12/07/2016 - 10:06

សំ​ដៅ​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត

អនុ​វត្ត​ការ​ផ្លាស់​ថ្មី​អា​កប្ប​កិ​រិ​យា​បម្រើ​អ្នក​ជំ​ងឺ​របស់​កម្មា​ភិ​បាល នៃ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បង្ក​បាន​នូវ​ក្តី​ជំ​នឿ​ ជឿ​ចិត្ត​អំ​ពី​ការ​កសាង​រូប​ភាព​គំរូ​របស់​គ្រូ​ពេទ្យ​ពី​សំ​ណាក់​ប្រ​ជា​ជន​។

បុគ្គ​លិក​ពេទ្យ​តែង​អស់​ពី​ចិត្ត​តាម​ដាន​សុខ​ភាព​អ្នក​ជំ​ងឺ​ ដែល​មក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​។  

ចាប់​ពី​ឆ្នាំ​២០១៥ មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់ បាន​រៀប​ចំ​ ផ្សព្វ​ផ្សាយ​ផែន​ការ និង​រៀប​ចំ​ចុះ​កិច្ច​សន្យា​អនុ​វត្ត ៖ "ផ្លាស់​ថ្មី​ឫក​ពា អា​ កប្ប​កិ​រិ​យា​បម្រើ" ក្នុង​កង​ជួរ​បុគ្គ​លិក អ្នក​រដ្ឋ​ការ និង​ពល​ករ សំ​ដៅ​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត។ ឆ្លង​តាម​រយៈ​នោះ មជ្ឈ​មណ្ឌល​បាន​កសាង​ខ្លឹម​សារ​ជា​ច្រើន មាន​ដូច​៖ ឆ្លុះ​បញ្ចាំង​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ប្រ​អប់​សំ​បុត្រ​ផ្តល់​មតិ ដើម្បី​ទទួល​យក​វិ​និ​ច្ឆ័យ​ទាន់​ពេល​នូវ​យោ​បល់​ ឆ្លុះ​បញ្ចាំង​របស់​ប្រ​ជា​ជន​ស្តី​ពី​សេ​វា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ក៏​ដូច​ជា​អា​កប្ប​កិ​រិ​យា​បម្រើ​របស់​​កង​ជួរ​បុគ្គ​លិក​ពេទ្យ​នៅ​អង្គ​ភាព​។ ទន្ទឹម​នឹង​នោះ កសាង​បង្កើន​កម្រិត មណ្ឌល​ស្នាក់​នៅ​ព្យា​បាល​ជំ​ងឺ​  បន្ទប់​ពិ​និត្យ​ព្យា​បាល​ប្រ​កប​ដោយ​ផា​សុក​ភាព ស្រ​ឡះ​ស្រ​ឡំ​ និង​រៀប​ចំ​មណ្ឌល​ពិ​និត្យ​ជំ​ងឺ​ត​ភ្ជាប់​គ្នា ជួយ​ឲ្យ​អ្នក​ជំ​ងឺ មាន​ភាព​ងាយ​ស្រួល​ប្រិត​សំ​ចៃ ពេល​វេលា​បើ​ប្រៀប​ធៀប​នឹង​​មុន​។ លោក​ត្រឹង​ថាំង ប្រ​ជា​ជន​នៅ​ឃុំ​ភូ​តឹម ឲ្យ​ដឹង ៖  "ពី​មុន​ពេល​ឮ​ថា​ ឡើង​ទៅ​ពេទ្យ​ស្រុក​ពិ​និត្យ​ជំ​ងឺ ខ្ញុំ​មាន​ការ​បា​រម្ភ​យ៉ាង​ខ្លាំង ពី​ព្រោះ មណ្ឌល​ពិ​និត្យ​ជំ​ងឺ​ចង្អៀត​ចង្អល់​។ ឥឡូវ​ផ្សេង​ហើយ មណ្ឌល​ពិ​និត្យ​ជំ​ងឺ ត​ភ្ជាប់​គ្នា ស្អាត​ស្អំ ស្រ​ឡះ​ស្រ​ឡំ​ ហើយ​បុគ្គ​លិក​មាន​អា​កប្ប​កិ​រិ​យា​ល្អ ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម ការ​ពិ​និត្យ​ជំ​ងឺ​ក៏​ឆាប់​រហ័ស​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​។ ពិ​សេស​ពេល​ចូល​ពិ​និត្យ​ជំ​ងឺ វេជ្ជ​បណ្ឌិត​តែង​ទទួល​រាក់​ទាក់​ រួស​រាយ វែក​ញែក​និង​ណែ​នាំ​ដោយ​ហ្មត់​ចត់ ហេតុ​នោះ​ខ្ញុំ​ស្ងប់​ចិត្ត​ពេល​មក​ព្យា​បាល​ជំ​ងឺ​នៅ​ទី​នេះ"​។

