មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/12/2014 - 17:09

អស់ពីចិត្តជាមួយភូមិស្រុក លោកកាវដឿន អ្នកមានប្រជាប្រិយភាពនៅភូមិ

លោក​កាវ​ដឿន​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ត្រឿង​ហឹង​ ឃុំ​ត្រឿង​ខាញ់​ ស្រុក​ឡុង​ភូ​ ខេត្ត​សុក​ត្រាំង​ តែង​នាំ​មុខ​ក្នុង​បណ្តា​ច​ល​នា​របស់​ភូមិ​ភាគ​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​ក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​សម្បូរ​សប្បាយ​។​ល​។​

 លោក​កាវ​ដឿន​តែង​មោ​ទ​នៈ​នឹង​ទង្វើ​របស់​ខ្លួន​ដើម្បី​ស​ហ​គមន៍​។​

លោក​កាវ​ដឿន​ បាន​បួស​រៀន​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សា​ស​នា​ជាង​១​៧​ឆ្នាំ​និង​ធ្លាប់​ធ្វើ​ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​សិ​រិម​ណី​សង្កែ​ឃុំ​ត្រឿង​ខាញ់​ ម៉្លោះ​ហើយ​ លោក​មាន​ការ​ស្ទាត់​ជំ​នាញ​ខាង​អក្សរ​សាស្រ្ត​ធម៌​អាថ៌​វិ​ន័យ​និង​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ រយៈ​ពេល​កន្លង​ លោក​កាវ​ដឿន​បាន​ចលនា​មា​មីង​ភូមិ​ស្រុក​និង​សប្បុ​រស​ជន​ទាំង​ឡាយ​រួម​វិ​ភាគ​ទាន​ក​សាង​ស្ពាន​បេ​តុង​២​ខ្សែ​ ផ្លូវ​ដាន​ប្រ​វែង​ជិត​៣​.​០​០​០​ម៉ែត្រ​ ក​សាង​រ​បង​កាប់​ឆ្ការ​ព្រៃ​គុម្ពោត​តាម​សង​ខាង​ផ្លូវ​ជន​បទ​។​ល​។​ ដោយ​មាន​ទឹក​ប្រាក់​ច​ល​នា​ស​រុប​រាប់​រយ​លាន​ដុង​។​ ក្រៅ​ពី​នោះ​ លោក​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​សម្រប​សម្រួល​បាន​សម្រេច​នូវ​ក​រ​ណី​ជា​ច្រើន​មាន​ដូច៖​ក​រ​ណី​ទំ​នាស់​អា​ពាហ៍​ពិ​ពាហ៍​និង​គ្រួ​សារ​ទំ​នាស់​ដី​ធ្លី​បង្ក​អុក​ឡុក​សណ្តាប់​ធ្នាប់​សា​ធា​រ​ណៈ​។​ល​។​រួម​ចំ​ណែក​រឹត​ចំ​ណង​ម​នោ​សញ្ចេត​នា​គ្រួ​សារ​ភូមិ​ផង​រ​បង​ជា​មួយ​ឲ្យ​កាន់​តែ​ស្អិត​ល្មួត​បង្កើន​ស្មា​រ​តី​សាម​គ្គី​ក្នុង​ប្រ​ជា​ជន​។​ លោក​កាវ​ដឿន​ ឲ្យ​ដឹង​៖​"​  បាន​មា​មីង​ទុក​ចិត្ត​ជ្រើស​ខ្ញុំ​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ស​ហ​គមន៍​ដូច្នេះ​ ក្នុង​នាម​ខ្ញុំ​ផ្ទាល់​និង​គ្រួ​សារ​ត្រូវ​ធ្វើ​គំ​រូ​អ​នុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។​ ចំ​ពោះ​ការ​ងារ​សម្រប​សម្រួល​ខ្ញុំ​តែង​ស្តាប់​ម​តិ​ទាំង​សង​ខាង​។​ បន្ទាប់​ពី​នោះ​ ខ្ញុំ​បាន​ធ្វើ​ការ​វែក​ញែក​រក​ហេតុ​ផល​ជាក់​ស្តែង​ ដើម្បី​អ្នក​ទាំង​ឡាយ​យល់​ពី​កំ​ហុស​របស់​ខ្លួន​ហើយ​ចេះ​អធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​"​។​ ជា មួយ​​នឹង​​វិ​​ធី​​ដោះ​​ស្រាយ​​ដ៏​​ប៉ិន​ប្រ​សប់​ ម៉្លោះ​ហើយ​បណ្តា​ទំ​នាស់​នៅ​ក្នុង​ភូមិ​សុទ្ធ​តែ​បាន​លោក​សម្រប​សម្រួល​បាន​សម្រេ​ច​។​ 

