មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/12/2015 - 15:36

អតីតយុទ្ធជនពន្លត់អគ្គិភ័យក្លាហាន

មុន​នេះ​៣០​ឆ្នាំ លោក​​អ៊ំ​សេី​ុង​ចិត្ត ជា​យុទ្ធជន​ពន្លត់​អគ្គិ​ភ័យក្លា​​ហាន​មួយ​រូប ធ្លាប់​បាន​បង្កើត​ស្នា​ដៃ​ជា​ច្រើន ហើយ​ត្រូវបានប្រ​ជា​ជន​គោ​រព​រាប់អាន។ បច្ចុ​ប្បន្ន លោក​អ៊ំ​សេីុង​ចិត្ត ជា​អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម ជាតិ​ខ្មែរនៅ​ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ។

 
លោក​អ៊ំ​ចិត្ត​ជាមួយនិងមួក​អនុស្សាវ​រីយ៍​។

គ្រួ​​សារ​​លោក​​អ៊ំ​សេីុង​​ចិត្ត ជា​គ្រួសារ​វប្បធម៌គ្រួ​សារ​សង្វាត់រៀនសូត្រ និង​ជា​គ្រួ​សារ​គំ​រូ​ឆ្នើម​របស់​សង្កាត់​កាយ​ខេ ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ។ លោក​អ៊ំ​សេីុង​ចិត្ត មាន​កូន​៩​​នាក់ កូន​ៗ​ទាំង​អស់​សុទ្ធ​តែ​បាន​រៀន​ចប់​ចុង ចប់​ដើម ខ្លះ​ធ្វើ​ជា​វេជ្ជ​បិណ្ឌត ខ្លះ​គ្រូ​បង្រៀន ខ្លះ​ជា​យោ​ធិន។ ចៅ​ៗរបស់​លោក​អ៊ំ​ក៏​ជា​សិស្ស​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុងការ​រៀនសូ​ត្រ។ ទោះ​​បី​លោក​អ៊ំ​មាន​អា​យុ​៧០​ឆ្នាំ​ប្លាយ​ក៏​ដោយ ប៉ុន្តែ​លោក​អ៊ំ​នៅ​តែ​មាន​សុខ​ភាពមាំ​មួន បញ្ញា​វាង​វៃ​។ រំ​លឹក​អំ​ពី​ដំ​ណាក់​កាល លោក​អ៊ំ​ជា​យុទ្ធ​ជន​ពន្លត់​អគ្គិ​ភ័យ​នៃ​កា​រិ​យា​ល័យ​ភស្តុ​ភារ​ចំ​ណុះ​យោធ​ភូមិ​ភាគ​៩ លោក​អ៊ំ រៀប​រាប់ៈ​ "ដំ​បូង​ខ្ញុំ​ជា​យុទ្ធ​ជន​បើក​រថ​យន្ត​របស់​យោធ​ភូមិ​ភាគ ទ​ទួល​បន្ទុក​បើក​បរ​ថយន្ត​ធុន​ធ្ងន់​។ ពេល​នោះ ក្នុង​ចំ​ណោម​រថ​យន្ត​របស់​កា​រិ យា​ល័យ​ភស្តុ​ភារ មាន​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​មួយ​គ្រឿង​ដ៏​ធំ​សម្បើម កង ទ័ព​យើង​ដក​ហូត​បាន​ពី​របប​ចាស់​។ នេះ​ជា​ប្រ​ភេទ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ តម្កល់​ទឹក​បាន​២០​ពាន់​លិត្រ​សម្រាប់​ពន្លត់​អគ្គិ​ភ័យ​នៅ​ព្រ​លាន​យន្តហោះ ឃ្លាំង​គ្រាប់​ត្រា​ណុក ជា​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ធំ​បំ​ផុត ទំ​នើប​បំ​ផុត​នៅ​ភាគ​ខាង​ត្បូង​គ្រា​នោះ​"។

