ភូមិអង្គុលីខាងត្បូង (ភូលី១) ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង សព្វថ្ងៃមានការវិវឌ្ឍយា៉ងច្បាស់ក្រឡែត រួមចំណែកជាមួយនឹងឃុំអនុវត្តសម្រេចលក្ខឋានជនបទថ្មី១៩/១៩។
ចំណងជើងរូប៖ដងផ្លូវចុះមកកាន់ភូមិអង្គុលីខាងត្បូង។
ដងផ្លូវដានតូចចង្អៀត ទ្រុឌទ្រោមកាលពីមុន ឥឡូវត្រូវបានជំនួសដោយផ្លូវកៅស៊ូថ្មីចាប់ពីមជ្ឈមណ្ឌលឃុំរហូតមកដល់ភូមិអង្គុលីខាងត្បូង។ រថយន្តអាចបើកបរចាប់ពីក្បាលភូមិរហូតដល់ចុងភូមិ។ ខណៈពេលផ្លូវថ្នល់ទើបបានកសាងសម្រេចប្រជាជនក៏ម្នីម្នារៀបចំសម្អាតបរិស្ថាន ដាំផ្កាលម្អនៅសងខាងផ្លូវឬខាងមុខផ្ទះជាដើម។ បងស្រីយ៉ាងធីង៉ៀហា ឲ្យដឹង៖ “ខ្ញុំកើតនិងធំដឹងក្ដីនៅភូមិនេះ ម៉្លោះហើយនាងខ្ញុំឃើញយា៉ង
ច្បាស់នូវភាពរីកចម្រើនរបស់ភូមិកំណើត។ កាលពីមុន ខ្ញុំទៅរៀនលំបាកណាស់ ដ្បិតអីផ្លូវភក់ជ្រាំ សាលារៀនទ្រុឌទ្រោម។ ប៉ុន្តែមកទល់សព្វថ្ងៃកូនៗ របស់ខ្ញុំបានរៀនសូត្រក្នុងសាលាសម្រេចបទដ្ឋានជាតិនៅជិតផ្ទះ។ រៀងរាល់ព្រឹក ពីរនាក់ប្តីប្រពន្ធខ្ញុំបើកម៉ូតូទៅធ្វើការឈ្នួលនៅក្រុងប៊ិញមិញ លុះថ្ងៃត្រង់វិលមកសម្រាកនៅផ្ទះឃើញថាជីវភាពបានលំនឹងបង្គួរ”។
លោកវីទីវ៉ាល័យ លេខាសាខាបក្សនិងជាប្រធានភូមិអង្គុលីខាងត្បូង ឲ្យដឹង៖ “ភូមិអង្គុលីខាងត្បូង មានប្រជាជនចំនួន២៨៩គ្រួសារ ក្នុងនោះ ជនជាតិកិញ១៣គ្រួសារ ក្រៅពីនោះ គឺគ្រួសារជនជាតិខ្មែរ។ ពីមុននេះ ដោយសារផ្លូវថ្នល់ធ្វើដំណើរទៅមកនៅលំបាក ម្យ៉ាងទៀតប្រជាជនភាគច្រើន ប្រកបរបរកសិកម្ម បានជាប្រជាជនមានចំណូលនៅកម្រិតទាប។ សព្វថ្ងៃ មានផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួល ប្រជាជនបានរៀនវិជ្ជាជីវៈ ហើយអាចទៅធ្វើការងារនៅក្រុងឬមណ្ឌលឧស្សាហកម្មហ្វាភូ រកបានប្រាក់ចំណូលលំនឹង។ ទន្ទឹមនឹងនោះ ការអនុវត្ត
គោលនយោបាយឧបត្ថម្ភពិសេសរបស់រដ្ឋ ឃើញថាពង្រីកបានប្រសិទ្ធភាព មានប្រជាជនចំនួន៨៦គ្រួសារ បានឧបត្ថម្ភសង់ផ្ទះ មហាសាមគ្គី ឧបត្ថម្ភបុលទុនលក់ដូរតូចតាច ចិញ្ចឹមសត្វ ដាំដុះ។ល។ ម្ល៉ោះហើយ បានចាកផុតពីភាពក្រីក្រ។ តាមប្រសាសន៍របស់លោកវីទីវ៉ាល័យ គិតដោយឡែកក្នុងឆ្នាំ២០១៧ នៅភូមិអង្គុលីខាងត្បូង មានប្រជាជនបានចាកផុតពីភាពក្រីក្រចំនួន១០គ្រួសារ។ បច្ចុប្បន្ន ភូមិអង្គុលីខាងត្បូងបានសម្រេចបទដ្ឋានជាតិ ជាភូមិវប្បធម៌-ជនបទថ្មី។ តាមផែនការឃុំដុងប៊ិញ នឹងរៀបចំពិធីទទួលស្គាល់ជាឃុំជនបទថ្មីនាខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
តាមប្រសាសន៍របស់លោកសេីុងមឹក អនុប្រធានការិយាល័យជនជាតិក្រុងប៊ិញមិញ ឲ្យដឹង៖ ដោយសារទីតាំងភូមិសាស្រ្ត បានជាកម្មវិធីឧបត្ថម្ភពិសេសរបស់រដ្ឋសម្រាប់ភូមិអង្គុលីខាងត្បូង សុទ្ធសឹងសម្រេចប្រសិទ្ធភាព។ ឧទាហរណ៍ អនុវត្តសេចក្ដីសម្រេច៧៤/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីឧបត្ថម្ភផ្លាស់ប្តូរមុខរបរ មានពលករមួយចំនួននៅជនបទ ក្រោយពីបានចូលរួមវគ្គហ្វឹកហាត់ខាងរបរសំណង់បានត្រឹមពីរបីខែ ក៏អាចចូលធ្វើការឈ្នួលនៅការដ្ឋានសំណង់នានាលើភូមិសាស្រ្ត។ មានគ្រួសារជាច្រើនថែមទាំងបុលទុនទិញម៉ូតូបើកបរទៅធ្វើការឈ្នួល ឬលក់ដូរនៅក្រុងកឹងធើទៀត
ផង។ ដោយសាររកបានប្រាក់ចំណូលលំនឹងទើបប្រជាជនក្នុងភូមិមានការខ្នះខ្នែងរៀបចំផ្ទះសម្បែងនិងបរិស្ថានល្អស្អាត។ ទន្ទឹមនឹងនោះ អគ្គិសនីសុត្ថិភាព ទឹកស្អាតស្របអនាម័យត្រូវបានតភ្ជាប់ដល់ផ្ទះ ម្ល៉ោះហើយជីវភាពប្រជាជនកាន់តែមានភាពរីកចម្រើននិងសុខដុមរមនា៕
ហាយ៉ាង- សេរី