អភិវឌ្ឍន៍អប់រំ គឺជាខ្លឹមសារសំខាន់ដែលបក្ស រដ្ឋអំណាចឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង ចាប់អារម្មណ៍អនុវត្តក្នុងរយៈកាលកន្លង។
ប្អូនៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន។
ចាប់តាំងពីដើមឆ្នាំ ឃុំផ្សព្វផ្សាយផែនការ១៩/KH-UBND ស្ដីពីការរៀបចំ “ខែសកម្មភាពពីព្រោះបុព្វហេតុអប់រំ”។ ទន្ទឹមនឹងនោះ ក្រោយពីផ្សព្វផ្សាយពិនិត្យអង្កេតគ្រប់ភូមិនៅលើភូមិសាស្រ្តឃុំមានភាគកម្រិតច្បាស់លាស់អំពីចំនួនសិស្សនៅតាមសាលា៖ សិស្សអនុវិទ្យាល័យចំនួន២០២រូប បឋមសិក្សាចំនួន៦១៦រូប មតេ្តយ្យចំនួន២៤០រូប។ អ្នកស្រីសុខរុនអនុប្រធានគណៈកម្មាធិការប្រជាជនឃុំណូយតូ ឲ្យដឹង៖ “ផ្អែកលើមូលដ្ឋានតួលេខដែលបានប្រកាសឃុំសំណូមពរ សាលានានា គប្បីសហការជាមួយភូមិដើម្បីចលនាសិស្សចូលរៀនឲ្យបាន១០០%។ ជាមួយការអនុវត្តនេះ ឆ្នាំសិក្សា២០១៧-២០១៨ សាលារៀននៅលើភូមិសាស្រ្តតែងចលនាសិស្សចូលរៀនសម្រេចភាគកម្រិតដែលបានដាក់ចេញ”។ ដើម្បីសិស្សានុសិស្សនឹងនរចិត្តសិក្សារៀនសូត្រ សមាគមជំរុញការសិក្សាឃុំ តែងអនុវត្តល្អការងារចលនា ឧបត្ថម្ភសិស្សានុសិស្ស មិនទុកឲ្យប្អូនៗបោះបង់ការរៀនសូត្រព្រោះតែជីវភាពលំបាក។ ឆ្នាំកន្លង ផ្ដើមពីប្រភពជំនួយដោយផ្ទាល់និងប្រយោល ឃុំបានជូនអាហារូបករណ៍ សិក្ខូបករណ៍ កង់ជាដើម មានចំនួន១.១៣៩ចំណែកដល់សិស្សានុសិស្សមានជីវភាពលំបាក។ លោកត្រឹងទ្រឿងហាយ លេខាបក្សឃុំណូយតូ ឲ្យដឹង៖ “ភូមិភាគបានកំណត់ច្បាស់ ក្រៅពីការចលនាសិស្សចូលរៀនដោយផ្ទាល់ ឃើញថាការបង្កើនស្មារតី ក្នុងការសិក្សារៀនសូត្រក្នុងសហគមន៍ក៏មានការសំខាន់។ ហេតុនោះហើយ ការងារកសាងគ្រួសារ សង្វាតរៀនសូត្រ តែងបានឃុំណូយតូចង្អុលការដល់ភូមិនានាអនុវត្តត្រឹមត្រូវ។ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារសង្វាតរៀនសូត្រ៤៤៦គ្រួសារសម្រេច៦៩,៥៧%”។ បងចៅអាម លេខាសាខាបក្ស និងជាប្រធានភូមិតូធ្វឹង ឲ្យដឹង៖ “សិស្សដែលមានស្ថានភាពលំបាក តែងបានឧបត្ថម្ភសៀវភៅសរសេរ សៀវភៅពុម្ពនិងកង់ ដើម្បីប្អូនៗទៅសាលារៀន។ ក្រៅពីនោះ ប្អូនៗនៅទាំងទទួលប្រាក់៧០.០០០ដុង/ខែ បច្ចុប្បន្ន ក្នុងភូមិគ្មានសិស្សានុសិស្សរូបណាមួយដែលមានស្ថានភាពលំបាកបោះបង់ការសិក្សារៀនសូត្រឡើយ”។
ទន្ទឹមនឹងការងារចលនាសិស្ស ចូលរៀនសាលានៅលើភូមិ សាស្រ្តនៅទាំងរៀបចំសកម្មភាពសិល្បៈ កីឡា កម្មពិធីប្រឡងគាំទ្រទិវាសំខាន់ៗរបស់អង្គការសម្ព័ន្ធយុវជន ក្រុមសហជីព។ ទន្ទឹមនឹងនោះ រៀបចំសកម្មភាពក្រុមរៀង រាល់សប្ដាហ៍ឲ្យសិស្សានុសិស្សនៅទីតាំងសាលាចំនួន៣ លេងកំសាន្ដសប្បាយល្បែងប្រជាប្រិយ ដូចជា៖ ទាញព្រ័ត្រ ធាក់កង់យឺត លោតការុង។ល។ ឆ្លងតាមរយៈសកម្មភាពនេះ សាលាក៏បានអប់រំ បំណិនជីវិតដល់សិស្សានុសិស្សជាគ្រឹះធារដើម្បីប្អូនៗអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។
លោកលីវមិញចូវ ប្រធានសមាគមជំរុញការសិក្សាឃុំណូយតូ ឲ្យដឹង៖ “សមាគមសហការជាមួយមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំ រៀបចំផ្សព្វផ្សាយក្នុងការជ្រើសតាំងសិស្សរៀនមុខរបរនៅសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង។ ទន្ទឹមនឹងនោះ ណែនាំសិស្សរៀនរបរបើកឡាននៅសាលាមធ្យមសិក្សាវិជ្ជាជីវៈខេត្តអាងយ៉ាង។ បង្កើនការពិគ្រោះជូនសិស្ស ដើម្បីរួមចំណែកក្នុងការបែងចែកសិស្សក្រោយពីរៀនបញ្ចប់អនុវិទ្យាល័យនៅលើ ភូមិសាស្រ្ត”៕
ហាថាញ់-ទីទុយ