27/01/2015 - 09:49

ភាពកក់ក្តៅនៃ"ផ្ទះមនោសញ្ចេតនាមិត្តរួមកង"

 ការ​ចល​នា​ "​ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​" របស់​ស​មា​គម​អ​តីត​យុទ្ធ​ជន​ខេត្ត​សុក​ត្រាំង​ត្រូវ​បាន​ចាត់​ទុក​ជា​ចំ​ណុច​លេច​ធ្លោ​ប្រ​កប​ដោយ​ភាព​ជាក់​ស្ដែង​មួយ​ដើម្បី​រួម​ជា​មួយ​នឹង​បក្ស​រដ្ឋ​អនុវត្ត​គោល​ន​យោ​បាយ​តប​ស្នង​សង​គុណ​និង​គិត​គូរ​ជី​វ​ភាព​អ្នក​ដែល​មាន​គុណ​ចំ​ពោះ​ប​ដិ​វត្តន៍​។​​

​ពិ​ធី​ប្រ​គល់​ផ្ទះ​មនោ​សញ្ចេ​ត​នា​មិត្ត​រួម​កង​ទ័ព​របស់​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​។

មិន​គ្រាន់​តែ​ធ្លាប់​ប្រ​កៀក​ស្មា​គ្នា​លើស​ម​រ​ភូមិ​ប៉ុណ្ណោះ​ទេ​ ក្នុង​​ពេ​ល​​ប្រ​​ ​ទេស​ជាតិ​បាន​ឯក​រាជ​  អ​តីត​យុទ្ធ​ជន​ទាំង​ឡាយ​នៅ​តែ​ខ្នះ​ខ្នែង​ជួយ​គ្នា​ គិត​គូរ​ជី​វ​ភាព​អ​ភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច​ទៀត​ផង​។​ ផ្ដើម​ពី​នោះ​ មាន​ផ្ទះ​មិត្ត​រួម​កង​ ជា​ច្រើន​បាន​សង់​ឡើង​ ហើយ​បាន​នាំ​មក​នូវ​ក្ដី​សោ​ម​ន​ស្ស​រីក​រាយ​ភាព​ កក់​ក្ដៅ​ជូន​អ​តី​ត​យុទ្ធ​ជន​ទាំង​ឡាយ​ដែល​មាន​ជី​វ​ភាព​ក្រ​លំ​បាក​ ។​ លោក​ពូ​គឹម​បេន​ និង​អ្នក​មីង​ឡឹម​ធី​យ៉ឹង​ ប្ដី​ប្រ​ពន្ធ​គាត់​ពីរ​នាក់​សុទ្ធ​តែ​ជា​អ​តី​ត​យុទ្ធ​ជន​នៅ​ភូមិ​បោ​ឌេ​ ឃុំ​កេ​ថាញ់​ ស្រុក​កេ​សាច់​ នៅ​តែ​មាន​សេច​ក្ដី​រីក​រាយ​មិន​ទាន់​រ​សាយ​នៅ​ឡើយ​ ដោយ​សារ​បាន​ទ​ទួល​ផ្ទះ​ទើប​សង់​ថ្មី​ ។​ លោក​ពូ​គឹម​បេន​ ឲ្យ​ដឹង​៖​ "​​គ្រួ​សារ​ខ្ញុំ​ក្រ​ រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​តូច​មួយ​។ ​ជី​វ​ភាព​ប្រ​ចាំ​ថ្ងៃ​ អា​ស្រ័យ​​លើ​ដំ​ណាំ​ដូង​និង​ចិញ្ចឹម​មាន់​ ទា​ តិច​តួច​ប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ការ​ដែល​បាន​ផ្ទះ​សម​រម្យនៅ​ យើង​ខ្ញុំ​មិន​ដែល​គិត​ស្មាន​សោះ​ឡើយ​។​ អា​ស្រ័យ​បាន​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​ស្រុក​កេ​សាច់​ ជំ​នួយ​សង់​ផ្ទះ​ថ្មី​ជូន​ដូច​នេះ​  ប្តី​ប្រ​ពន្ធ​យើង​ខ្ញុំ​មាន​សេច​ក្ដី​រីក​រាយ​និង​សុ​ភ​មង្គល​ឥត​ឧ​ប​មា​។​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ ប្ដី​ប្រ​ព​ន្ធ​យើង​ខ្ញុំ​លែង​បា​រម្ភ​ទៀត​ហើយ​ ហើយ​គិត​តែ​ពី​ការ​ប្រឹង​ប្រែង​រក​ស៊ី​"។

