បច្ចុប្បន្ន ខេត្តសុកត្រាំងមានទម្រង់ទេសចរណ៍ជាច្រើន មានដូច៖ "ទេសចរណ៍ផ្លូវចិត្ត ជីវស្ថានបុណ្យទាន។ល។ ពិសេស ផ្សារអណ្តែតង៉ាណាំ ជាកន្លែងទេសចរណ៍កំពុងទាក់ទាញភ្ញៀវគ្រប់ទិសទីមកស្វែងយល់និងទិញអីវ៉ាន់...។
ទិដ្ឋភាពលក់ដូរលើទូកនៅផ្សារអណ្តែតង៉ាណាំ។
អណ្តែតង៉ាណាំចំណុះទីរួមខេត្តង៉ាណាំ ខេត្តសុកត្រាំង ឋិតនៅចម្ងាយពីមជ្ឈមណ្ឌលខេត្តសុកត្រាំងប្រមាណ៦០គីឡូម៉ែត្រ។ ផ្សារអណ្តែតង៉ាណាំត្រូវបានចាត់ទុកជាផ្សារដើមទង មានតាំងពីយូរយារមកបម្រើតាមសេចក្តីតម្រូវការមុខម្ហូបអាហារពិសេសៗរបស់ប្រជាជន ហើយជាកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែងទេសចរណ៍នានារបស់ខេត្តសុកត្រាំង កំពុងទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្មានឆ្នាំមកនេះ ផ្សារអណ្តែតង៉ាណាំលក់ដូរទំនិញគ្រប់មុខលើទូកខ្នាតតូចធំ។ មុខទំនិញត្រូវបានដាក់លក់ ដូច៖ បន្លែបង្ការ អង្ករ អំបិល សាច់ជ្រូក ត្រី មាន់ ទា សំលៀកបំពាក់ ភេសជ្ជៈ។ល។ ពិសេសមានលក់ផ្លែឈើគ្រប់មុខដូច ៖ សៅម៉ៅ ទៀប ស្វាយ ត្របែក ម្កាក់ ល្ហុង។ល។ ត្រូវបានអ្នកស្រុកព្យួរលក់រណែងរណោង។ ផ្សារអណ្តែតង៉ាណាំចាប់ផ្តើមដាក់ផ្សារពីម៉ោង៣ព្រឹក ភ្ញៀវមកកុះករនៅវេលាម៉ោង៥ រវាងម៉ោង៨ព្រឹកសាផ្សារ។ មក ទស្សនាផ្សារអណ្តែតង៉ាណាំ ភ្ញៀវទេសចរនឹងបានអង្គុយលើទូកទស្សនាកម្សាន្ត ទិញអីវ៉ាន់ និងបានសម្របខ្លួនក្នុងសកម្មភាពពពាក់ពពូនលក់ ដូរលើដងព្រែកទន្លេ។ បងស្រីលីថាវង្វៀន ភ្ញៀវទេសចរខេត្តសុកត្រាំង មកទស្សនាកម្សាន្ត ទិញអីវ៉ាន់នៅផ្សារអណ្តែតង៉ាណាំ ឲ្យដឹង៖ "ទោះបីលក់ដូរក្នុងទូកលើព្រែកទន្លេក៏ដោយ ប៉ុន្តែបើចង់ទិញទំនិញអ្វីក៏មានទាំងអស់។ មកដល់ទីនេះ ខ្ញុំចូលចិត្តអង្គុយទទួលទានអាហារព្រឹកពិសាកាហ្វេលើទូក ភ្លក់រសជាតិម្ហូបអាហារ ពិសេសៗនៃតំបន់ព្រែកទន្លេបណ្តើរ និងទស្សនាទិដ្ឋភាពជុំផ្សាររបស់អ្នកស្រុកនៅទីនេះបណ្តើរ។ ពិសេសក្នុងប៉ុន្មានថ្ងៃបុណ្យទាន ផ្សារអណ្តែតង៉ាណាំកាន់តែមានភាពអ៊ូអរ និងមានសោភណភាពស្រស់បំព្រង ពីព្រោះមានឈ្មួញពីកន្លែងផ្សេងៗ មកលក់បន្លែបង្ការនិងផ្កាលម្អគ្រប់ប្រភេទ..."។
តាមប្រសាសន៍ លោកឡឹមវិញភឿង នាយករងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ផ្សារអណ្តែតង៉ាណាំកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងជាកន្លែងទេសចរណ៍គោលដៅមួយរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីរួមខេត្ត។ បច្ចុប្បន្ន ទីរួមខេត្តង៉ាណាំមានផ្លូវគមនាគមន៍ត្រូវបានកសាងព្រមៗគ្នាបង្គួរ រួមមាន៖ ផ្លូវភុងហ៊ីប តភ្ជាប់នឹងផ្លូវជាតិ៦០និងផ្លូវហូជីមិញ ចំណែកផ្លូវទឹកតភ្ជាប់នឹងខេត្តនានានៅក្បែរ មានដូច៖ ខេត្តបាកលីវ កាម៉ាវ ហូវយ៉ាង ម៉្លោះហើយជួយឲ្យផ្សារអណ្តែតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពអ៊ូអរ។ នេះជាផ្សារអណ្តែត មានតែមួយគត់របស់ខេត្តសុកត្រាំង ម៉្លោះហើយភ្ញៀវទេសចរមកទស្សនាកម្សាន្តមិនត្រឹមតែបានស្វែងយល់ពីលក្ខណៈពិសេសនៃទិដ្ឋភាព លក់ដូរលើព្រែកទន្លេប៉ុណ្ណោះទេ នៅទាំងបានស្វែងយល់ពីជីវភាពរបស់ប្រជាជននៅទីនេះទៀតផង៕
យ្វីអាញ់-មុនី