អាស្រ័យគោលនយោបាយជនជាតិរបស់រដ្ឋ បានអនុវត្តទាន់ពេល ចំមុខសញ្ញានិងពង្រីកប្រសិទ្ធភាព បានជាជីវភាពរបស់ជនរួមជាតិភាគតិចនៅខេត្តបាកលីវ បានលើកស្ទួយ អត្រាគ្រួសារក្រីក្រថយចុះឆាប់រហ័ស ជំរុញខ្លាំងក្លាការកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ល។
ជនរួមជាតិខ្មែរនៅខេត្តបាកលីវ ចូលរួមទិវាវប្បធម៌ កីឡានិងទេសចរណ៍
ជនរួមជាតិខ្មែរណាមបូ។
សមមិត្តត្រឹងហ្វាងយ្វៀង ប្រធានគណៈជនជាតិខេត្តបាកលីវ ឲ្យដឹង៖ “ក្នុងដំណាក់កាល២០១១-២០១៦ ប្រព័ន្ធគោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយព្រមៗគ្នា និងសម្រេចប្រសិទ្ធភាពជាក់ស្តែង មានដូច៖ កម្មវិធី១៣៥បានឧបត្ថម្ភ ផលិតកម្មជូន៤.៦១៤គ្រួសារ កសាងហេដ្ឋារចនាសម្ព័ន្ធចំនួន២០៤សំណង់ ដូចជាផ្លូវគមនាគមន៍ អគ្គិសនី ស្ពានបេតុងទីធ្លាផ្សារនិងបង្កើតកម្រិកអាគារវប្បធម៌។ ទន្ទឹមនឹងនោះ ខេត្តនៅទាំងឧបត្ថម្ភបើកបង្រៀនលើកកម្ពស់សមត្ថភាពសហគមន៍ចំនួន១៤ថ្នាក់ដល់កម្មាភិបាលឃុំ ភូមិ ដោយមានសិក្ខាកាមចូលរៀនចំនួន៨៤០រូប។ ចំណែកការអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ខេត្តបានរៀបចំធ្វើការឧបត្ថម្ភចំនួន៧.៨៩៧គ្រួសារ សរុបទឹកប្រាក់ជាង១២៣ពាន់លានដុង។ អនុវត្តគោលនយោបាយជ្រើសតាំងចាប់ពីឆ្នាំ២០១១-២០១៦ ខេត្តបានពិនិត្យជម្រើសសិស្សចូលរៀនមហាវិទ្យាល័យចំនួន២៦១រូប សរុបថវិកាជាង២៥ពាន់លានដុង។ល។ ទន្ទឹមនឹងគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋពង្រីកស្មារតីខិតខំឆ្លងកាត់ការលំបាកឈានឡើងដោយខ្លួនឯង ជនរួមជាតិភាគតិចខេត្តបាកលីវបានខិតខំជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍ផលិតកម្ម មានទម្រង់រូបភាពជឿនលឿនជាច្រើនត្រូវបានពង្រីកទូលាយ មានគ្រួសារជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
អាស្រ័យបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធកសិករខ្មែរខេត្តបាកលីវ
បង្កើនការបង្កបង្កើនផល។
សមមិត្តវឿងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ គូសបញ្ជាក់៖ រយៈពេលកន្លង ខេត្តទទួលនូវការយកចិត្តទុកដាក់ចង្អុលការរបស់មជ្ឈិមការ ខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិអង្គការមហាជននិងប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានការរួមចំណែកអំពីសំណាក់ព្រះសង្ឃនិងជនរួមជាតិភាគតិចក្នុងខេត្តផងដែរ។ ក្នុងរយៈពេលខាងមុខ រាល់ស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការងារជនជាតិ គប្បីចង្អុលការអនុវត្តព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពរាល់កម្មវិធី គោលនយោបាយ គម្រោងដែលមជ្ឈិមនិងភូមិភាគបានផ្ដល់សច្ចាប័ន; ផ្សព្វផ្សាយភារកិច្ចផែនការសំខាន់គឺអនុវត្តកម្មវិធី១៣៥ដំណាក់កាល២០១៦-២០២០។ ផ្ដុំកម្លាំងអនុវត្តកម្មវិធីអនុវត្តជាក់ស្ដែងស្ដីពីយុទ្ធសាស្រ្តការងារជនជាតិ ដល់ឆ្នាំ២០២០របស់រដ្ឋាភិបាល និងគោលនយោបាយពិសេសនានា ដែលផ្ដល់សច្ចាប័នរួច។ បង្កើន និងលើកកម្ពស់សមត្ថភាពកងជួរកម្មាភិបាលបំពេញការងារកាត់បន្ថយភាពក្រីក្រនៅថ្នាក់ឃុំ ថ្នាក់ស្រុក មានសតិសម្បជញ្ញៈ ខ្នះខ្នែងជួយឧបត្ថម្ភ ណែនាំគ្រួសារក្រ។ ចំពោះអ្នកមុខអ្នកការ ព្រះសង្ឃនិងជនរួមជាតិក្នុងខេត្ត ខ្ញុំអំពាវនាវបន្តការពង្រីកប្រវេណីស្នេហាជាតិ; មិនបង្អង់ខិតខំតស៊ូ សាមគ្គី ជួយគ្នាទៅវិញទៅមក ជំរុញខ្លាំងក្លាអភិវឌ្ឍផលិតកម្ម អាជីវកម្ម; ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ; លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; រួមចំណែកជាមួយនឹងប្រជាជនក្នុងខេត្តអនុវត្តជោគជ័យ បុព្វហេតុឧស្សាហូបនីយកម្ម ភាវូបនីយកម្ម ខេត្តផងខ្លួន។ល។៕
ថាញ់ផុង – សេរី