 អា​ស្រ័យ​មាន​ផ្ទះ​ម​នោ​ស​ញ្ចេត​នា​ មិត្ត​រួម​កង​របស់​ស​មា​គម​អ​តី​ត​យុទ្ធ​ ជន​ឃើញ​ថា​ បាន​នាំ​មក​នូវ​ក្ដី​សោ​ម​ន​ស្ស​​រីក​រាយ​យ៉ា​ង​ធំ​ជូន​ស​មា​ជិក​អ​ តី​ត​យុទ្ធ​ជន​ក្រី​ក្រ​ទាំង​ឡាយ​នៅ​ស្រុក​កេ​សាច់​។​ រី​ឯ​អ​តី​ត​យុទ្ធ​ជន​ង្វៀន​វ៉ាំង​សល់​ នៅ​ភូមិ​អាង​និញ​​២​ ទី​ប្រ​ជុំ​ជន​កេ​សាច់​នោះ​វិញ​ ប្រ​ការ​ដែល​​ សង់​បាន​ផ្ទះ​សម​រម្យ​ ហាក់​ដូច​ជា​ការ​ស្រ​មើ​ស្រ​មៃ​មួយ​ ត្បិត​អី​ស្ថាន​ភាព​ គ្រួ​សារ​បង​ក្រ​លំ​បាក​ខ្លាំង​ណាស់​។

 បង​សល់​ ឲ្យ​ដឹង​៖ ​"​ផ្ទះ​ខ្ញុំ​រង​ការ​ទ្រុឌ​ទ្រោម​ខ្លាំង​ ដំ​បូល​ដាច់​ដោច​ ខ្ញុំ​តែង​តែ​យក​កៅ​ស៊ូ​មក​បាំង​កុំ​ឲ្យ​ភ្លៀង​លេច​ស្រោច​។​ ពិ​និត្យ​ឃើញ​ដូ​ច្នោះ​ បង​ប្អូន​ក្នុង​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​ជំ​នួយ​សង់​ជូន​ "​ផ្ទះ​ម​នោ​ស​ញ្ចេត​នា​មិត្ត​រួម​កង​"​ បាន​ជា​សព្វ​ថ្ងៃ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នឹង​នរ​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ ជី​វ​ភាព​បាន​ធូរ​ធារ​គ្រាន់​បើ​។​ និ​យាយ​តាម​ពិត​ អា​ស្រ័យ​ដោយ​ម​នោ​សញ្ចេត​នា​មិត្ត​រួម​កង​ ទើប​ខ្ញុំ​មាន​ផ្ទះ​នៅ​កក់​ក្ដៅ​និង​សុ​ភ​មង្គល​ដូ​ច្នេះ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ "​​។​

