ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/08/2026 - 15:59

ត្រួត​ពិ​និត្យ​កម្ម​វិធី​បើ​កម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ​លើក​ទី​ X 

(អ.ឡ​) ពិ​ធី​ត្រួត​ពិ​និត្យ​បាន​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​ខ្លឹម​សា​រទាំង​អស់​នៃ​កម្ម​វិធី​ជា​ផ្លូវ​ការ​ ចាប់​ពី​ផ្នែក​សម្តែង​សិល្បៈ​បើក​ឆាក​ ក្បួន​ដង្ហែ​បង្ហាញ​កង​កម្លាំង​ ពិ​ធី​ដង្ហែ​និង​អុជ​ចន្លុះ​កី​ឡា​ រហូត​ដល់​ពិ​ធី​បើក​ឆាក​និង​កម្ម​វិធី​សិល្បៈ​ក្រោម​ប្រ​ធាន​បទ​ “កឹង​ធើ​ឈាន​ឡើង​កម្រិត​ថ្មី​”។

កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​សី​ហា​ នៅ​កី​ឡា​ដ្ឋាន​កឹង​ធើ​ គណៈ​ចាត់​តាំង​បាន​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ទូ​ទៅ​ពិ​ធី​បើ​កម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ​លើក​ទី​X ឆ្នាំ​២០២៦ ផ្សារ​ភ្ជាប់​នឹង​កម្ម​វិធី​សិល្បៈ​អប​អរ​សា​ទរ​អនុ​ស្សាវ​រី​យ៍៨១ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​និង​ទិវា​បុណ្យ​ជាតិ​ ២កញ្ញា​។

ឈុត​សម្តែង​សិល្បៈ​បើក​ឆា​កកម្ម​វិធី​។

បើក​ឆា​កកម្ម​វិធី​គឺ​ផ្នែក​សិល្បៈ​“មា​តុ​ភូមិ​យើង​ទង់​បក់​រវិច​”សម្តែង​បង្ហាញ​ឡើង​វិញ​នូវ​បរិយាកាស​ដ៏​អង់​អាច​ក្លា​ហាន​នៃ​សរទៈ​រដូវ​ប្រ​វតិ្តសាស្ត្រ​ ឆ្នាំ​១៩៤៥ រំលឹក​ឡើង​ព្រឹត្តិ​ការ​សំ​ខាន់​ៗនៃ​បដិវត្តន៍​ខែ​សី​ហា​បាន​ជោគ​ជ័យ​និង​ការ​បង្កើត​ប្រ​ទេស​វៀត​ណាម​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​ធិ​បតេយ្យ។

បណ្តា​ឈុត​សម្តែង​បា​ឌិញថ្ងៃ​ក្តៅ​ មា​តុ​ភូមិ​យើង​ទង់​បក់​រវច​ បាន​រៀប​ចំ​ដំ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​អ្នក​ចម្រៀង​ នាដ​ករ​ នាដកា​ កុមារ​និង​និស្សិត​ បង្ក​បរិយាកាស​ដ៏​ឱ​ឡា​រិក​ អង់​អាច​ក្លា​ហាន​អប​អរ​សា​ទរ​អនុ​ស្សាវ​រី​យ៍ទិវា​បុណ្យ​ជាតិ​ ២កញ្ញា។

