គ្រួសារបងថាច់លីស៊ីន ផ្តើមអាជីពដោយបាតដៃទទេ គ្មានដីស្រែ គ្មាន មុខរបរលំនឹង។ ដោយការខិតខំប្រឹងប្រែងគិតគូរធ្វើការរកស៊ី ម្ល៉ោះហើយគ្រួសារបងថាច់លីស៊ីន ជាជំហានឆ្លងកាត់ការលំបាកកសាងជីវ ភាពគ្រួសារសុភមង្គល។
បងស្រីច័ន្ទណាឌី កំពុងថែទាំគោ។
ធំឡើងដឹងក្តីក្នុងគ្រួសារកសិករក្រីក្រនៅឃុំញ៉ីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ បងថាច់លីស៊ីន ក្រោយពីរៀនចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ បងបានទៅបំពេញភារកិច្ចយោធា។ ក្រោយពីរំសាយពីជួរទ័ព បងស៊ីនបានទៅរៀនរបរកាត់សក់ និងរៀបការជាមួយនឹងបងស្រីថាច់ធីច័ន្ទ ណាឌី។ ថ្វីត្បិតតែទាំងពីរនាក់ប្តីប្រពន្ធគាត់ខិតខំតស៊ូទ្រាំការលំបាក ដំណាលពេលកូនទាំងពីរកើតមកជាបន្តបន្ទាប់ ធ្វើឲ្យជីវភាពគ្រួសាររបស់គាត់កាន់តែលំបាកថែមទៀត។ លោកង៉ោចាញ់ទ្រុង កម្មាភិបាលកាត់បន្ថយភាពក្រីក្រឃុំញ៉ីទ្រឿង រំលឹកឡើងៈ" ថ្វីត្បិតតែជីវភាពគ្រួសារលំបាក ជាគ្រួសារក្រីក្រតាំងពីឆ្នាំ២០១០ ប៉ុន្តែមាមីងក្នុងឃុំអ្នកណាក៏អាណិតស្រឡាញ់រាប់អានគ្រួសារបងស៊ីន ដោយចរិតឧស្សាហ៍ព្យាយាម គិតគូរការងាររកស៊ីមានស្មារតីសុទិដ្ឋិនិយមក្នុងការរស់នៅ។ ដើមឆ្នាំ២០១២ ឱកាសបានផ្តល់ឲ្យគ្រួសារបងស៊ីន ពេលបងបានសហករណ៍ កសិកម្មញ៉ីទ្រឿងទំនុកចិត្តប្រគល់ភារកិច្ចដឹកជញ្ជូន និងប្រមូលប្រាក់លក់សម្ភារៈកសិកម្មឲ្យប្រជាជននៅភូមិផ្នូលើ" ។
ក្រោយមកក្រៅពីម៉ោងកាត់សក់ បងស៊ីនទទួលភារៈដឹកជញ្ជូនជី ថ្នាំ ការពាររុក្ខជាតិឲ្យមាមីងក្នុងភូមិ។ បងស៊ីនរៀបរាប់ មានពេលខ្លះ ខ្ញុំត្រូវដឹកជីឲ្យមាមីងដល់យប់ទើបឈប់ដើម្បីព្រឹកឡើងបើកតៀមកាត់សក់ បានទាន់ពេល។ ការលំបាកគឺដូច្នោះ ប៉ុន្តែអាស្រ័យបានបងស្រីច័ន្ទ ណាឌី រ៉ាប់រងការងារផ្ទះថែទាំកូនធ្វើឲ្យបងស៊ីននឹងនរចិត្តធ្វើការ។ ជាសន្សឹមៗ ប្តីប្រពន្ធបងប្រិតសំចៃ ទិញបានគោមួយក្បាលនិងដីស្រែពីរកុង។
អាស្រ័យការប្រឹងប្រែងអស់ពីចិត្តពីថ្លើម ស្មោះត្រង់បងស៊ីនបានមាមីងនៅភូមិផ្នូលើ ជ្រើសតាំងជាប្រធានក្រុមសហការផលិតជាមួយនឹងសហករណ៍កសិកម្មញ៉ីទ្រឿង ជំនួសមុខឲ្យមាមីងធ្វើការជាមួយសហករណ៍ ក្នុងការលក់ដូរកសិផលនិងសម្ភារៈកសិកម្ម។ បច្ចុប្បន្ន ប្រាក់ចំណូលរ បស់បងស៊ីនតាម ប្រាក់កម្រៃជើងសាពីសហករណ៍និងក្រុមហ៊ុនពូជដំ ណាំមៀនណាមគឺជាង៥០លានដុង/ឆ្នាំ។ បូកផ្សំនឹងប្រាក់ចំណេញពីការដាំពោត២កុងនិងគោ៤ក្បាល គ្រួសារបងថាច់លីស៊ីន បានចាកផុតពីភាពក្រីក្រក្នុងឆ្នាំ២០១៤នេះ។ តាមបងស្រីថាច់ធីច័ន្ទណាឌី ក្រៅពីថែទាំពោតពូជ២កុង និងទទួលបន្ទុកជាប្រធានក្រុមសហការផលិត បងស៊ីន នៅតែចេញទៅហាងកាត់សក់ជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូលឲ្យគ្រួសារផងនិងរក្សាបានអាជីពផង។
ដំណើរដើមទងចាកផុតពីភាពក្រីក្រ ស្មារតីឆ្លងកាត់ការលំបាករបស់គ្រួសារបងថាច់លីស៊ីន ជាគំរូសម្រាប់គ្រួសារវ័យក្មេងនៅភូមិភាគយកតម្រាប់តាម ដើម្បីតស៊ូកសាងជីវភាពគ្រួសារសុភមង្គល៕
ថាច់ថាញ់ភូៈ សុផល