 ស​មាគ​ម​អ​តី​ត​យុទ្ធ​ជន​ស្រុក​កេ​សាច់​ ឲ្យ​ដឹង​៖​ ការ​ច​ល​នា​សង់​​ "​​ផ្ទះ​ មនោ​សញ្ចេត​នា​មិត្ត​រួម​កង​"​​ ត្រូ​វ​បាន​បំ​ផុស​ចាប់​ពី​ឆ្នាំ​២​០​១​០​។​ ដើម្បី​ ទម្រង់​រូប​ភាព​សម្រេច​ប្រ​សិទ្ធ​ភាព​ ស​មា​គម​បាន​ច​ល​នា​បង្កើត​មូល​និ​ធិ​ "​​  ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​"​​ ​ដោយ​ស​មា​ជិក​ម្នាក់​ៗ​ រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ជាង​២​០​.​០​០​០​ដុង​/​ឆ្នាំ​។​ រៀង​រាល់​ឆ្នាំ​ ស​មា​គម​ធ្វើ​ការ​ពិ​និត្យ​ជំ​នួយ​ផ្ទះ​ពី​២​ខ្នង​ដល់​៣​ខ្នង​ ជូន​បណ្តា​ស​មា​ជិក​អ​តី​ត​យុទ្ធ​ជន​ដែល​ចាំ​ បាច់​ត្រូវ​ជំ​នួយ​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ចាប់​ពី​២​០​ដល់​២​៥​លាន​ដុង​។​ រ​ហូត​ដល់​សព្វ​ថ្ងៃ​ ស​មា​គម​អ​តី​ត​យុទ្ធ​ជន​របស់​ស្រុក​សង់​បាន​ផ្ទះ​ទាំង​អស់១​១​ខ្នង​ ស​រុប​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​៣​០​០​លាន​ដុង​។​ លោក​ពូ​ឡេ​យ័ញ​ឌឹន​ ស​មា​ជិក​អ​ចិ​ន្រ្តៃ​យ៍​នៃ​ស​មា​គ​ម​អ​តី​ត​យុទ្ធ​ជន​ស្រុក​កេ​សាច់​ឲ្យ​ដឹង​ "​ ឆ្នាំ​នេះ​ស្រុក​បាន​សង់​សម្រេច​ផ្ទះ​២​ខ្នង​ ផ្ដើម​ពី​មូល​និ​ធិ​"​​ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​"​​។​ ទោះ​បី​ចំ​នួន​ទឹក​ប្រាក់​ជំ​នួយ​នោះ​មិន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​នាំ​មក​នូវ​ក្តី​សោម​ន​ស្ស​រីក​រាយ​ សុ​ភ​មង្គល​ជូន​ដល់​ស​មា​ជិក​អ​តី​ត​យុទ្ធ​ជន​ក្រី​ក្រ​ទាំង​ឡា​យ​។​ ទន្ទឹម​នឹង​នោះ​  រួម​ចំ​ណែក​គាំ​ទ្រ​លើក​ ទឹក​ចិត្ត​ដល់​មិត្ត​រួម​កង​ទាំង​ឡាយ​ឈាន​ឡើង​ក្នុង​ជី​វ​ភាព​ រួម​គ្នា​អ​ភិ​វ​ឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឈ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​ផង​ដែរ​"​​។​

 "​​ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​​"​​ របស់​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​ស្រុក​កេ​ សាច់​ មាន​អត្ថ​ន័យ​ចំ​ពោះ​មិត្ត​រួម​កង​ដែល​ក្រ​លំ​បាក​។​ មិន​ថា​ក្នុង​ស​ម័យ​​សង្រ្គាម​ ឬ​ស​ម័យ​សន្តិ​ភាព​នោះ​ទេ​ ពួក​គាត់​តែង​ប្រ​កៀក​ស្មា​គ្នា​ជួយ​គ្នា​ទៅ​វិញ​​ទៅ​​មក​​ ដើម្បី​ឈាន​ឡើង​ក្នុង​ជី​វ​ភាព​។​ ផ្ដើម​ពី​អត្ថ​ន័យ​នេះ​ ការ​ច​ល​នា​បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បណ្តា​គ​ណៈ ​ផ្នែក​ អង្គ​ការ​ម​ហា​ជន​ និង​បាន​រីក​សាយ​ភាយ​យ៉ាង​ឆាប់​ទៅ​ដល់​ភូមិ​ភាគ​នា​នា​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​សុកត្រាំង​៕

លី​ធាន​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​សល់​