ប៉ុន្មានថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មី យើងខ្ញុំបានធ្វើដំណើរទៅកាន់ឃុំតាយវាំុង ស្រុកត្រឹងដេ ខេត្តសុកត្រាំងស្វែងយល់អំពីសិល្បៈ របាំ (បឹងចុង) លោកហុងថាញ់បាំង ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវាំុង ឲ្យដឹងៈ"បច្ចុប្បន្ន មានតែគ្រួសារប្តីប្រពន្ធបងស្រីឡឹមធីហឿង និងបងសើុងដែននៅអភិរក្សបាននូវសិល្បៈ របាំនេះ ជាគ្រួសារមានប្រវេណីផ្សារភ្ជាប់ជាមួយនឹងរបាំតាំងពីយូរមក ហើយកូនចៅក្នុងគ្រួសារសុទ្ធតែចេះសម្តែងរបាំ"។
បងសុើងដែនកំពុងរចនាក្បាលមកុដ។
ពេលទៅជិតដល់ផ្ទះ បងស្រីហឿងយើងខ្ញុំឮសូរស្គរស្រឡៃប្រគំកងរំពងអំពីចម្ងាយ។ ឃើញភ្ញៀវមកដល់ផ្ទះ បងទាំងពីរក៏បង្អង់ រួចអញ្ជើញយើងខ្ញុំចូលផ្ទះ។ ក្នុងផ្ទះតូចនោះ គ្មានទ្រព្យសម្បត្តិអ្វីមានតម្លៃក្រៅពីគ្រឿងសំអាងរបាំមានដូចជាសម្លៀកបំពាក់របាំងមុខជាដើមនោះទេ។ បងស្រីហឿងឲ្យដឹងៈ" យើងខ្ញុំកំពុងហ្វឹកហាត់ ដើម្បីបម្រុងទៅសម្តែងនៅវត្តដៃអំពូឃុំថាញ់ក្វើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ប្អូនៗទាំងនេះទើបចូលហាត់ បានជាងមួយខែ ហេតុនោះត្រូវតែហាត់សមនូវចំណេះរបាំជាមូលដ្ឋាន ចំណែកកូនៗខ្ញុំមិនចាំបាច់ហាត់ទៀតទេ ពីព្រោះវាជំនាញហើយ។ ខ្ញុំផ្សារភ្ជាប់ជាមួយនឹងរបររបាំនេះ ជាង៤៣ឆ្នាំហើយ។ មកដល់ខ្ញុំ គឺជាអ្នកជំនាន់ទី៤ដែលជាប់សែស្រឡាយជាមួយនឹងសិល្បៈរបាំនេះ។ របាំ បានក្លាយជាក្តីចូលចិត្តរបស់ខ្ញុំ ខ្ញុំតែងរក្សារបាំងមុខមកុដ សម្លៀកបំពាក់យ៉ាងហ្មត់ចត់ និងមិនប្រហែសធ្វេសក្នុងការបង្ហាត់បង្រៀនជូនកូនៗ ដើម្បីរបាំបានឋិតថេរជានិច្ចនិរន្តរ៍។
បងសើុងដែន ប្តីរបស់បងស្រីហឿងយក របាំងមុខនិងគ្រឿងអលង្ការ របស់តួព្រះមហាក្សត្រព្រះមហាក្សត្រីយានីរាជបុត្រី។ល។ ដែលសម្រាប់ប្រើប្រាស់ក្នុងរបាំឲ្យយើងខ្ញុំ មើលរួចមានប្រសាសន៍ៈ"ដើម្បីធ្វើរបាំងមុខ នេះបានសម្រេចរួចរាល់ត្រូវចំណាយពេលជិតមួយខែ។ ក្បាលយក្ស ក្បាលហនុមាន។ល។ ជាសខាន់ធ្វើអំពីដីនិងបិទផ្ទាំងសំពត់តូចៗជាច្រើនជាន់ រួចទុកឲ្យស្ងួត ចំណែកមកុដរាជបុត្រី រាជបុត្រា គឺធ្វើអំពីសំណប៉ាហាំង ប៉ុន្តែត្រូវធ្វើដោយផ្ចិតផ្ចង់ប៉ិនប្រសប់ទើបសម្រេចបាន"។ ខ្ញុំកាន់ក្បាលហនុមាន ពិនិត្យមើលពិតជាមិនគួរឲ្យជឿសោះថា ធ្វើដោយដី ពីព្រោះវាស្រាលស្តើង ហើយរឹងមាំណាស់។ មានតែអ្នកមានទឹកដៃប៉ិនប្រសប់ផ្ចិតផ្ចង់ និងមានចំណូលចិត្តទើបអាចធ្វើបាននូវរបាំងមុខដ៏ប្រណីតដូច្នេះ។
បងស្រីមានរាងស្តើងសមរម្យ ច្រៀងពីរោះ ហេតុនោះចាប់ពីអាយុ១៣ ឆ្នាំម្លេះទោះបីទៅសម្តែងនៅទីណាក៏ដោយ បងស្រីតែងបានមាមីងស្រឡាញ់ចូលចិត្តហើយក្លាយជាតួឯករបស់រឿងសម្តែង។ បងស្រីហឿង រៀបរាប់ឲ្យដឹងៈ ពីមុនក្រុមមានសមាជិកពី២០ដល់២៥នាក់។ តាមទស្សនៈរបស់ជនជាតិខ្មែរ ក្រុមរបាំទៅសម្តែងដល់ទីណានឹងនាំមកនូវភាពសុខសប្បាយល្អប្រសើរដល់ទីនោះ ហេតុនោះតែងបានទស្សនិក ជនគាំទ្រជានិច្ច។ កាលនោះ ឆ្នាំណាក៏ដូចជាឆ្នាំណាឲ្យតែដល់រដូវប្រាំង ក្រុមតែងទៅសម្តែងនៅតាមភូមិស្រុក និងតាមវត្តនានារហូតដល់រដូវភ្លៀងទើបត្រឡប់មកវិញ។ បងស្រីហឿងឲ្យដឹងៈ "ក្នុងរាត្រីសម្តែង ទោះបីមានភ្លៀងរលឹមយ៉ាងណាក៏ដោយ មាមីងនៅតែអង្គុយទស្សនាដោយយកចិត្តទុកដាក់រហូតដល់បញ្ចប់រឿង មិនថាការសម្តែងនោះអស់ប៉ុន្មាន រាត្រីនោះទេ។ ឃើញដូច្នេះ បងប្អូនក្នុងក្រុមអ្នកណាក៏មានទឹកចិត្តសម្តែង និងសម្តែងដោយអស់ពីចិត្តបម្រើមាមីង"។ បច្ចុប្បន្ន ជីវភាពរបស់សិល្បករ សិល្បការិនីភាគច្រើននៅជួបការលំបាក ក្រុមគ្មានថវិកាសកម្មភាព ត្រូវតែរំសាយដើម្បីគិតគូរសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែទោះបីក្រុមរំសាយរួចហើយក៏ដោយ ប៉ុន្តែពេលមាមីងមានតម្រូវការម្តងម្កាល បងស្រីប្រមូលផ្តុំកូនចៅ បងប្អូនរួមគ្នាទៅសម្តែង។ ពិសេស បច្ចុប្បន្ន បងស្រីបណ្តុះបណ្តាលបានយុវវ័យស្រឡាញ់របាំនេះចំនួន៦នាក់។ ប្អូនលីធីមីហាញ់ នៅភូមិបឹងចុង ឲ្យដឹងៈ "ប្អូនចូលចិត្តរបាំណាស់ ទោះបីនៅស្រុកកំណើតរបស់ប្អូនមិនឃើញសម្តែងទៀត គ្រាន់តែឃើញតាមរយៈទូរទស្សន៍។ ពេលដឹងថាមីងហឿងបង្ហាត់របាំ ប្អូនៗក៏មកសុំរៀន។ បច្ចុប្បន្ន ពួកប្អូនមកផ្ទះមីងហឿងហាត់របាំពីរបីម៉ោងរាល់ថ្ងៃ។ ប្អូនសង្ឃឹមថានឹងបានជាអ្នកស្នងបន្ត អភិរក្សសិល្បៈរបាំដ៏អស្ចារ្យ ដែលជាប្រពៃណីរបស់ជនរួមជាតិខ្មែរ"។
