របរគំនូរប៉ាក់ដោយដៃប្រពៃណី តែងបានអភិរក្សនិងអភិវឌ្ឍនៅស្រុកដឹមយើុយ ខេត្តកាម៉ាវ។ នេះគឺជារបរមួយក្នុងចំណោមរបរទាំងឡាយដែលបង្ហាញឲ្យឃើញពីភាពឧស្សាហ៍ព្យាយាមប៉ិនប្រសប់របស់ស្រ្តី។
បង្រៀនរបរគំនូរប៉ាក់ដោយដៃជូនសិស្សនៅមជ្ឈមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ ។
អ្នកគ្រូផាមថាញ់ញ៉ាញ ជាគ្រូបង្រៀនរបរប៉ាក់នៅមជ្ឍមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ និងជាអ្នកប្រកបរបរនេះច្រើនឆ្នាំមកហើយ ឲ្យដឹងៈ របៀបប៉ាក់ បានចែកចេញជាច្រើនផ្នែក ដូចជាប៉ាក់ផ្ទាំងបដិសណ្ឋារៈសក្ការបូជា (ប៉ាក់នូវពាក្យស្របផ្ទាំងប៉ាក់ប្រយោគ ស្របសមញ្ញាប័ដ ផ្ទាំងសំពត់វ័ណ្ឌតុ ទង់អង្គការមហាជន...) ប៉ាក់ប្រភេទគំនូរសម្រាប់តុបតែងលម្អក្នុងផ្ទះ (ប៉ាក់ទេសភាពប្រណីត ប៉ាក់និមត្តរូបរឿងព្រេង ប៉ាក់អក្សរ ប៉ាក់រូបគំនូរ..) ប៉ាក់វត្ថុប្រើប្រាស់ចាំបាច់ (ប៉ាក់កម្រាលតុ ប៉ាក់អាវដំណេក ប៉ាក់កម្រាលពូក ប៉ាក់ពិតាន)។ បច្ចេកទេសនៃរបៀបប៉ាក់នេះគឺ ហូតរំលស់សរសៃសូត្រក្នុងផ្ទាំងសំពត់ស និងប៉ាក់រចនាភ្ញីវល្លិ៍រំលេចទៅលើ ដោយប្រើសូត្រពណ៌សនិងប៉ាក់បញ្ចូលឲ្យអណ្ដែត។ របៀបប៉ាក់នេះ បើតាមអ្នកគ្រូញ៉ាញ គឺមិនពិបាកទេ ហើយមិនសូវខាតពេលទៀតផង។ ក្នុងចំណោមរបៀបប៉ាក់ទាំងបីបែបដូចពោលខាងលើ ផ្នែករបៀបប៉ាក់សម្រាប់តុបតែងលម្អ គឺមានការរីកចម្រើន ហើយសព្វថ្ងៃកំពុងពេញនិយមបំផុត ពីព្រោះវាតម្រូវការតុបតែងលម្អផ្ទះសម្បែង ឬសម្រាប់ធ្វើជាវត្ថុអំណោយក្នុងឱកាសថ្ងៃបុណ្យ និងពិធីការផ្សេងៗ។
បងស្រីឡឹមធីង៉ុក សិក្ខាកាមជាជនជាតិខ្មែរ កំពុងរៀនរបរប៉ាក់នៅមជ្ឈមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ សំណេះសំណាលៈ "ប៉ាក់ដោយដៃ ពិបាកបង្គួរ។ អ្នកប៉ាក់ បើចង់បានជាផលិតផលល្អ និងត្រដាងបានពីដំណើររឿងក្នុងគំនូរនោះ គប្បីមានទឹកដៃខាងគំនូរ យល់ច្បាស់ពីការវាស់វែង និងល្បាយពណ៌គួបផ្សំជាមួយនឹងការប៉ិនប្រសប់នៃដៃទាំងគូ និងភ្នែកវៃឆ្លាតក្នុងការបញ្ចូលពណ៌ឲ្យសមស្រប ដើម្បីបង្កើតឲ្យទៅជាផលិតផលដ៏វិចិត្រសមស្របនិងមានភាពរស់រវើក"។
ដើម្បីអភិរ័ក្សនិងអភិវឌ្ឍរបរប៉ាក់ប្រពៃណីជាបណ្ដើរៗចាប់ពីឆ្នាំ២០០៧ ផ្នែកសមត្ថកិច្ចស្រុកដឹមយើុយ ម្ចាស់ការបង្កើតមូលដ្ឋានគំនូរប៉ាក់ ចំណុះមជ្ឈមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ។ ក្រោយពីការកកើតបានជិត៧ឆ្នាំ មូលដ្ឋានគំនូរប៉ាក់បានជម្នះនូវការលំបាកនានា ដើម្បីតាំងជំហររឹងមាំក្នុងរបរ។ បច្ចុប្បន្ន របរប៉ាក់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន ដោយមានសិក្ខាកាមជាង១.០០០នាក់។ លោកភឿកថើយ នាយកមជ្ឈមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ ឲ្យដឹងៈ "របរគំនូរប៉ាក់ ដោយដៃនៅដឹមយើុយ មិនត្រឹមតែបង្កឲ្យមានការងារធ្វើដល់ពលការិនីរាប់រយនាក់នៅជនបទ ជួយឲ្យពួកគាត់រកបានប្រាក់ចំណូលបន្ថែមសម្រាប់កែលម្អជីវភាពគ្រួសារមិនតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្ស បង្ហាញឲ្យឃើញនូវរបរគំនូរប៉ាក់ប្រពៃណីទៀតផង។
លោកចូវក្វឹកឃើយ ប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកដឹមយើុយ ឲ្យដឹងៈ "ផលិតផលនៃមជ្ឈមណ្ឌលបង្រៀនរបររបស់ស្រុកមានសក្ដានុពលខាងគំនូរប៉ាក់ខាងទេសភាព។ បណ្ដាប្រធានបទក្នុងជីវភាព បានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែង ឆ្លងតាមរយៈរូបភាព ស្នាមគំនូរដ៏វិចិត្រនិងរស់រវើក ហេតុនេះតែងបានអ្នកប្រើប្រាស់ក្នុងនិងក្រៅខេត្តវាយតម្លៃខ្ពស់" ។ លោកឃើយ ឲ្យដឹងបន្តនៅពេលខាងមុខ មជ្ឈមណ្ឌលបង្រៀនរបរស្រុកដឹមយើុយ នឹងម្ចាស់ការប្រមូលនូវប្រភពផលិតផលរបស់សិក្ខាកាមទាំងឡាយដែលបានរៀនរបរចងសម្ពន្ធទីផ្សារ ដើម្បីរកច្រកចេញលំនឹងជួយដល់អ្នកប៉ាក់នឹងនរចិត្តក្នុងការច្នៃប្រតិដ្ឋនូវផលិតផលល្អៗនិងប្រកបដោយអត្ថន័យ៕
ហ៊ឺវតុង-ពេជ្រសឿន