ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/08/2026 - 21:22

បើក​ពិ​ធី​ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​លើក​ទី​១ បង្កើន​កម្រិត​ទេស​ចរណ៍​កាម៉ាវ​ 

រា​ត្រី​ថ្ងៃ​ ២៨ ខែ​សី​ហា​ នៅ​ទី​លាន​ហ៊ុងវឿង សង្កាត់​បាក​លីវ​ ខេត្ត​កាម៉ាវ​ បាន​ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​លើក​ទី​១ ឆ្នាំ​ ២០២៦ “ក្រោម​ប្រ​ធាន​បទ​ ប្រ​មូល​ផ្តុំ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​តំ​បន់​ព្រំ​ដែន​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មា​តុ​ប្រ​ទេស​”។ ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​មាន​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង​ ផ្នែក​មជ្ឈិម​; ថ្នាក់​ដឹក​នាំ​បណ្តា​ខេត្ត​ ក្រុង​ និង​ប្រ​ជា​ជន​ជា​ច្រើន​កុះ​ករ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​កាម៉ាវ​។

ប្រ​ជា​ជន​មក​ទស្សនា​កម្សាន្ត​រា​ត្រី​គោម​ពណ៌​បង្ហោះ​បាល់​ឡុង​លើក​ទី​ I
ឆ្នាំ ២០២៦ នៅកាម៉ាវ។

ថ្លែង​ក្នុង​ពិ​ធី​ លោក​លឺ​វក្វាង​ង៉ើយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ ចែក​រំលែក​៖ ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​គឺ​ដើម្បី​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ បេតិក​ភណ្ឌ​; ផ្តល់​ឱ​កាស​ដើម្បី​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​បាន​រួម​គ្នា​ឆ្លង​កាត់​ពិសោធន៍​ ចាប់​អា​រម្មណ៍​ចំ​ពោះ​សម្រស់​នៃ​ទឹក​ដី​ និង​មនុស្ស​កាម៉ាវ​។ ខេត្ត​កាម៉ាវ​ សង្ឃឹម​ថា​ ផ្តើម​ពី​តម្លៃ​ដែល​មាន​ស្រាប់​ នឹង​បង្កើត​ឡើង​នូវ​តម្លៃ​ថ្មី​ៗ។ នោះ​គឺ​ការ​នាំ​បេតិក​ភណ្ឌ​ចេញ​ពី​បរិយាកាស​អភិ​រក្ស​ដើម្បី​ចូល​ទៅ​ក្នុង​ជីវ​ភាព​;  នាំ​វប្ប​ធម៌​ឱ្យ​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​ដ៏​ទាក់​ទាញ​នៃ​ផលិត​ផល​ទេស​ចរណ៍​ ដើម្បី​ឱ្យ​រាល់​តម្លៃ​វប្ប​ធម៌​មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​នឹង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ បង្ក​ការ​ងារ​ធ្វើ​ និង​រក​ប្រាក់​ចំ​ណូល​ជូន​សហ​គម​ន៍ទៀត​ផង​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ លោក​ លឺ​វ ក្វាង​ង៉ើយ ក៏​បាន​បញ្ជាក់​៖ ខេត្ត​កាម៉ាវ​ បាន​កំ​ណត់​ច្បាស់​ ទេស​ចរណ៍​ វប្ប​ធម៌​និង​ផ្នែក​សេដ្ឋ​កិច្ច​សេ​វា​កម្ម​ គឺ​ជា​វិស័យ​ដែល​មាន​សក្តា​នុភាព​ជា​ច្រើន​ ដើម្បី​ផ្តល់​កម្លាំង​ចលករ​កំ​ណើន​បន្ថែម​ទៀត​។ អា​ស្រ័យ​ហេ​តុ​នោះ​ កាម៉ាវ​ នឹង​បន្ត​ការ​ផ្លាស់​ថ្មី​វិធី​ធ្វើ​ទេស​ចរណ៍​;  ផ្តោត​លើក​សាង​ផលិត​ផល​ដែល​មាន​អត្ត​សញ្ញា​ណ​ លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​; បង្កើន​ការ​ចង​សម្ព័ន្ធ​នឹង​បណ្តា​ភូមិ​ភាគ​ អា​ជីវ​កម្ម​ និង​សហ​គម​ន៍។ ជា​ពិ​សេស​ ថ្នាក់​ដឹក​នាំ​ខេត្ត​មាន​បំ​ណង​ចង់​ឱ្យ​ប្រ​ជា​ជន​ត្រូវ​តែ​ជា​អង្គ​សំ​ខាន់​គ្រប់​សកម្ម​ភាព​វប្ប​ធម៌​ ជា​អ្នក​បាន​ទទួល​ផល​ប្រ​យោជន៍​ពី​ការ​អភិវឌ្ឍ​ទេស​ចរណ៍​។ អា​ជីវ​កម្ម​ត្រូវ​ស្វែង​រក​ឱ្យ​ឃើញ​ឱ​កាស​អា​ជីវ​កម្ម​;  ភ្ញៀវ​ទេស​ចរ​ត្រូវ​មាន​ការ​ឆ្លង​កាត់​ពិសោធន៍​ដែល​មិន​អាច​បំ​ភ្លេច​បាន​;  រី​ឯ​តម្លៃ​វប្ប​ធម៌​ត្រូវ​តែ​បាន​អភិ​រក្ស​ និង​ពង្រីក​ដោយ​ចីរ​ភាព​។ ទន្ទឹម​នឹង​នោះ​  សង្ឃឹម​ថា​ ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​ នឹង​ក្លាយ​ជា​កន្លែង​ជួប​ជុំ​មួយ​ផ្នែក​វប្ប​ធម៌​ - ទេស​ចរណ៍​បាន​ចាត់​តាំង​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ កសាង​បន្តិច​ម្តង​ៗនូវ​ពាណិជ្ជ​សញ្ញា​ផ្ទាល់​ខ្លួន​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​កាម៉ាវ​ -  ទឹក​ដី​តំ​បន់​ព្រំ​ដែន​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មា​តុ​ប្រ​ទេស​ ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​ ជិត​ស្និទ្ធ​ មនោ​សញ្ចេតនា​ និង​កំ​ពុង​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លា​។

