09/04/2014 - 16:50

ជាប់ចិត្តជាមួយនឹងចម្រៀងចាប៉ីដងវែង

មិន​ធ្លាប់​ដែល​ប្រ​ឡូក​ក្នុង​វិ​ស័យ​សិល្បៈជំ​នាញ​ម្តង​ណាសោះ ប៉ុន្តែ​សិល្ប​ករ​ថាច់​ម៉ូវ តែង​បាន​បង​ប្អូន​សិល្ប​ករ​ខ្មែ​រ​នៅ​ខេត្ត​ត្រា​វិញ ចាត់​ទុ​ក​អ៊ំ​ជា​"រៀម​ច្បង​"នៃ​សិល្បៈ​ចម្រៀង​ចា​ប៉ី​ដង​វែង​។ ទោះ​បី​អ៊ំ​មាន​អា​យុជាង​៧០​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ច្រៀង​ចា​ប៉ី របស់​អ៊ំ​នៅ​តែ​មាន​សំ​នៀង​​ពី​រោះ​រណ្តំ បំ​ពេរ​អា​រម្មណ៍ អ្នក​ស្តាប់​ឲ្យ​ជាប់​ចិត្តជា​និច្ច​។ អ៊ំ​ថាច់​ម៉ូវ ឲ្យ​ដឹងៈ​ "ចម្រៀង​ចា​ប៉ី គឺ​ត្រូវ​ផុស​ចេញ​ពី​ទឹក​ចិត្ត​ស្មោះ​ស​។ ដូច្នេះ ទើប​អ្នក​ស្តាប់​គេ​យល់​ពី​អត្ថ​ន័យ​នៃ​ទម្រង់​សិល្បៈ​ចំ​រៀង​ទោល​ប្រ​កប​ដោយ​លក្ខណៈ​​ដ៏​ពិ​សេស​នេះ​។ល។​"

 សិល្ប​ករ​ថាច់​ម៉ូវ​កំ​ពុង​សម្តែង​ចម្រៀង​ចា​បីុ

ក្នុង​ផ្ទះ​តូច​២​ល្វែង​របស់​សិល្ប​ករ​ថាច់​ម៉ូវ ស្ថិត​នៅ​ដាច់​ឆ្ងាយ​នៃ​ភូមិ​ទ្រ​ព្រះ​បាទ ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​។ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ ទោះ​បី​អ៊ំ​និ​យាយ​ភា​សា​វៀត​មិន​សូវ​បាន​ស្ទាត់​ក៏​ពិត​មែន ប៉ុន្តែ​ពេល​រំ​លឹក ពី​ចម្រៀង​ចា​ប៉ី​ដង​វែង​  អ៊ំ​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​កាល​ពី​អា​យុ១​២​ឆ្នាំ អ៊ំ​​បាន​សាង​ផ្នួស​បួស​រៀន​ធម៌​អាថ៌​វិ​ន័យ​។ លុះ​ដល់​អា​យុ២​៥​ឆ្នាំ តាម​ការ​ចលនា​របស់​កម្មា​ភិ​បាល​មួយ​ចំ​នួន​ដែល​ស​កម្ម​ភាព​សម្ងាត់​នៅ​ក្នុង​ភូមិ អ៊ំ​ក៏​លា​ចាក​សិក្ខា​បទ​ចូល​រួម​បដិ​វត្តន៍​បំ​ពេញ​ភារ​កិច្ច​អ្នក​នាំ​សារ ជីក​រូង​សម្ងាត់​ចិញ្ចឹម​លាក់​បំ​ពួន​កម្មា​ភិ​បាល​បដិវត្ត​ន៍​នៅ​នឹង​ផ្ទះ​ហើយ​អ៊ំ​បាន​​ច្រៀងចា​ប៉ី​ ដើម្បី​ផ្សព្វ​ផ្សាយ​ដាស់​នូវ​ទឹក​ចិត្ត​ស្នេ​ហា​ប្រ​ទេស​ជាតិ​មាតុ​ភូមិ ក្នុង​ចំ​ណោម​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​តឹង​ហ៊ីប​។ ទោះ​បី​មិន​បាន​ឆ្លង​កាត់​សា​លា​បណ្តុះ​បណ្តាល​ក៏​ពិត​មែន ប៉ុន្តែ​អ៊ំ​មាន​ទេព​កោ​សល្យ​ក្នុង​ការ​និ​ពន្ធ​បទ​ចំ​រៀង​ស្ងើច​សរ​សើ​រ​គោល​មា​គ៌ា​របស់​បក្ស និង​ចល​នា​មា​មីង​ខ្មែរ​រួម​ចំ​ណែក​ជា​កម្លាំង​កាយ​ចំ​ណាយ​ទ្រព្យ ដើម្បី​ត​ស៊ូ​ដណ្តើម​ឯក​រាជ្យ​សេ​រី​ភាព​ជូន​ប្រ​ទេស​ជាតិ​។ 

