មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈកម្មាធិការប្រជាជនស្រុកផុងដៀង រៀបចំដោយជោគជ័យ ”ទិវាអេកូទេសចរណ៍ផុងដៀង–កឹងធើ” ឆ្នាំ២០១៧ សំដៅអបអរទិវាទេសចរណ៍ពិភពលោក (ថ្ងៃ២៧ ខែកញ្ញា)។
ផលិតផលមួយចំនួនដែលចូលរួមការសម្តែងសិល្បៈរចនារូបភាពដោយផ្លែឈើ។
ជាមួយនឹងសកម្មភាពវប្បធម៌ ទេសចរណ៍ កីឡាយ៉ាងគគ្រឹកគគ្រេង ទិវាបុណ្យបានទាក់ទាញភ្ញៀវទេសចរនិងប្រជាជនចូលរួមរាប់ពាន់លើកនាក់។ ជាពិសេស ការសម្តែង”សិល្បៈរចនារូបភាពដោយផ្លែឈើឆ្ងាញ់ៗ” មានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងកុះករ។ ក្នុងនោះ មានផ្លែឈើពិសេសៗ របស់ស្រុកផុងដៀង ដូចជា៖ ផ្លែផ្ញៀវហាចូវ ផ្លែទឹកដោះ ផ្លែក្រូច។ល។ មានភាពល្អឥតខ្ចោះឆ្លងតាមរយៈស្នាដៃយ៉ាងប៉ិនប្រសប់របស់សិប្បករដែលមានគំនិតច្នៃប្រតិដ្ឋយ៉ាងសម្បូរបែប។ រីឯសកម្មភាពផ្សេងៗទៀតក្នុងថ្ងៃបុណ្យក៏សម្រេចបានជោគជ័យបង្គួរ មានដូច៖ សម្តែងឡើងវិញផ្សារណាត់ ផ្សារអណ្តែតតាំងពិព័រណ៍រូបភាព ជូនរូបគំនូអនុស្សាវរីយ៍ សំដែងដើងកាតាយតឺ ដាក់បង្ហាញម្ហូបអាហារឆ្ងាញ់ផុងដៀង ដាក់បង្ហាញនំតាមរបៀបប្រជាករ អក្ខរាវិចិត្រ។ល។
ក្នុងថ្ងៃបុណ្យ ថែមទាំងមានសកម្មភាពកីឡាយ៉ាងសម្បូរបែបនិងប្រកបដោយភាពពុះពោរពិសេសគឺទស្សនីយភាពសំដែងក្បាច់គុន Vovinam របស់សិស្សគុន។ ផុងដៀងជាកនែ្លងបង្កើតបាននូវអ្នកចេះក្បាច់គុន Vovinam សម្រាប់ផ្ដល់ជូនក្រុមជម្រើសក្រុងកឹងធើនិងក្រុមជម្រើសជាតិម្ល៉ោះហើយរាល់ឈុតសំដែងក្បាច់គុនពោរពេញដោយចំណាប់អារម្មណ៍។ នៅទីនេះ មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ក្រុងកឹងធើ ក៏បានជ្រើសរៀបចំប្រកួតវិញ្ញាសាកីឡាមួយចំនួនសម្រាប់មហាសន្និបាតកីឡាអប់រំកាយក្រុងកឹងធើឆ្នាំ២០១៧ផងដែរ មានដូច៖ វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង ហែលឆ្លងទន្លេ ប្រឡងចែវទូក។ ទស្សនិកជន ឈរលើមាត់ច្រាំងឧទ្យានង្វៀនភឿងយ័ញ ស្រែកហ៊ោគាំទ្រអស់ពីចិត្តពីថ្លើម។ លោកត្រឹងក្វឹកដុង នៅទីប្រជុំជនផុងដៀង ឲ្យដឹង៖ “សម្លឹងឃើញទូក៣សន្លឹក ខ្ញុំនឹកឃើញកាលពីខ្លួននៅចែវទូកទៅជួញដូរកសិផលលើផ្សារអណ្តែត បានជាខ្ញុំចូលចិត្តខ្លាំងណាស់”។ ទន្ទឹមនឹងនោះ ល្វែងទំនិញចំនួន៤០សម្រាប់ថ្ងៃបុណ្យជាមួយនឹងបធានបទ”ផលិតផលវៀតណាមចុះមកកាន់ជនបទ” បានទាក់ទាញទស្សនិកជនរាប់ពាន់លើកនាក់មកទស្សនានិងទិញរបស់របរ។ បងស្រីង្វៀនធីដែប នៅឃុំញើងអាយ ឲ្យដឹង៖“កាលពីឆ្នាំទៅ ខ្ញុំបានមកផ្សារណាត ទិញរបស់របរ ឃើញថាប្រើប្រាស់បានល្អ ម្ល៉ោះហើយឆ្នាំនេះ ខ្ញុំទន្ទឹងរងចាំដល់ថ្ងៃបុណ្យដើម្បីទិញរបស់របរថែមទៀត។ នាងខ្ញុំចូលចិត្តប្រើប្រាស់ផលិតផលវៀតណាមគុណភាពខ្ពស់ណាស់”។
តាមប្រសាសន៍របស់លោកង្វៀងវាំុងសឺ ប្រធានគណៈកម្មាធិការប្រជាជនស្រុកផុងដៀង៖ ទិវាបុណ្យបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីសារៈសំខាន់នៃទេសចរណ៍។ នេះជាខ្លឹមសារដ៏សំខាន់ ពីព្រោះផុងដៀងកំពុងកសាងជាស្រុកអេកូទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការទស្សនាកម្សាន្តកេរដំណែលប្រវត្តិសាស្រ្ត៕
ហាថាញ់ - សេរី