្វើដំណើរ។ តាមសងខាងផ្លូវ ប្រជាជនទុកឲ្យដើមឈើដុះស៊ុបទ្រុប ជុំវិញផ្ទះមានស្មៅ សំរាម និងថ្លុកទឹកដក់ជាដើម។ ខណៈពេលភូមិភាគផ្សព្វផ្សាយគោលការណ៍កសាងភូមិវប្បធម៌-ជនបទថ្មី លោកវីទីវ៉ាល័យបានទៅជួបជាមួយនឹងចាស់ៗព្រឹទ្ធាចារ្យក្នុងភូមិ អ្នកមានប្រជាប្រិយភាពដើម្បីពិភាក្សារកវិធីចលនាមាមីង។ លោកវីទីវ៉ាល័យ ឲ្យដឹង៖ “ខ្ញុំបានទៅពិភាក្សាយោបល់ជាមួយនឹងព្រះចៅអធិការ គណៈកម្មការវត្តអង្គុលីរាជាសិរីឧត្តមដើម្បីបវារណាពុទ្ធបរិស័ទចូលរួមកសាងភូមិ ពីព្រោះនៅភូមិអង្គុលីខាងត្បូងមានជនរួមជាតិខ្មែររស់នៅ២៨៩/៣០២គ្រួសារ”។
ក្រោយពីបានផ្សព្វផ្សាយផែនការកសាងភូមិ លោកវីទីវ៉ាល័យតែងឧស្សាហ៍ចុះទៅតាមផ្ទះប្រជាជន ដើម្បីរួមជាមួយមាមីងកាប់ឆ្ការដើមឈើ បង្កឲ្យមានសោភណភាពជុំវិញផ្ទះ។ ចំពោះគ្រួសារក្រលំបាក ផ្ទះនៅទ្រុឌទ្រោម លោកវីទីវ៉ាល័យក៏ស្នើដល់ថ្នាក់លើកសាងផ្ទះមហាសាមគ្គីជូនមាមីង។ លោកសេីុងនី នៅភូមិអង្គុលីខាងត្បូង ឲ្យដឹង៖ “លោកវីទីវ៉ាល័យ មកលេងផ្ទះខ្ញុំជាញឹកញាប់ណាស់។ កាលខ្ញុំមិនទាន់សង់ផ្ទះ លោកវីទីវ៉ាល័យ តែងមកស្វែងយល់អំពីស្ថានភាពគ្រួសារខ្ញុំ រួចស្នើដល់រដ្ឋសង់ផ្ទះមហាសាមគ្គីជូនដល់គ្រួសារខ្ញុំ។ ដោយសារបានលោកវីទីវ៉ាល័យ ទើបខ្ញុំមានផ្ទះឥដ្ឋនៅ ពីព្រោះវ័យចំណាស់ដូចជារូបខ្ញុំ ធ្វើម្តេចមានប្រាក់ឯណាសម្រាប់សង់ផ្ទះ”។
លោកវីទីវ៉ាល័យ ឲ្យដឹង៖ “ខ្ញុំអាយុជិត៦០ឆ្នាំ រីឯអាយុបក្សគឺ២៣ឆ្នាំ។ ចាប់តាំងពីចូលរួមបំពេញការងារនៅភូមិភាគ ខ្ញុំបានទទួលបន្ទុកកិច្ចការជាច្រើន តាំងពីនគរបាលភូមិគ្រប់គ្រងសហករណ៍រហូតដល់លេខាសាខាបក្ស និងជាប្រធានភូមិម្ល៉ោះហើយខ្ញុំតែងយល់ច្បាស់ពីស្ថានភាពគ្រួសារប្រជាជនក្នុងភូមិ។ ភូមិអង្គុលីខាងត្បូងបានដូចសព្វថ្ងៃគឺអាស្រ័យគុណបក្ស រដ្ឋ បានយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយអាទិភាពជាច្រើនក្នុងតំបន់ជនរួមជាតិខ្មែររស់នៅ។ ទូទាំងភូមិអង្គុលីខាងត្បូងសព្វថ្ងៃនៅមានគ្រួសារក្រីក្រប្រហែល២០គ្រួសារប៉ុណ្ណោះ”។ និយាយអំពីការខ្នះខ្នែងនិងភារកិច្ចរបស់លោកវីទីវ៉ាល័យ លោកសេីុងហ្វាងយ្វី ប្រធានការិយាល័យជនជាតិក្រុងប៊ិញមិញ ឲ្យដឹង៖ “ពូវីទីវ៉ាល័យ តែងយល់ច្បាស់អំពីស្ថានភាពភូមិភាគនិងតែងខ្នះខ្នែងអស់ពីចិត្តក្នុងការងារទាំងឡាយ។ ហេតុដូច្នោះ នៅពេលការិយាល័យជនជាតិសហការជាមួយនឹងភូមិភាគ ផ្សព្វផ្សាយនូវកម្មវិធី គម្រោងរបស់រដ្ឋលើភូមិសាស្រ្តភូមិ ពូវីទីវ៉ាល័យ តែងសហការអនុវត្តប្រកបដោយប្រសិទ្ធភាព ជួយជនរួមជាតិខ្មែរបានទទួលផលប្រយោជន៍គ្រប់សព្វអំពីគោលនយោបាយឧបត្ថម្ភពិសេសរបស់រដ្ឋ”៕
ហាថាញ់ - សេរី