អនុវត្តការចលនា "ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌" គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់១ ក្រុងត្រាវិញ (ខេត្តត្រាវិញ) បាននិងកំពុងសកម្មផ្សព្វផ្សាយនូវវិធានការជាច្រើន នាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ក្នុងនោះ រណសិរ្សមាតុភូមិអនុសង្កាត់១ គឺជាអនុសង្កាត់មួយក្នុងចំណោមអនុសង្កាត់ទាំងឡាយ ដែលបាន ជ្រោមជ្រែងនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាខាងលើ។
ក្រុងត្រាវិញជាទីក្រុងអារ្យធម៌ ជ្រះស្អាត។
ដោយបានកំណត់ខ្លឹមសារនិងចំណុចសំខាន់នៃការចលនា តាំងពីដើមឆ្នាំ គណៈកម្មការការងាររណសិរ្សមាតុភូមិអនុសង្កាត់១ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់សមាជិក សមាជិកានិងប្រជាជន។ ឆ្លងតាមរយៈនោះ បានពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិ សកម្មចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ អនុសង្កាត់១ បានសង្កាត់ជ្រើសកសាងទម្រង់រូបភាពគំរូ ដើម្បីធ្វើឲ្យជាក់ស្តែងនូវរាល់សកម្មភាពក្នុងឆ្នាំ ។ លើមូលដ្ឋាននោះ គណៈកម្មការការងាររណសិរ្សមាតុភូមិអនុសង្កាត់ សហការជាមួយនឹងក្រុមប្រជាជនក្រុង សកម្មណែនាំមាមីងអនុវត្តការកសាងខឿនវប្បធម៌មួយជឿនលឿន អារ្យ ធម៌ ឆ្លងតាមការកសាងគ្រួសារវប្បធម៌ មណ្ឌលក្រុងវប្បធម៌ កសាងផ្នត់រស់នៅថ្មី។ ដើម្បីអនុវត្ត បាននូវប្រការនោះ គណៈកម្មការបានប្រគល់ភារកិច្ចដល់សមាជិក គ្រប់រូប៖ អ្នកខ្លះកសាងគម្រោងផែនការ អ្នកខ្លះគិតគូររៀបចំប្រជុំប្រជាជន អ្នកខ្លះគិតគូរផ្នែកផ្សព្វផ្សាយ។ល។ សមាជិកទាំងអស់តែងអស់ពីចិត្តពីថ្លើម រំភើបរីករាយជាមួយក្តីសង្ឃឹមថាការចលនានេះនឹងឆាប់ ទទួលបានលទ្ធផលយ៉ាងសកម្មនៅមណ្ឌលតាំងទីលំនៅ។ ផ្តើមពីនោះ ប្រជាជនអនុសង្កាត់១ តែងតែប្រតិបត្តិល្អនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ អនុវត្តបានល្អនូវខ្លឹមសារ នៃការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌" សកម្មចូលរួមរាល់ការចលនា អាស្រ័យដោយភូមិភាគបំផុសចលនា។ ពិសេស ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងអនុសង្កាត់ត្រូវ បានរក្សាលំនឹងទូទាំងអនុសង្កាត់មានគ្រួសារចំនួន៣៨៤/៤៣០ បានទទួលស្គាល់សម្រេចបទដ្ឋានគ្រួសារវប្បធម៌ឆ្នាំ២០១៦។ គ្រួសារបងស្រី ត្រឹមចូវង៉ុកហា គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារវប្បធម៌គំរូ របស់អនុសង្កាត់១ បងស្រីហា ឲ្យដឹង៖ "គ្រួសារខ្ញុំតែងអស់ពីចិត្តពីថ្លើម គាំទ្រការចលនា "ទូទាំងប្រជាជនកសាងជនបទថ្មី ទីក្រុងអារ្យធម៌" ដើម្បីកសាងអនុសង្កាត់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ"។
លោកឌាំងវ៉ាំងហ៊ីប លេខាសាខាបក្ស ប្រធានអនុសង្កាត់១ ឲ្យដឹង៖ " អាស្រ័យដោយគណៈកម្មការការងាររណសិរ្សមាតុភូមិអនុសង្កាត់១ តែងផ្លាស់ថ្មីខាងខ្លឹមសារ និងរបៀបសកម្មភាពសមស្របជាមួយនឹងមូលដ្ឋាន ហេតុនោះអនុសង្កាត់១ មិនត្រឹមតែអភិវឌ្ឍខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ រីឯស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក៏ត្រូវបានធានា ទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពអារ្យធម៌សមរម្យ"៕
សឺនម៉ាល័យ-វិមាន