អ៊ំ​បាន​យក​ចា​ប៉ី​ចំ​នួន​៣​ដើម ដែល​អ៊ំ​ធ្វើ​ដោយ​ផ្ទាល់​ឲ្យ​យើង​ខ្ញុំ​ពិ​និត្យ មើល​ចា​ប៉ី​ទាំង​បី​ដើ​ម​នេះ បាន​ផ្សាភ្ជា​ប់​ជា​មួយ​នឹង​អ៊ំ​អស់​រយៈ​ពេល​ជាង​៦០​ឆ្នាំ​មក​ហើយ អ៊ំ​ឲ្យ​ដឹងៈ​ ចំ​រៀង​ចា​ប៉ី គឺ​ជា​ទម្រង់​សិល្បៈ​ចម្រៀង​ប្រ​ជា​ប្រិយ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ អ្នក​ច្រៀង​ចា​ប៉ី​ច្រើន​តែ​ជ្រើស​យក​ប​ធាន​​បទ​ណា​មួយ​ឬ ក៏​ដក​ស្រង់​ចេញ​ពី​ដំ​ណើរ​រឿង​រួច​តែង​ជា​កំ​ណាព្យ​សំ​ខាន់​គឺប​ទ​ពាក្យ​៧​ក្នុង​មួយ​បទ មាន​បួន​ឃ្លា មួ​យឃ្លា​ប្រាំ​​ពី​ព្យាង្គ ដើម្បី​ច្រៀង​។ ពិ​សេស​កំ​​ណាព្យ​​ក្នុ​ង​​មួ​យ​ឃ្លា​ៗ ដែល​បាន​ច្រៀង​នោះ  គឺ​អ្នក​ច្រៀង​ត្រូវ​តែ​ដេញ​ចា​ប៉ី​បណ្តើរ​ច្រៀង​បណ្តើរ​។ ដើម្បី​ច្រៀង​ឲ្យ​ចប់​នូវ​ដំ​ណើរ​រឿង​មួយ​ៗ មាន​ពេល​ខ្លះ​ច្រៀង​រ​ហូត​ដល់​ទៅ​មួយ​យប់​ទល់​ភ្លឺ​ក្នុង​មួយ​សបា្តហ៍​ក៏​សឹង​មាន​។ល។​ យោង​ទៅ​តាម​អ្នក​ច្រៀង​សង្ខេប​ឬ​ក៏​ពិ​ស្តារ​។ មាន​ពេល​ខ្លះ ចម្រៀង​ចា​ប៉ី មិន​បាន​ដក​ស្រង់​ចេញ​ពី​ដំ​ណើរ​រឿង​អ្វី​ទេ គ្រាន់​តែ​តែង​ជា​ពាក្យ​កាព្យ​ហើយ​រៀប​រាប់​ពី​ជីវ​ភាព​សង្គម​ឬ​ក៏​ដំ​ណើរ​ជី​​វិត​​អ្វី​មួយ​ប៉ុណ្ណោះ​។