អ្នក​តំ​ណាង​ចុច​គន្លឹះ​បើក​ពិ​ធី​ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​លើក​ទី​ I ឆ្នាំ​ ២០២៦ នៅ​កាម៉ាវ​។

ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​លើក​ទី​ I នឹង​ប្រ​ព្រឹត្ត​ចាប់​ពី​ថ្ងៃ​ ២៧ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី​ ០២ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦ ជា​មួយ​ខ្សែ​សង្វាក់​សកម្ម​ភាព​ដ៏​សម្បូរ​បែប​អំ​ពី​វប្ប​ធម៌​ សិល្បៈ​ ទេស​ចរណ៍​ ពាណិជ្ជ​កម្ម​និង​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​។ ចំ​ណុច​សំ​ខាន់​គឺ​បរិយាកាស​វប្ប​ធម៌​បេតិក​ភណ្ឌ​ កន្លែង​ប្រ​មូល​ផ្តុំ​ទម្រង់​វប្ប​ធម៌​ប្រ​ពៃ​ណី​ជា​ច្រើន​តំ​ណាង​ឱ្យ​តំ​បន់​នា​នា​ដូច​៖ ចម្រៀង​តាយ​តឺណាម​បូ​ របាំ​តុក្កតា​ទឹក​ ចម្រៀង​ទ្រូ​ ចម្រៀង​ថែ​ន បទ​បាយ​ចយ  ចម្រៀង​ប្រ​ជា​ប្រិយ​ ក្វាង​-ហ​ ។ល។ ព្រម​ជា​មួយ​នោះ​ សន្និ​សីទ​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​ខេត្ត​កាម៉ាវ​ ឆ្នាំ​ ២០២៦;  ផ្សារ​ណាត់​ពាណិជ្ជ​កម្ម​ ម្ហូប​អា​ហារ​ និង​ OCOP; រាល់​សកម្ម​ភាព​ចង​សម្ព័ន្ធ​ ស្ទាប​ស្ទង់​ និង​ឆ្លង​កាត់​ពិសោធន៍​កន្លែង​គោល​ដៅ​;  តាំង​ពិព័រណ៍​រចនា​ កម្ម​វិធី​សិល្បៈ​; បរិយាកាស​ឧទ្ទេ​នា​មរ​បរ​ធ្វើ​អំ​បិល​នៅ​បាក​លីវ​;  ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​ រា​ត្រី​គោម​ពណ៌​បង្ហោះ​បាល់​ឡុង​ បាញ់​កាំជ្រួច​សិល្បៈ​ ជា​ពិ​សេស​គឺ​ពិ​ធី​លើក​ទង់​ជាតិ​ គោរព​ទង់​ជាតិ​ឆ្ពោះ​ទៅ​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ នៅ​បង្គោល​ទង់​ជាតិ​ហាណូយ​ - ជ្រោយ​កាម៉ាវ​ ដោយ​មាន​ទង់​ជាតិ​ទំ​ហំ​ជាង​ ២.០០០ ម៉ែ​ត្រកា​រ៉េ​។ សកម្ម​ភាព​នីមួយៗ​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​ ប៉ុន្តែ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​រួម​តែ​មួយ​៖ គឺ​បង្កើត​ឡើង​នូវ​បរិយាកាស​វប្ប​ធម៌​ - ទេស​ចរណ៍​ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​ បើក​ទូ​លាយ​ឆ្លង​កាត់​ពិសោធន៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​ និង​បង្កើន​ការត​ភ្ជាប់​រវាង​ភូមិ​ភាគ​នីមួយៗ​ អា​ជីវ​កម្ម​ និង​សហ​គម​ន៍។

ឈុត​សិល្បៈ​ក្នុង​រា​ត្រី​បើក​ពិ​ធី​។

នៅ​ក្នុង​កម្ម​វិធី​បើក​ទិវា​បុណ្យ​វប្ប​ធម៌​បេតិក​ភណ្ឌ​ និង​ពិ​ធី​បុណ្យ​បង្ហោះ​បាល់​ឡុង​លើក​ទី​ I កម្ម​វិធី​សិល្បៈ​ពិ​សេស​ៗជា​ច្រើន​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ទូ​ទាំង​ប្រ​ទេស​បាន​សម្តែង​ ជា​រឿង​រ៉ាវ​តាំង​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន​ និង​ឆ្ពោះ​ទៅ​អនាគត​ ដើម្បី​រួម​គ្នា​អភិ​រក្ស​ ការ​ពារ​ និង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​បេតិក​ភណ្ឌ​របស់​ប្រ​ជា​ជាតិ​។ បញ្ចប់​កម្ម​វិធី​គឺ​រា​ត្រី​គោម​ពណ៌​បង្ហោះ​បាល់​ឡុង​ដ៏​ពិ​សេស​អស្ចារ្យ​៕

យ្វី​អាញ​- លី​សៀ​

ចែករំលែកអត្ថបទ