ការយកចិត្តទុកដាក់អភិវឌ្ឍវិស័យសិក្សាអប់រំក្នុងជនរួមជាតិភាគតិច ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារទាំងឡាយដែលផ្នែកអប់រំស្រុកកើ-ដ (ក្រុងកឹងធើ) អនុវត្តក្នុងរយៈពេលកន្លង។
ម៉ោងរៀនរបស់សិស្សសាលាមត្តេយ្យថើយដុង។
អ្នកស្រីង្វៀនធីហ្វេ អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹងៈ" ចាប់ពីដើមឆ្នាំសិក្សា ផ្នែកសិក្សាអប់រំស្រុកសំណូមពរសាលានានា ត្រូវធ្វើស្ថិតិអត្រាសិស្សានុសិស្សជាជនជាតិភាគតិច បែងប្រភេទសិស្សតាមទិសពូកែ គ្រាន់បើ មធ្យម ខ្សោយ។ល។ ដើម្បីរកវិធីបង្រៀនបន្ថែមឲ្យបានសមស្រប។ ចំពោះសិស្សរៀនខ្សោយ គ្រូបង្រៀនត្រូវរកមូលហេតុ សហការជាមួយនឹងគ្រូបង្រៀនទទួលបន្ទុកវិញ្ញាសា ដើម្បីបង្រៀនបន្ថែមជូនប្អូនៗឲ្យរៀនទាន់មិត្តភក្តិ។ ពិសេស សាលាមួយចំនួននៅទាំងរៀបចំថ្នាក់បំពាក់បំប៉នភាសាវៀត ក្នុងរដូវ វិស្សមកាលសម្រាប់សិស្សានុសិស្សជនជាតិខ្មែរ ពេលប្អូនៗចូលរៀន ថ្នាក់ទី១ មិនងេរងើនិងងាយស្រួលយល់មេរៀន"។ អាស្រ័យការត្រៀមបម្រុងយ៉ាងហ្មត់ចត់របស់ផ្នែកសិក្សាអប់រំ ទើបគុណភាពរបស់សិស្សានុសិស្សជនជាតិភាគតិចនៅលើភូមិសាស្រ្ត មិននៅគម្លាតរវាងគុណភាពអប់រំទូទៅរបស់ស្រុក។ តាមប្រសាសន៍របស់លោកត្រឹងភឿកចៀង កម្មាភិបាលការិយាល័យអប់រំស្រុកកើ-ដគិតដោយឡែកសិស្សានុសិស្ស ជនជាតិខ្មែរដែលការិយាល័យអប់រំគ្រប់គ្រងទូទាំងស្រុក មានជាង១.២០០រូប ក្នុងនោះ មានសិស្សមត្តេយ្យចំនួន១៣៧រូប សិស្សបឋមសិក្សាចំនួន៧០០រូប និងសិស្សមធ្យមសិក្សាមូលដ្ឋានចំនួន៣៧០រូប។ សិស្សានុសិស្សទាំងនេះ តែងទទួលបានគោលនយោបាយអាទិភាពយ៉ាងគ្រប់គ្រាន់របស់រដ្ឋសម្រាប់សិស្សជនជាតិភាគតិច។
ប្រការគួរឲ្យត្រេកអរ ផ្តើមពីការយកចិត្តទុកដាក់វិនិយោគទុនរបស់រដ្ឋ របស់ផ្នែកសិក្សាអប់រំបានបណ្តុះបណ្តាលកងជួរកម្មាភិបាល គ្រូបង្រៀនជាជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ លោកត្រឹងង៉ុកង៉ី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹងៈ" បច្ចុប្បន្ន ស្រុកមានកម្មាភិបាល គ្រូបង្រៀនជនជាតិខ្មែរចំនួន២៩រូប មុខជំនាញសុទ្ធសឹងសម្រេចបទដ្ឋាននិងលើសបទដ្ឋាន។ ម្ល៉ោះហើយតែងសម្រេចភារកិច្ចបានល្អដែលប្រគល់ឲ្យរៀងរាល់ឆ្នាំ"។ សមិទ្ធផលនេះ គឺអាស្រ័យការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សាគរុកោ សល្យនៅតាមសាលា ជួយដល់គ្រូបង្រៀនឲ្យមានលក្ខណសម្បត្តិរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជា។ តាមប្រសាសន៍ អ្នកគ្រូដាវធីម៉ាយត្រឹម គ្រូបង្រៀនសាលាមត្តេយ្យថើយហ៊ឹង ឲ្យដឹង មិត្តរួមអាជីពក្នុងសាលា តែងតែជួយសម្រាលការងារគ្នាទៅវិញទៅមក ដើម្បីនាងខ្ញុំរៀនមហាវិទ្យាល័យ មត្តេយ្យសម្រេចសុក្រឹតការ។ ចំណែកលោកដោដាកក្វាង នាយកសាលាបឋមសិក្សាថើយស្វឹង១ ឲ្យដឹង ឧត្តមភាពគ្រូបង្រៀនជនជាតិខ្មែរ នៅពេលបង្រៀនក្នុងសាលាដែលមានសិស្សានុសិស្សខ្មែរកុះករមានភាពងាយស្រួលជាង។ អាស្រ័យហេតុនោះ កម្រិតវិជ្ជាគ្រូបង្រៀនជនជាតិខ្មែរ មានការលើកកម្ពស់គុណភាពអប់រំសិស្សជនជាតិភាគតិច របស់សាលាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។
តាមប្រសាសន៍លោកង៉ី នេះជាដំណាក់កាលដែលផ្នែកអប់រំស្រុកកើ-ដ ទទួលបានលទ្ធផលជោគជ័យ នោះគឺគុណភាពអប់រំជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ អាស្រ័យមានដំណើរការវិនិយោគ ចាប់ផ្តើមពីមូលដ្ឋានសម្ភារៈរហូតដល់កងជួរគ្រូបង្រៀន។ ផ្តើមពីនោះ ក៏ជាជំហាន ដើម្បីគុណភាពអប់រំជនជាតិភាគតិចនៅស្រុកកើ-ដ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ៕
ហាថាញ់-សុផល