ទន្ទឹម​នឹង​នោះ មជ្ឈ​មណ្ឌល​ថែម​ទាំង​បង្កើត​ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង ដើម្បី​ឧបត្ថម្ភ​ផ្នែក​ពិ​និត្យ​ជំ​ងឺ រៀប​ចំ​ពិ​ធី​ប្រ​ឡង​ខាង​បទ​ដ្ឋាន​សម្តែង​ឥ​រិ​យា​បថ​ បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់ និង​មាន​វិ​ធាន​ការ​វិ​និ​ច្ឆ័យ​ករណី​បំ​ពាន​ច្បាប់​។ វេជ្ជ​បណ្ឌិត យឿង​ជី​ថៀង នា​យក​រង​នៃ មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ "ដំ​បូង​មណ្ឌល​ពិ​និត្យ ជំ​ងឺ​ជួប​ការ​លំ​បាក​ច្រើន ពេល​បង្កើន​កម្រិត​កសាង​មូល​ដ្ឋាន​ សម្ភារៈ​និង អនុ​វត្ត "ផ្លាស់​ថ្មី​ឫក​ពា អា​កប្ប​កិ​រិ​យា​បម្រើ" សំ​ដៅ​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត​ ជំ​ហាន​ដំ​បូង​ទទួល​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។ បរិ​មាណ​អ្នក​ជំ​ងឺ​មក​ពិ​ និត្យ​និង​ព្យា​បាល​កើន​ឡើង​ជា​លំ​ដាប់​ពី​២០០​ដល់​៣០០ លើក​នាក់/ថ្ងៃ ក្នុង​នោះ​ អ្នក​ជំ​ងឺ​ស្នាក់​នៅ​ព្យា​បាល​ជំ​ងឺ​កើន​ពី​១០០ ​ដល់​ជាង​១៦០​នាក់ ភាគ​កម្រិត​គឺ​១២០​គ្រែ​។ ជា​មួយ​នឹង​អា​កប្ប​កិ​រិ​យា​បម្រើ និង​ការ​ប្រ​ព្រឹត្ត ល្អ​របស់​កង​ជួរ​បុគ្គ​លិក គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ចំ​ពោះ​អ្នក​ជំ​ងឺ​ ទោះ​បី​បរិ​មាណ​ភាព​អ្នក​ជំ​ងឺ​ស្នាក់​នៅ និង​មិន​ស្នាក់​នៅ​ព្យា​បាល​ជំ​ងឺ​កើន​ឡើង​ ប៉ុន្តែ​អ្នក​ជំ​ងឺ​នៅ​តែ​ពេញ​ចិត្ត និង​ជឿ​ទុក​ចិត្ត​លើ​វេជ្ជ​បណ្ឌិត​។ នៅ​ពេល​ខាង​មុខ​នេះ​ មជ្ឈ​មណ្ឌល​នឹង​បញ្ជូន​បុគ្គ​លិក​ទៅ​បណ្តុះ​បណ្តាល​លើក​កម្ពស់​វិជ្ជា​ជីវៈ កៀក​ជិត​នឹង​បរិ​ក្ខារ​ ពេទ្យ​ព្យា​បាល​ជំ​ងឺ​ទំ​នើបៗ ដើម្បី​អ្នក​ជំ​ងឺ​បាន​ទទួល​សេ​វា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​មាន​គុណ​ភាព​ខ្ពស់​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង"​៕

យ្វី​អាញ់-វិមាន

ចែករំលែកអត្ថបទ