03/04/2018 - 14:49

ម៉ី​ស្វៀង​នា​បច្ចុប្បន្ន​

អា​ស្រ័យ​ដោយ​បាន​រដ្ឋ​អនុ​វត្ត​គោល​ន​យោ​បាយ​ជា​ច្រើន គិត​គូរ​ជូន​ជន​រួម​ជាតិ​ភាគ​តិច ពិ​សេស​គឺ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី  ម៉្លោះ​ហើយ​ជីវ​ភាព​របស់​ជន​រួម​ខ្មែ​​រ​​នៅ​​ស្រុក​ម៉ី​ស្វៀង​ ខេត្ត​សុក​ត្រាំង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង​។

ទម្រង់​ដាំ​បន្លែ​បាញ​ចំ​ហាយ​ទឹក​ដោយ​ស្វាយ​ប្រ​វត្តិ​​ត្រូវ​បាន​ប្រ​ជា​ជន​ស្រុក​ម៉ី​ស្វៀង​
អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

​យោង​តាម​គណៈ​ចង្អុល​ការកសាង​ជន​បទ​ថ្មី​របស់​ស្រុក​ម៉ី​ស្វៀង​ ឲ្យ​ដឹ​ង​៖ ស្រុក​ប្រ​មូល​បាន​ទឹក​ប្រាក់​ជាង​២៨៨​ពាន់​លាន​ដុង​ ក្នុង​នោះ ទុន​បាន​មក​ពី​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ដើម្បី​កសាង​ជន​​បទ​ថ្មី​ស្រូប​អត្រា​៨,៧៥​%។​ ដើម​ទុន​រួម​បញ្ចូល​ស្រូប​៥២,៥៥​% ទុន​ឥណ​ទាន​៣៧,៧​៩% ទុន​រួម​វិ​ភាគ​ទាន​របស់​សហ​គមន៍​គឺ​១,២%​។ មក​ទល់​នឹង​ពេល​នេះ ទូ​ទាំង​ស្រុក​មាន​ឃុំ​ចំ​នួន​៧ សម្រេច​បទ​ដ្ឋាន​ជាតិ​ មាន​ដូច​៖ ឃុំ​ង៉ុក​ទូ  យ៉ា​ហ្វា១​ យ៉ា​ហ្វា​២ ហ្វា​ទូ​១ ហ្វា​ទូ​២ ដាយ​តឹម ង៉ុក​ដុង​។ ឃុំ​ចំនួន​ពីរ​សម្រេច​បាន​១៧​លក្ខ​ឋាន គឺ​ឃុំ​ថាម​ដូង និង​ថាញ់​ភូ និង​មាន​ឃុំ​មួយ​សម្រេច​១៦​លក្ខ​ឋាន​គឺ​ថាញ់​ក្វើយ​។ ផ្តើម​ពី​ប្រ​ភព​ទុន​នោះ ស្រុក​ម៉ី​ស្វៀង ក​សាង​បាន​សំ​ណង់​ជា​ច្រើន​ដូច​ជា​៖ គមនា​គមន៍​ជន​បទ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ មូល​ដ្ឋាន​វប្ប​ធម៌ សុ​ខា​ភិ​បាល​ សា​លា​រៀន​។ល។  ក្រៅ​ពី​នេះ អង្គ​ការ​ម​ហា​ជន​ជា​ច្រើន​ ថែម​ទាំង​បាន​កសាង​ទម្រង់​រូប​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ដូច​ជា​៖ ទម្រង់​រូប​ភាព​វាល​ស្រែ​គំ​រូ​ធំ ផលិត​ស្រូវ​ក្រ​អូប​ ST ដាយ​ថើម​៨ បន្លែ​ជ្រះ ចិញ្ចឹម​គោ​ទឹក​ដោះ ​គោ​សាច់ នៅ​ឃុំ​ដាយ​តឹម​និង​ថាម​ដូង ចិញ្ចឹម​បង្គា​នាគ​ និង​បង្គា​ជើង​-ស នៅ​ឃុំ​យ៉ា​ហ្វា​​២  ហ្វា​ទូ​១ ហ្វា​ទូ​២។ល។ ផ្តើម​ពី​នោះ ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​កាន់​តែ​កើន​ឡើង​។ ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​សម្រេច​ជាង​៣៨,៩​លាន​​ដុង​ក្នុង​មួយ​ឆ្នាំ​។ ឆ្នាំ​២០១៧ អត្រា​គ្រួ​សារ​​ក្រី​​ក្រ​កាត់​បន្ថយ​បាន​៣,៨​%​។ លោក​ថាច់​សេីុង​​ញ៉ាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ស្រុក​ម៉ី​​ស្វៀង​​ បាន​ឲ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​មាន​ទុន​វិ​និ​យោគ​ពី​គោល​ន​យោ​បាយ​នា​នា ទើប​ប្រ​ជា​ជន​មាន​លក្ខណៈ​សម្បត្តិ​អភិ​វឌ្ឍន៍​​ផលិត​កម្ម​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​” ​។

តាម​លោក ឡេ​មិញ​តាន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង ឲ្យ​ដឹង​៖ ឃុំ​ថាម​ដូង​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជាង​៧៥​%។​ ខណៈ​ពេល​កសាង​ជន​បទ​ថ្មី ប្រ​ជា​ជន​បាន​ម្ចាស់​ការ​អភិ​វឌ្ឍ​ទម្រង់​ផលិត​កម្ម​តាម​ទិស​ដៅ​ទំ​នើប​ៗ​។ ផ្តើម​ពី​នោះ ស្រូវ​ក៏​សម្រេច​ទិន្ន​ផល​ខ្ពស់​ មាន​គុណ​ភាព​ហើយ​ចំ​ណេញក៏​ខ្ពស់​ផង​ដែរ​។ ក្រៅ​ពី​នោះ មា​មីង​ថែម​ទាំង​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ គោ​បង្កាត់​សីន ដាំ​ដំ​ណាំ​។ល។  ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ គ្រួ​សារ​មាន​​បាន​កាន់​តែ​កើន​ឡើង​។ ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​ដើម​ទុន​វិ​និ​យោគ​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ មា​មីង​បាន​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ដី និង​ដំ​ណាំ ដើម្បី​កសាង​សា​លា​មត្តេយ្យ​ផ្លូវ​ជន​បទ​ អា​គារ​វប្ប​ធម៌ ជីក​ស្តារ​ព្រែក​ប្រ​ឡាយ​។ ដោយ​ការ​ព្រួត​ដៃ​និង​ការ​រួម​ចំ​ណែក​ពី​សំ​ណាក់​ប្រ​ជា​ជន​ ទើប​ឃុំ​ថាម​ដូង​កសាង​សម្រេច​បាន​១៧​/១៩ លក្ខ​ឋាន​ជន​បទ​ថ្មី​ដូច​​បច្ចុប្បន្ន​៕ ​        

                     ត្រឿង​ផល​ - វ៉ាន់​តឹន​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ឡេ​មិញ​តាន