បទដ្ឋានជនបទថ្មីមួយដែល ឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង សម្រេចបានមុនគេនោះ គឺបទដ្ឋានអប់រំ។
សាលាបឋមសិក្សាតឹងម៉ី A សម្រេចបទដ្ឋានជាតិ។
អ្នកគ្រូវិញធីង៉ុកត្រិញ គ្រូបង្រៀនសាលាមត្តេយ្យតឹងម៉ី ឲ្យដឹង៖ “ទើបប៉ុន្មានឆ្នាំមុន គ្រូនិងសិស្សត្រូវពឹងពាក់នៅសាលាបឋមសិក្សាដើម្បីរៀនសូត្រ។ ពីព្រោះសាលាមត្តេយ្យតឹងម៉ីមានតែពីរបន្ទាប់គត់ ហើយទ្រុឌទ្រោមទៀត។ មូលដ្ឋាន សម្ភារៈដូច្នេះ ការចលនាសិស្សចូលរៀនជួបលំបាកច្រើន ពីព្រោះអាណាព្យាបាលសិស្សមិននឹងនរចិត្តជូនកូនទៅកាន់សាលា”។ ដោយគោលនយោបាយពិសេសរបស់រដ្ឋចំពោះតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្ថានភាពសាលារៀននៅតឹងម៉ីក៏មានភាពផ្លាស់ប្ដូរ។ លោកឡេវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ឲ្យដឹង៖ “ពិតមែនតែឃុំលំបាកពិសេស ប៉ុន្តែបណ្ដាញសាលារៀនរបស់ឃុំធានាគ្រប់៣កម្រិតសិក្សាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់អនុវិទ្យាល័យ។ ក្នុងនោះមាន៣សាលា សម្រេចបទដ្ឋានជាតិ។ ជាពិសេសសាលាអនុវិទ្យាល័យតឹងម៉ីជាសាលាតែមួយគត់នៅខេត្តវិញឡុងបានចាត់ចែងបើកបង្រៀនអក្សរខ្មែរជូនសិស្សានុសិស្ស។ មិនត្រឹមតែបង្រៀនអក្សរខ្មែរដល់សិស្សានុសិស្សក្នុងសាលាប៉ុណ្ណោះទេ សាលានៅទាំងទទួលសិស្សានុសិស្សពីសាលាផ្សេងៗដែលមានតម្រូវការចុះឈ្មោះចូលរៀន”។
បងថាច់ថាញ់កុង កម្មាភិបាលទទួលបន្ទុកការងារជនជាតិរបស់ឃុំឲ្យដឹងបន្ថែមដោយមូលដ្ឋានសម្ភារៈរបស់សាលាមានភាពសុក្រឹតរឹងមាំ ម៉្លោះហើយការងារចលនាសិស្សចូលរៀនមានភាពងាយស្រួល។ តាំងពីនោះ ឃុំរក្សាលំនឹង ការងារឧត្តានកម្មអប់រំអនុវិទ្យាល័យ ឧត្តានកម្មអប់រំបឋមសិក្សាគម្រប់អាយុនិងបានទទួលស្គាល់ឧត្តានកម្មអប់រំកម្រិតមត្តេយ្យ ក្មេងអាយុ៥ឆ្នាំ។ ទន្ទឹមនឹងនោះ ការងារចលនាក្មេងអាយុ៦ឆ្នាំចូលរៀនថ្នាក់ទី១សម្រេច១០០%; ក្មេងអាយុ១៤ឆ្នាំសម្រេចកម្មវិធីបឋមសិក្សា១០០%។ ដោយឡែកអត្រាក្មេងជំទង់អាយុពី១៥រហូតដល់១៨ឆ្នាំមានសញ្ញាប័ត្របញ្ចប់ការសិក្សាអនុវិទ្យាល័យ៤៤៤/៤៨៩រូប សម្រេច៩០,៨%។ ចំណែកអត្រាសិស្សបញ្ចប់កម្រិតអនុវិទ្យាល័យរៀនបន្តវិទ្យាល័យ (ចំណេះទូទៅបំពេញវិជ្ជារៀនរបរ) ចំនួន៤៥៣/៤៨៩រូប សម្រេច៨៩%។ អ្នកមីងថាច់ធីហុង ប្រធានភូមិវាលយល់ ព្រមនឹងការវាយតម្លៃរបស់បងកុង អ្នកមីងហុង វាយតម្លៃបន្ថែម៖ “នៅលើភូមិសាស្ត្រភូមិវាល-ភូមិមានជនរួមជាតិខ្មែររស់នៅច្រើនបំផុត ក្នុងឃុំ ស្ថានភាពសិស្សចោលរៀន ដោយគ្មានហេតុផលបានថយចុះដោយស្មារតីភ្ញាក់រលឹករបស់អាណាព្យាបាលសិស្សចំពោះការសិក្សារៀនសូត្រមានការផ្លាស់ប្ដូរ។ បច្ចុប្បន្ន តិចមានករណីអាណាព្យាបាលសិស្សបង្ខំកូនឲ្យឈប់រៀនទៅធ្វើការឈ្នួលដូចពីមុនទៀត”៕
ហាថាញ-ទីទុយ