ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តស្រុកហ្វាប៊ិញ ខេត្ តបាកលីវ តែងបានផ្លាស់ប្តូរយ៉ាងច្រើន នោះគឺជាការអះអាងរបស់បងស្រីត្រឹងថាញ់ធ្វី អនុប្រធានគណៈជនជាតិស្រុកហ្វាប៊ិញជាមួយយើងខ្ញុំ។
ស្ពានស្នួរបណ្តោះអាសន្នបានផ្លាស់ដោយស្ពានបេតុងដ៏រឹងមាំនៅហ្វាប៊ិញ។
តាមប្រសាសន៍បងស្រីធ្វី ស្រុកហ្វាប៊ិញ មានឃុំចំនួន៧និងទីប្រជុំជនចំនួន១បានចែកចេញជា២តំបន់ ដោយយកផ្លូវជាតិលេខ១ធ្វើជាស្នូលកណ្តាល។ ទីប្រជុំជនហ្វាប៊ិញ និងឃុំនានា ដូចជាវិញហ៊ូវវិញថាញ់ និង វិញប៊ិញពង្រីករបរធ្វើស្រែ ចិញ្ចឹមត្រី ដាំបន្លែបង្ការនិងចិញ្ចឹមសត្វ។ ចំណែកឃុំដទៃពីនោះនៅប្របមាត់សមុទ្ររស់នៅប្រកបរបរនេសាទ។ ឃុំនានាដែលមានជនរួមជាតិភាគតិចរស់នៅកុះករ តែងបានទទួលប្រយោជន៍ពីគោលនយោបាយដោយឡែករបស់រដ្ឋ មានដូច៖ កម្មវិធី១៣៥ សេចក្តីសម្រេចចិត្តលេខ២៩,១០២,៥៤,១៨,។ល។ របស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល ស្តីពីលំនៅឋានដីផលិតកម្ម បង្វែររបរជំនួយដោយផ្ទាល់។ល។ គិតដោយឡែកកម្មវិធី១៣៥ក្នុងដំណាក់កាលI,II,III, មានផ្លូវគមនាគមន៍ជនបទរាប់ពាន់ម៉ែត្រ នៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករបានកសាងសម្រេចរួចរាល់ បង្កលក្ខណៈឲ្យមាមីងធ្វើដំណើរទៅមកបានងាយស្រួល។ អាស្រ័យដោយកម្មវិធី១៣៥ ប្រឡាយធារាសាស្រ្ត ក៏បានស្តារឡើងវិញដើម្បីធានាប្រភពទឹកសាបសម្រាប់ប្រជាជន ផលិតកម្ម បង្កើនប្រាក់ចំណូល។ ពូយ័ញអ៊ុកញើុងនៅភូមិថាញ់សើុង ឃុំវិញប៊ិញ ឲ្យដឹង៖ "ភ្លឺទំនប់ដែលបង្ការទឹកប្រៃត្រូវបានទប់យ៉ាងមាំ ប្រឡាយនានាតែងបានស្តារនាំទឹកសាបស្រោចស្រពវាលស្រែគ្រប់គ្រាន់ខ្ញុំមិនចាំបាច់ប្រើម៉ាស៊ីនបូមទឹកទៀតទេ ម៉្លោះហើយការចំណាយក្នុងផលិតកម្មក៏ថយចុះ។ ដទៃពីនោះ ពេលមានទឹកសាបស្រោចស្រពគ្រប់គ្រាន់ក្នុងរដូវប្រាំង ខ្ញុំដាំដំណាំ១រដូវ ដើម្បីកែប្រែដីសម្រាប់រដូវស្រែ បន្តបន្ទាប់ផងនិងរកប្រាក់ចំណូលបន្ថែមផង"។
តាមប្រសាសន៍លោកង្វៀនវុាំងត្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញប៊ិញ ឲ្យដឹង បន្ទាប់ពីទទួលសមិទ្ធផលពីកម្មវិធី១៣៥ គម្រោងដោយឡែករបស់រដ្ឋសម្រាប់ជួយដល់ជនរួមជាតិភាគតិច នៅលើភូមិសាស្រ្តឃើញថា ឃុំអនុវត្តសម្រេចយ៉ាងឆាប់រហ័សនូវលក្ខឋាននានា មានដូច៖ ផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្ត លំនៅឋាន។ល។ ក្នុងដំណាក់កាលកសាងជនបទថ្មី។ ឧទាហរណ៍ ដូចដងផ្លូវដែលបានកសាងពីកម្មវិធី១៣៥ ឃុំគ្រាន់តែបើកទូលាយបន្ថែមគឺសម្រេចលក្ខឋានផ្លូវគមនាគមន៍ជនបទ។ អំពីលំនៅឋានគ្រួសារជនរួមជាតិភាគតិចក្រីក្រទាំងឡាយសុទ្ធតែបានជំនួយសាងសង់ផ្ទះតាមកម្មវិធី១៣៤ សេចក្តីសម្រេចចិត្តលេខ៥៤និងសេចក្តីសម្រេចចិត្តលេខ២៩។ បងស្រីត្រឹងថាញ់ធ្វី រីករាយឲ្យដឹងបន្ថែម៖ "ហ្វាប៊ិញ ជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយដែលអនុវត្តបានឆាប់ និងមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ២៩QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ២០១៣មកទល់នឹងបច្ចុប្បន្ន ស្រុកហ្វាប៊ិញបានជំនួយដល់គ្រួសារជួបការលំបាកខាងលំនៅឋានបានចំនួន១៦៩គ្រួសារ។ អង្កាល់ណាលំនៅឋានបានលំនឹង ហើយចំនួនគ្រួសារទាំងនេះបានចាកផុតពីភាពក្រីក្រ។ យើងខ្ញុំកំពុងស្នើឡើងខេត្ត បង្វែរថវិកាសម្រាប់អង្គភាពណាដែលមិនទាន់បានអនុវត្តដើម្បីបន្តការជំនួយដីលំនៅឋានជូនគ្រួសារជនរួមជាតិភាគតិចជួបការលំបាក ដែលសេសសលនៅភូមិភាគ"។ អាស្រ័យអនុវត្តកម្មវិធីគម្រោងប្រកបដោយប្រសិទ្ធភាព ដូច្នេះអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តស្រុកថយចុះរៀងរាល់ឆ្នាំ។ គិតមកដល់ដំណាក់កាលនេះ ទូទាំងស្រុកមានគ្រួសារក្រីក្រនៅត្រឹមតែជាង៣% ក្នុងនោះ គ្រួសារជនរួមជាតិភាគតិចមានជិត៣០០គ្រួសារ៕
ហាថាញ់-សុផល