លោក​អ៊ំ​ចិត្ត រៀប​រាប់​អំ​ពី​ការ​ពន្លត់​អគ្គិ​ភ័យ​ឆេះ​ខ្លាំង​បំ​ផុត​ដែល​លោក អ៊ំ​ចូល​រួម​ពន្លត់​ដោយ​ផ្ទាល់​គឺ​សុទ្ធ​តែ​ជា​ករណី​ភ្លើង​ឆេះ​ខ្លាំង​ដែល​កងកម្លាំង​ពន្លត់​អគ្គិ​ភ័យ​ភូមិ​ភាគ ត្រូវ​ពឹង​ដល់​កង​កម្លាំង​ពន្លត់​អគ្គិ​ភ័យ​យោធ​ភូមិ​ភាគ​ជំ​នួយ​កម្លាំង​។ កន្លែង​កើត​ហេតុ​ពន្លត់​អគ្គិ​ភ័យ គឺ​មាន​វត្ថុ​ធាតុ​ងាយ​ឆេះ​ឆាប់​អាច​បណ្តាល​ផ្ទុះ ម្ល៉ោះ​ហើយ​ការ​ងារ​ពន្លត់​អគ្គិ​ភ័យ​មាន គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​។ មាន​គ្រា​មួយ​នោះ លោក​អ៊ំ​ចិត្ត​កំ​ពុង​សម្រាក​ព្យាបា​ល​ជំ​ងឺ ប៉ុន្តែ​ឮ​ដំ​ណឹង​ភ្លើង​ឆេះ លោក​អ៊ំ​វិល​ត្រ​ឡប់​ទៅ​កាន់​អង្គ​ភាព​ជា​បន្ទាន់ ប្រ​កៀក​ស្មា​ជា​មួយ​នឹង​មិត្ត​រួម​កង ពី​ព្រោះ​លោក​អ៊ំ​ជា​ប្រ​ធាន​កង ហើយ​មាន​តែ​លោក​អ៊ំ​ទេ​ជា​អ្នក​ស្ទាត់​ជំ​នាញ​បំ​ផុត​ក្នុង​ការ​បើក​បរ​ថយន្ត ពន្លត់​អគ្គិ​ភ័យ​ដ៏​ទំ​នើប​នោះ។ តាម​ប្រ​សាសន៍​លោក​អ៊ំ​ចិត្ត សម​រ​ភូមិ ពន្លត់​អគ្គិ​ភ័យ​ដែល​លោក​អ៊ំ​ចាំ​ជា​និច្ច​នោះ​គឺ ភ្លើង​ឆេះ​ផ្សារ​កឹង​ធើ។ អា​ស្រ័យ​ដោយ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​មក​ទាន់​ពេល ម្ល៉ោះ​ហើយ​ភ្លើង​ត្រូវ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ឆេះ​រាល​ដាល​សង្រ្គោះ​បាន​ស្រ្តី និង​កុ​មារ​និង​ឃ្លាំង​ស្តុក​ទំ​និញ​ដ៏​មាន​តម្លៃ​ជា​ច្រើន។

ក្រោយ​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ប្រ​ឈម​មុខ​និង​ការ​ពន្លត់​អគ្គិ​ភ័យ​សង្រ្គោះ អា​យុ​ជី​វិត​មនុស្ស ទ្រព្យ​សម្បត្តិ​ជូន​ប្រ​ជា​ជន លោក​អ៊ំ​ចិត្ត ចូល​និ​វត្តន៍ ដោយ​ទទួល​បាន​ប័ណ្ណ​សរ​សើរ​មេ​ដាយ​ជា​ច្រើន​ហើយ​ត្រូវ​បាន​អង្គ​ភាព​រង្វាន់​មួយ​ចំ​ណែក​ដែល​ប្រ​កប​ដោយ​អត្ថ​ន័យ គឺមួក​ការ​ពារ​និង​រ​បាំង​មុខ​បង្ការ​ផ្សែង​ពុល​ដែល​ប្រ​ឈម​មុខ​ជា​មួយ​នឹង​លោក​អ៊ំ​ច្រើន​ឆ្នាំ​កន្លង​ ៕

ថាច់ថាញ់ភូ-សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