នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទើបដាក់ឲ្យប្រើនូវផែនការផ្សព្វផ្សាយ សេចក្ដីប្រកាសសន្និដ្ឋានលេខ១៩៦-TB/TW ចុះថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៥ របស់គណៈលេខាស្តីពីគម្រោង "បង្កើនការដឹកនាំរបស់បក្សក្នុងការងារ សមភាពភេទដើម្បីភាពជឿនលឿនរបស់នារីក្នុងស្ថានភាពថ្មី"។
នារីបានបង្កលក្ខណសម្បត្តិចូលរួមសកម្មភាពនិងដឹកនាំសង្គម។
ទិសដៅនៃផែនការ គឺឆ្លងតាមរយៈការផ្សព្វផ្សាយនូវដំណោះស្រាយមួយចំនួនធានាអនុវត្តសមភាពភេទ រួមចំណែកលើកកម្ពស់តួនាទីរបស់នារីនិងកាត់បន្ថយគម្លាតភេទក្នុងមួយចំនួនវិស័យផ្នែក តំបន់ភូមិភាគ ដែលអសមភាពភេទឬក៏អាចនឹងកើតមានហានិភ័យអសមភាពភេទខ្ពស់។ សកម្មភាពសំខាន់ៗរបស់ផែនការ គឺបន្តការផ្សព្វផ្សាយធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការយល់ដឹងរបស់កងជួរកម្មាភិបាល បក្ខជន និងមជ្ឈដ្ឋាន ប្រជាជនគ្រប់លំដាប់ថ្នាក់ អំពីតួនាទី ឋានៈការងារសមភាពភេទ ដើម្បីភាពជឿនលឿនរបស់នារី បង្កើនការធ្វើសេនាធិការផ្គួបផ្សំនឹងបញ្ហាសមភាព ភេទក្នុងការកសាងអនុវត្តគោលនយោបាយនិងច្បាប់៕ តាមរយៈនោះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានប្រគល់ឲ្យគណៈកម្មាធិការជាតិដើម្បីភាពជឿនលឿនរបស់នារីវៀតណាមសហការស្អិតល្មួត ជាមួយស្ថាប័នសមត្ថកិច្ចជាប់ពាក់ព័ន្ធក្នុងការស្នើធ្វើឲ្យសុក្រឹត គោលនយោបាយច្បាប់និងដំណោះស្រាយនានា សំដៅបង្កើនអត្រានារីចូលរួមគ្រប់គ្រងនិងដឹកនាំ។ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសំណូមពរ គប្បីខ្នះខ្នែងម្ចាស់ការធ្វើសេនាធិការផ្សព្វផ្សាយកម្មវិធីសហការអន្តរៈផ្នែកផ្សេងៗ សំដៅធ្វើយ៉ាងណាឲ្យសម្រេចអត្រានារីចូលរួមជាតំណាងរដ្ឋសភានីតិកាល XIV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណតិ្តកាល២០១៦-២០២១ តាមសេចក្តីសម្រេចចិត្តលេខ១១/NQ-TW របស់ការិយាល័យនយោបាយដាក់ចេញ; ជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយអំពីសមភាពភេទក្នុងវិស័យនយោបាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងឈានដល់ការផ្លាស់ប្តូរឥរិយាបទ លុបបំបាត់ការរើសអើងភេទក្នុងកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កម្មករនិងមជ្ឈដ្ឋានប្រជាជនគ្រប់លំដាប់ថ្នាក់។ ពិសេស ផែនការបានលើកឡើងពីភារកិច្ចបន្តការធ្វើឲ្យសុក្រឹតគោលនយោបាយច្បាប់ស្តីពីសមភាពភេទ ដើម្បីភាពជឿនលឿនរបស់នារី; គោលនយោបាយពិសេសចំពោះ នារីនៅតំបន់ភ្នំ តំបន់ជ្រៅ តំបន់ព្រំដែន កោះសមុទ្រ នារីជាជនជាតិភាគតិច; ធ្វើឲ្យសុក្រឹតនិងផ្សព្វផ្សាយដំណោះស្រាយនានា សំដៅកាត់បន្ថយអំពើហឹង្សាឲ្យនៅកម្រិតទាប អំពើជួញដូរស្រ្តីនិងក្មេងស្រីស្ថាន ភាពបំបាត់តុល្យភាពភេទនៅពេលកើត និងរៀបការជាប់ទាក់ទងដល់កត្តាបរទេសមានភាពអវិជ្ជមាន។ បន្តការធ្វើឲ្យរឹងមាំគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់សមត្ថភាពរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ អំពីសមភាពភេទ រៀបចំនូវអន្តរៈផ្នែក ដើម្បីភាពជឿនលឿនរបស់នារីពីមជ្ឈិមដល់ភូមិភាគ ចាត់ចែងប្រភពកម្លាំងឲ្យសកម្មភាពសមភាពភេទ ដើម្បីភាពជឿនលឿនរបស់នារី សំដៅធានាអនុវត្តជោគជ័យទិសដៅសមភាពភេទ; បង្កើនការងារអធិការកិច្ចត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយ និងច្បាប់អំពីសមភាពភេទនិងភាពជឿនលឿនរបស់នារី។
ថាញ់ផុង-មុនី