លោក​កាវ​ដឿន​មាន​ស្មារ​តី​ព្យា​យាម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ដល់​មា​មីង​ខ្មែរ​និង​ព្រះ​សង្ឃ​។​ លោក​តែង​លើក​ទឹក​ព្រះ​ទ័យ​ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះឧ​បាយ​កល​របស់​ជន​ទុច្ច​រិត​ឆ្លៀត​យក​ប្រ​យោជន៍​សា​ស​នា​ ជន​ជាតិ​ដើម្បី​បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ លោក​នៅ​ទាំង​ខ្នះ​ខ្នែង​ច​ល​នា​មា​មីង​ខ្មែរ​ពង្រីក​និង​អ​ភិ​រក្ស​តម្លៃ​ប្រ​ពៃ​ណី​និង​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​តាម​រយៈ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ទៀត​ផង​។​ ពិ​សេស​គឺ​រក្សា​ខ្ជាប់​ការ​ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​រក្សា​ស​កម្ម​ភាព​របស់​ក្រុម​រ​បាំ​ឆៃ​យ៉ាំ​ ភ្លេង​ពិណ​ពាទ្យ​។​ល​។​ នៅ​រ​ដូវ​វិ​ស្ស​ម​កាល​ជា​រៀង​រាល់​ឆ្នាំ​ លោក​ពិ​ភាក្សា​ជា​មួយ​នឹង​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ឲ្យ​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មក​រៀន​រាប់​រយ​នាក់​។​ ព្រម​ជា​មួយ​នោះ​លោក​ក៏​បាន​ច​ល​នា​មា​មីង​និង​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ប្រាក់​កាស​និង​ឧ​ប​ត្ថម្ភ​សៀវ​ភៅ​ប៊ិក​សម្លៀក​បំ​ពាក់​។​ល​។​ ជូន​សិស្ស​ក្រី​ក្រ​ក្នុង​ភូមិ​។​

 

លោក​ង្វៀន​ថាញ់​តាយ​ អ​នុ​ប្រ​ធាន​គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ខាញ់​ បាន​បញ្ជាក់​៖​"​  លោក​កាវ​ដឿន​និង​គ្រួ​សារ​តែង​ធ្វើ​គំ​រូ​និង​ខ្នះ​ខ្នែង​ចូល​រួម​បណ្តា​ច​ល​នា​របស់​ភូមិ​ភាគ​។​ វិ​សេស​កូន​របស់​លោក​២​នាក់​បានប្រ​​ឡង​ជាប់​ប​រិញ្ញា​បត្រ​ហើយ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ម៉្លោះ​ហើយ​មា​មីង​ខ្មែរ​នៅ​ទី​នេះ​តែង​យក​គ្រួ​សារ​លោក​ធ្វើ​គំ​រូ​។​ អា​ស្រ័យ​ការ​រួម​ចំ​ណែកយ៉ាង​​​ស​កម្ម​របស់​លោក​ដឿន​ដូច្នេះ​ភូមិ​ស្រុក​ត្រឿង​ហឹង​មាន​ភាព​សុខសាន្ត​​ជ្រះ​ស្អាត​ស្រ​ឡះ​ស្រ​ឡំ​ហើយ​បាន​ទ​ទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​"​ ​។​ ឆ្នាំ​២​០​១​៤​ លោក​កាវ​ដឿន​មាន​កិត្តិ​យស​បាន​គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​ពី​ព្រោះ​លោក​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ក​សាង​ភូមិ​ស្រុក​៕​

លី​ធាន​-​មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កាវ​ដឿន​