ក្នុងបរិយាកាសរីករាយ និងមោទនភាពរបស់ទូទាំងបក្ស ទូទាំងប្រជាជននិងកងទ័ព អំណរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ បដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩/៨/១៩៤៥ - ១៩/៨/២០២៦) និងខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/៩/១៩៤៥ - ០២/៩/២០២៦) គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស និងអង្គការមហាជននៅលើភូមិឋានទីក្រុងកឹងធើ សកម្មអនុវត្តសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន រួមចំណែកសាយភាយស្មារតីស្នេហាជាតិ ប្រពៃណីបដិវត្តន៍ និងការទទួលខុសត្រូវដើម្បីសហគមន៍។
ឆ្លើយតបនឹងបណ្តាសកម្មភាពអំណរទិវាបុណ្យធំៗរបស់ប្រទេសជាតិ កម្មាភិបាល យុទ្ធជននិងនគរបាលឃុំលីវទូ សកម្មប្រឡងប្រណាំងសម្រេចល្អភារកិច្ច ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិឋាន; ម្ចាស់ការក្តោបក្តាប់ស្ថានភាព បង្កើនការយាមល្បាត ត្រួតពិនិត្យ បង្ការ ប្រឆាំងនឹងឧក្រិដ្ឋជន និងបទល្មើស រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បម្រើប្រជាជនសប្បាយទិវាបុណ្យឯករាជ្យក្នុងបរិយាកាសសុវត្ថិភាព និងតម្លាភាព។

អំណោយបានប្រគល់ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅ
លើភូមិឋានឃុំលីវទូ។
ទន្ទឹមនឹងភារកិច្ចជំនាញ នគរបាលឃុំនៅទាំងសកម្មចូលរួមសកម្មភាពតបស្នងសងគុណ សុខុមាលភាពសង្គម។ តាមរយៈនោះ រួមចំណែកអប់រំប្រពៃណីបដិវត្តន៍ បំប៉នទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ និងស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជនក្នុងការកសាងរូបភាពយុទ្ធជននគរបាលប្រជាជនអង់អាច មនុស្សធម៌ និងបម្រើប្រជាជន...។ តាមប្រសាសន៍លោកវរសេនីយ៍ទោ កាវ វ៉ាំងហឿន អនុប្រធាននគរបាលឃុំលីវទូ បានឱ្យដឹង៖ ពង្រីកប្រពៃណី “ស្រឡាញរាប់អានគ្នាទៅវិញទៅមក”, “ស្លឹកជាពាសស្លឹកដាច់” ជាមួយនឹងឆាកជីវិតលំបាក សាខាសម្ព័ន្ធនគរបាលឃុំលីវទូ សហការជាមួយសមាគមសហព័ន្ធនារីឃុំ ចាត់តាំងជូនអង្ករចំនួន ០១ តោន ដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ១០ គ្រួសារនៅលើភូមិឋានឃុំ។ ផ្ដើមពីសកម្មភាពជាក់ស្តែងទាំងនេះ មនោសញ្ចេតនាកងទ័ពនិងប្រជាជនបន្តបានពង្រឹង រួមចំណែកកសាង “យុទ្ធសាស្ត្រទឹកចិត្តប្រជាជន” យ៉ាងរឹងមាំតាំងពីមូលដ្ឋាន។

ចែករំលែកការលំបាកជាមួយគ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពលំបាកឃុំមីហឿង តាមរយៈអំណោយជាក់ស្តែង។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបនឹងខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ បដិវត្តន៍ខែសីហា និងខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយសប្បុរសជនប្រគល់ជូនអំណោយចំនួន ២០០ ចំណែក រួមមាន៖ អង្ករ និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារមានស្ថានភាពក្រលំបាកនៅលើភូមិឋានឃុំ ជាមួយតម្លៃសរុប ៦០ លានដុង។ រីករាយពេលទទួលអំណោយដ៏កក់ក្តៅ និងដោយមនោសញ្ចេតនាពីសប្បុរសជន ពូ លីរឿង នៅឃុំមីហឿង ចែករំលែក៖ "គ្រួសារនៅមានការលំបាក និងខ្វះខាតច្រើន ដូច្នេះការជួយឧបត្ថម្ភនេះគឺពិតជាមានតម្លៃណាស់។ អំណោយបានជួយគ្រួសារខ្ញុំកាត់បន្ថយបានមួយផ្នែកចំណាយលើការប្រជុំជីវភាពប្រចាំថ្ងៃ"។
ដើម្បីអំណររទិវាបុណ្យធំរបស់ប្រទេសជាតិ សម្ព័ន្ធយុវជនឃុំថើយឡាយ ចាត់តាំងប្រកាសបង្ហាញទម្រង់ “កង់ឡានផ្សព្វផ្សាយ” ជាមួយនឹងអត្ថន័យបង្កបរិយាកាសផ្សព្វផ្សាយដោយផ្ទាល់ភ្នែក រស់រវើក និងពង្រីកស្មារតីឈានមុខរបស់យុវជន ក្នុងការងារបង្ការ ប្រឆាំងនឹងបាបគ្រោះសង្គម គ្រឿងញៀន និងការការពារបរិស្ថាន។ “ទម្រង់បានទិញកង់ឡានចាស់ៗមកធ្វើជាផ្ទាំងប៉ាណូ បណ្ដោយតាមដងផ្លូវវាង ៩២២ ជាមួយប្រវែង ១.០០០ ម៉ែត្រ សំដៅផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សន្តិសុខ-សណ្តាប់ធ្នាប់ បង្ការ បង្ក្រាបគ្រឿងញៀន បាបគ្រោះសង្គម និងការការពារបរិស្ថាន រួមចំណែកលើកកម្ពស់ការយល់ដឹងទទួលខុសត្រូវរបស់ប្រជាជនក្នុងការបង្ការ បង្ក្រាបគ្រឿងញៀន និងបាបគ្រោះសង្គម...”។ - បងស្រី ង្វៀង ធីភឿងថាវ លេខាសម្ព័ន្ធយុវជនឃុំថើយឡាយ បានឱ្យដឹង។

សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញឃុំថើយឡាយ បង្ហាញមុខទម្រង់ “កង់ឡានផ្សព្វផ្សាយ” អំណរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ បដិវត្តន៍ខែសីហា និងខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បណ្តាសកម្មភាពជាក់ស្តែង និងមានអត្ថន័យទាំងនេះ ឃុំលីវទូ មីហឿង ថើយឡាយ ទីក្រុងកឹងធើ បានបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោរ សាមគ្គីភាព និងភាពរីករាយក្នុងមជ្ឈដ្ឋានប្រជាជន។ ទន្ទឹមនឹងនោះ ឃោសនាផ្សព្វផ្សាយ អប់រំប្រពៃណីបដិវត្តន៍ ពង្រឹងមោទនភាពជាតិ អបអរសាទរទិវាបុណ្យធំៗរបស់ប្រទេសជាតិយ៉ាងជាក់ស្តែង៕
ថាញវ៉ាង - មេងលី