 ពេល​រំ​លឹក​ពី​ចម្រៀង​ចា​ប៉ី ដំ​បូង​បង្អស់​គួ​រ​រំ​លឹក​ដល់​ចា​ប៉ី​ដង​វែង​។ ចា​ប៉ី ដង​វែង​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​នេះ មាន​ពី​យូរ​ណាស់​មក​ហើយ​។ ចា​ប៉ី​មាន​ខ្សែ​២ មាន​ប្រ​អប់​សំ​នៀង​ចំ​នួន​១២​។ ស្នូក​ចាប៉ី​ធ្វើពី​ឈើ​អង្កាញ់ ឬ​ក៏​ឈើ​ខ្នុរ​មាន​សណ្ឋាន​បួន​ជ្រុង​ទ្រ​វែង​​កាច់​ជ្រុង​។ ដង​ចា​ប៉ី​មាន​យ៉ង សម្រាប់​​​ទ្រ​​ខ្សែ​សំ​នៀង​។ ​​ដង​ចា​ប៉ី​ធ្វើ​ពី​ឈើ​រឹង​ប្រ​វែង​​​ប្រ​មាណ​១២០​សង់​ទី​ម៉ែត្រ បង្គាន​ចា​ប៉ី កោង​ក្ងក់​បន្តិច ត្រូវ​បាន​គេ​ឆ្លាក់​លម្អ​ក្បាច់​រចនា​យ៉ាង​ស្អាត​។

ដោយ​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ ប៉ុន្តែ​អា​ស្រ័យ​ដោយ​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក ម្ល៉ោះ​ហើយ​អ៊ំ​មិន​បាន​ចាប់​យក​សិល្បៈ​ជំ​នាញ​ធ្វើ​ជា​អា​ជីព​ទេ។​ អ៊ំ​គ្រាន់​តែ​បញ្ចេញ​សំ​នៀង​ដ៏​​​ពី​រោះ​របស់​ខ្លួ​​ន ដើម្បី​បម្រើ​ជូន​មា​មីង​នៅ​ភូមិ​ស្រុក​ក្នុង​ឱ​កាស​បុណ្យ​ផ្សេង​ៗ​។ល។ អ៊ំ​ឲ្យ​ដឹងៈ​" ឆ្នាំ​នេះ ខ្ញុំ​អា​យុ​៧៤​ឆ្នាំ ទៅ​ហើយ​រស់​មិន​បាន​ប៉ុនា្មន​ទៀត​ទេ។​ គោល​បំ​ណង​ចុង​ក្រោយ​របស់​ខ្ញុំ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាត់​បង្រៀន​ទម្រង់​សិល្បៈ​ដ៏​មាន​តម្លៃ ពិ​សេស របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ​នេះ ជូន​កូន​ចៅ​ជំ​នាន់​ក្រោយ​ឲ្យ​ចេះ​ច្រៀង​។ ពី​ព្រោះ បច្ចុប្បន្ន​អ្នក​ដែល​ចេះ​ច្រៀង​និង​ចេះ​ប្រ​គំ​ចា​ប៉ី​ដង​វែង​បាន​ស្ទាត់​នោះ​មិន​មាន​ប៉ុនា្មន​នាក់​ទេ​"។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេ​សា ឆ្នាំ​២​០១៣ ក្រ​សួង​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍ បាន​សម្រេច​ចិត្ត​ទទួល​ស្គាល់​"សិល្បៈ​ចម្រៀង​ចា​ប៉ី​ដង​វែង​"របស់​ជន​រួម​ជាតិ​ខ្មែរ ជា​កេរ​តំ​ណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។ ឆ្លង​តាម​រយៈ​នោះ មន្ទីរ​វប្ប​ធម៌​-កី​ឡានិ​ង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ ក៏​មាន​ផែន​ការ​អភិ​រក្ស​ពង្រឹង​និង​ពង្រីក​ទម្រង់​សិល្បៈ​ចម្រៀង​ចា​ប៉ី​នេះ​ផង​ដែរ​។ អ៊ំ​ថាច់​ម៉ូវ គឺ​ជា​អ្នក​បង្រៀន​ជូន​ដោយ​ផ្ទាល់​។ សូម​បំ​ណង​ប្រាថ្នា​ចុង​ក្រោយ​របស់​អ៊ំ បាន​ក្លាយ​ជា​ការ​ពិត​៕

ភុក​ស៊ើង​-លី​សៀ

ចែករំលែកអត្ថបទ