ឃុំវិញធិញ ស្រុកហ្វាប៊ិញ ខេត្តបាកលីវ ជាភូមិភាគមានសមាជិកនារីជាជនរួមជាតិខ្មែររស់នៅកុះករ ប្រមូលផ្តុំច្រើនបំផុតនៅភូមិវិញមើុយនិងភូមិវិញកេវ។ ជីវភាពបងប្អូននារីភាគច្រើនគឺជួបលំបាកកាលនៅកុមារភាពមិនបានទៅរៀន ម៉្លោះហើយអ្នកដែលចេះអក្សរមានចំនួនតិច។ទម្រង់រូបភាព"ក្រុមនារីជនជាតិជឿនលឿន"នៅភូមិវិញកេវ បង្កើតឡើងសំដៅជួយបងប្អូននារី ចេះអាន ចេះសរសេរបានត្រឹមត្រូវ...។
សមាគមសហព័ន្ធនារីស្រុកហ្វាប៊ិញ ប្រគល់ផ្ទះមេត្តាធម៌ ជូនគ្រួសារក្រីក្រ។
បងស្រីផាងង៉ុកប៊ិត ប្រធានសមាគមនារីឃុំវិញធិញ ឲ្យដឹង៖ ឃុំវិញធិញមានជនរួមជាតិខ្មែររស់នៅ១២,៧% ក្នុងនោះ ភាគច្រើនគឺមិនចេះអក្សរ។ដើម្បីជួយបងប្អូននារីបានខិតជិតនឹងគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ សមាគមនារីបង្កើតក្លឹបអនក្ខរកម្មជូនបងប្អូននារីជនជាតិខ្មែររៀនសូត្រ។ រហូតមកទល់នឹងពេលនេះ លើភូមិសាស្រ្តឃុំបង្កើតបាន២ក្លឹប ដោយមានសមាជិកចូលរួមជិត៤០នាក់។ នៅទីស្នាក់ការភូមិ គឺជាសាលារៀន អ្នកគ្រូគឺកម្មាភិបាលសមាគមនារី ចំណែកសិក្ខាកាម គឺបងប្អូននារីជាសមាជិក។ល។ ថ្នាក់រៀនគ្មានគម្លាតរវាងគ្រូនិងសិស្សទាំងគ្រូនិងសិស្ស ខំប្រឹងទាំងអស់គ្នា។ មានបងប្អូននារីជាច្រើនទៅរៀននាំកូនទៅតាម ប៉ុន្តែពួកគាត់ខំប្រឹងយកចិត្តទុកដាក់ស្តាប់អ្នកគ្រូពន្យល់មេរៀនពិតមែន មិនជំនាញក៏ដោយ ប៉ុន្តែអ្នកគ្រូខំប្រឹងបង្ហាត់បង្រៀនដោយអស់ពីចិត្ត។ ព្រោះហេតុនោះ បានបង្កើននូវកម្លាំងចលករដើម្បីបងប្អូននារីរៀបចំកិច្ចការគ្រួសារលៃលកពេលមករៀន។
បងស្រីលីធី នៅភូមិវិញកេវ ឃុំវិញធិញ ឲ្យដឹង៖"រៀនឲ្យចេះអក្សរដើម្បី សរសេរឈ្មោះខ្លួនឯង។ ពេលកូនចៅទៅរៀន យើងអាចណែនាំវាបាន ខ្ញុំសប្បាយចិត្តណាស់"។ ទន្ទឹមនឹងការបង្ហាត់បង្រៀនអក្សរ ក្រោយម៉ោង រៀននៅទាំងគួបផ្សំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់ បក្សនិងរដ្ឋ ផ្សព្វផ្សាយសេចក្តីសម្រេចនិងការចលនារបស់សមាគមនារី គ្រប់លំដាប់ថ្នាក់និងរបស់ភូមិភាគ។
យោងតាមសមាគមនារីឃុំវិញធិញ នៅពេលខាងមុខ ក្រៅពីក្លឹបបង្រៀន អក្សរ សមាគមនឹងបង្កើតបន្ថែមក្លឹបហ៊ុនទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដើម្បីជួយបងប្អូននារីចេះរបៀបធ្វើការរកទទួលទាន កសាងគ្រួសារជឿនលឿន សមភាព វិបុលភាពនិងសុភមង្គល រួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនៅភូមិភាគ៕
ហុងដៅ(baobaclieu.vn)-មុនី