នាយករងមន្ទីវប្បធម៌-កីឡានិងទេសចរណ៍ខេត្តហូវយ៉ាង ង្វៀនយ្វីតឹង ឲ្យដឹង៖ ដំណាក់កាល ២០១៦-២០២០ ខេត្តហូវយ៉ាងបានបើកថ្នាក់ បង្រៀនចម្រៀងអាយៃបឋម និងថ្នាក់លើកកំពស់សិល្បៈចម្រៀងអាយៃរបស់ជនជាតិខ្មែរណាមបូជាច្រើនថ្នាក់ នៅលើភូមិសាស្រ្តខេត្តសំដៅអភិរក្សទម្រង់សិល្បៈនេះជាមួយនឹងថវិកាអនុវត្តជាង១ពាន់លានដុង។
រូបព័ណ៌នា។
យោងតាមនោះ ខេត្តបានជំរុញខ្លាំងក្លាសកម្មភាពឃោសនាអប់រំ លើកកម្ពស់ស្មារតី ទូទាំងសង្គម ពិសេសគឺក្នុងស្រទាប់យុវវ័យជនជាតិខ្មែរអំពីការអភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ពិសេសរបស់ជនជាតិខ្លួននៅ ខេត្តហូវយ៉ាង។ ទន្ទឹមនឹងនោះ ចលនាក្នុងសហគមន៍ជនជាតិខ្មែរបង្កើត ក្លឹបចម្រៀងអាយៃនានា សំដៅបង្កទីលានកំសាន្តមានផលប្រយោជន៍ និងល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ ហើយរៀបចំឲ្យមានការទំនាក់ទំនងចម្រៀងអាយៃរវាងបណ្តាក្លឹបក្នុងខេត្ត។ ទន្ទឹមនឹងនោះ ខេត្តហូវយ៉ាង នៅទាំងបង្កើនការរៀបចំបណ្តាកម្មវិធីសម្តែងសិល្បៈអាយៃ នៅគ្រប់លំដាប់ថ្នាក់ តាំងពីខេត្តចុះដល់មូលដ្ឋាន សំដៅបំផុសចលនាចម្រៀងអាយៃក្នុងជនជាតិខ្មែរ។ ព្រមជាមួយនោះ ផ្នែកវប្បធម៌នៅទាំងសហការជា មួយនឹងបណ្តាមូលដ្ឋានបណ្តុះបណ្តាល ពិសេសគឺសាលាជនជាតិអន្តេវាសិកក្នុងខេត្ត បើកថ្នាក់បង្រៀនសិល្បៈចម្រៀងអាយៃ។ បង្កើនការសិក្សាស្រាវជ្រាវទម្រង់សិល្បៈចម្រៀងអាយៃ សំដៅបម្រើការអភិរក្ស និងពង្រីកទម្រង់សិល្បៈនេះនៅលើភូមិសាស្រ្តខេត្ត។
បច្ចុប្បន្ន ទម្រង់សិល្បៈចម្រៀងអាយៃនៅខេត្តហូវយ៉ាងកំពុងរងការសាបរលាបទៅតាមពេលវេលា។ ក្នុងលក្ខណៈពិសេសនៃវប្បធម៌ខ្មែរ ទម្រង់សិល្បៈនេះ ហាក់ដូចជាថ្មីថ្មោងចំពោះស្រទាប់យុវវ័យខ្មែរនៅភូមិភាគនេះ។ នៅរាល់ពិធីបុណ្យទានផ្សេងៗរបស់ជនជាតិខ្មែរនៅទីនេះ គេតិចឃើញមានអ្នកចេះច្រៀងអាយៃ គឺច្រើនតែច្រៀងរាំវង់រាំក្បាច់ជាង ។ទម្រង់សិល្បៈចម្រៀងអាយៃគឺជារបៀបច្រៀងឆ្លងឆ្លើយរវាងបុរសនិងនារី ដោយមានខ្លឹមសារយ៉ាងសម្បូរបែប ចួនកាលជាពាក្យប្រៀបធៀប ពីនេះ ពីនោះ ចួនកាលជាពាក្យជម្រាបសួរ ឬផ្តោះផ្តងពីសេចក្តីស្នេហា។ ចួនកាលទៀតចម្រៀងអាយៃមានទាំងកាយវិការរវាងបុរស និងនារីទាក់ទាញយុវជនជាច្រើនចូលរួម។ ទំនុកច្រៀង និងកាយវិការ ថែមទាំងមានលក្ខណៈបួងសួងសុំឲ្យភូមិ ស្រុកបានសុខសាន្ត ជីវភាពប្រជាជនសម្បូរសប្បាយ សុភមង្គល៕
ផាមយ្វីខឿង - សុផន