របាំ គឺជាប្រភេទសិល្បៈល្ខោនបុរាណ ហេតុនោះពិបាកសម្តែងណាស់។ ពិសេស ប្រភេទសិល្បៈនេះ ច្រៀងមិនត្រូវការឧបករណ៍ភ្លេង ប៉ុន្តែត្រូវច្រៀងគួបផ្សំជាមួយនឹងរាំ ហេតុនោះ មានតែអ្នកចូលចិត្តទើបអាចប្រកបរបរនេះបាន។
បងស្រីហឿង មិនត្រឹមតែជាតួសម្តែងម្នាក់ក្នុងចំណោមតួសម្តែងល្បី ឈ្មោះនៅភូមិរបរ"របាំ" ប៉ុណ្ណោះទេ តែនៅទាំងទៅសម្តែងនៅបរទេសទៀតផង។ ក្រៅពីនោះ បងស្រីនៅទាំងបានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង អញ្ជើញទៅធ្វើជាគ្រូបង្ហាត់ឲ្យក្រុមសិល្បៈខ្មែរខេត្ត សុកត្រាំងផ្នែកខាងរបាំផងដែរ។ ឆ្នាំ២០០៧ បងស្រីរួមជាមួយនឹងសមាជិក៣នាក់ ទៀតក្នុងក្រុមតំណាងប្រទេសវៀតណាមទៅចូលរួមកម្មវិធី"មេគង់-ទន្លេតភ្ជាប់បណ្តាខឿនវប្បធម៌" នៅក្នុងពិធីបុណ្យជីវភាព ប្រជាប្រិយនៅរដ្ឋធានីប្រទេសអាមេរិក។
បច្ចុប្បន្ន កូនៗរបស់បងស្រីហឿងអ្នកណាក៏មានទឹកដមច្រៀងពីរោះ និងរាំពូកែរបស់ក្រុមរបាំនេះដែរ។ ពិសេសកូនប្រុសច្បង និងកូនស្រីទី៥របស់បងស្រី តែងដើរតួឯកជំនួសប្តីប្រពន្ធបងស្រី។ បច្ចុប្បន្ន កូនស្រីរបស់បងស្រីកំពុងបម្រើការក្នុងក្រុមសិល្បៈ ខ្មែរខេត្តសុកត្រាំង។ ពេលសាកសួរពីសិល្បៈរបាំ ប្តីប្រពន្ធបងស្រីឲ្យដឹងៈ "មុនពេលឪពុកម្តាយស្លាប់គាត់បានផ្តែផ្តាំប្តីប្រពន្ធខ្ញុំត្រូវតែខិតខំអភិរក្សសិល្បៈរបាំ នេះទោះបីមិនទៅសម្តែងទីណា ក៏គ្រាន់នឹងសម្តែងក្នុងពិធីបុណ្យកឋិនទានក៏បានដែរ។ ខ្ញុំមានសេចក្តីត្រេកអរណាស់ ពីព្រោះបច្ចុប្បន្នរដ្ឋបានយកចិត្តទុកដាក់បង្កលក្ខណៈសម្បត្តិ អភិរក្សប្រភេទសិល្បៈដ៏វិសេសនេះឲ្យឋិតថេរជានិច្ចនៅណាមបូ"៕
លីធាន-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។