ក្បួន​ដង្ហែ​ទង់​ជាតិ​មក​កាន់​វេទិកា​។

ក្បួន​ដង្ហែ​ទង់​កី​ឡា​។

ក្បួន​ដង្ហែ​គ្រែ​ស្នែង​ឆាយា​លក្ខណ៍​លោក​ប្រ​ធាន​ហូជី​មិញ​។

ក្បួន​ដង្ហែ​ផែន​ទង់​ក្រ​ហម​។

ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​សំ​ខាន់​ៗនៃ​ពិ​ធី​ត្រួត​ពិ​និត្យ​គឺ​ជា​ផ្នែក​ក្បួន​ដង្ហែ​របស់​ក្រុម​ប្រតិ​ភូ​កី​ឡា​ដែល​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​កី​ឡា​។ បណ្តា​ក្រុម​ប្រតិ​ភូ​តំ​ណាង​ឱ្យ​កង​កម្លាំង​នគរ​បាល​ទី​ក្រុង​ គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល ព្រម​ទាំង​បណ្តុំអង្គ​ភាព​ឃុំ​ សង្កាត់​បាន​ដង្ហែ​ក្បួន​ឆ្លង​កាត់​វេទិកា​ជា​បន្ត​បន្ទាប់​។ផ្នែក​ក្បួន​ដង្ហែ​ក៏​មាន​ផែន​ទង់​ជាតិ​ ផែន​ទង់​កី​ឡា​ ផែន​គ្រែ​ស្នែង​ឆាយា​លក្ខណ៍​លោក​ប្រ​ធាន​ហូជី​មិញ​ ផែន​ទង់​ក្រ​ហម​និង​ក្រុម​ប្រតិ​ភូ​អាជ្ញា​កណ្តា​ល។

ក្រុម​ក្បួន​ដង្ហែ​នៃ​នគរ​បាល​ទី​ក្រុង​។

ក្រុម​ក្បួន​ដង្ហែ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​។

ពិ​ធី​ដង្ហែ​និង​អុជ​“គុបភ្លើង​ពិសិដ្ឋ​ឈាន​ឡើង​កម្រិត​ថ្មី​”ក៏​បាន​ត្រួត​ពិ​និត្យ​។ យោង​តាម​សេ​ណា​រី​យូ គុបចន្លុះ​បាន​ទទួល​ពី​មណ្ឌល​បូ​ជនីយ​ដ្ឋាន​ក្សត្រ​ហ៊ុងទី​ក្រុង​កឹង​ធើ​ ដង្ហែ​ឆ្លង​កាត់​ទី​តាំង​ប្រ​កប​ដោយ​អត្ថ​ន័យ​ប្រ​វតិ្តសាស្ត្រ​មុន​ពេល​ត្រ​ឡប់​មក​កី​ឡា​ដ្ឋាន​កឹង​ធើ​ ដើម្បី​អនុ​វត្ត​ពិ​ធី​អុជ​ចន្លុះ​ បើក​ឆាក​ទិវា​ប្រ​កួត​កី​ឡា​ដ៏​ធំ​របស់​ទី​ក្រុង​។

កី​ឡា​ករ​ កី​ឡា​ការិនី​ឆ្នើម​ ទទួល​គុបចន្លុះ​ដង្ហែ​មក​កាន់​វេទិកា​។

បន្ទាប់​ពី​ពិ​ធី​បើក​ កម្ម​វិធី​សិល្បៈ​“កឹង​ធើ​ឈាន​ឡើង​កម្រិត​ថ្មី​” បាន​បន្ត​ជា​មួយ​ឈុត​សម្តែង​សិល្បៈ​ច្រៀង​រាំ​បង្ហាញ​ពី​ស្មារតី​កី​ឡា​ កម្លាំង​យុវ​វ័យ​ ក្តី​ទំនុក​ចិត្ត​និង​បំ​ណង​ប្រាថ្នា​អភិវឌ្ឍ​របស់​ទី​ក្រុង​។

កម្ម​វិធី​សិល្បៈ​ក៏​មាន​ការ​ចូល​រួម​ពី​អ្នក​ចម្រៀង​ល្បី​ៗជា​ច្រើន​ដែល​បាន​ទស្សនិកជន​ស្រ​ឡាញ់​ចូល​ចិត្ត​ ដូច​ជា​៖ Isaac វ៉​ហា​ត្រឹម​ ង្វៀង​វ៉ូ​វ ថាញ​ង៉ុក​ រួម​ជា​មួយ​អ្នក​ចម្រៀង​មិញ​សាង​ ដាម​ធូធ្វី​និង​rapperមិញ​ហី។ សិល្ប​ករ​រួម​ជា​មួយ​អ្នក​សម្តែង​រាប់​រយ​នាក់​ និស្សិត​ កុមារ​និង​កង​កម្លាំង​សម្តែង​នាំ​មក​នូវ​ឈុត​សម្តែង​យ៉ាង​ពុះ​ពោរ​ ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍​ បង្ហាញ​ពី​ស្មារតី​ស្នេហា​មា​តុ​ភូមិ​ ប្រ​ទេស​ជាតិ​ ស្មារតី​កី​ឡា​និង​បំ​ណង​ប្រាថ្នា​ឈាន​ឡើង​របស់​ទី​ក្រុង​កឹង​ធើ​។

ឈុត​សម្តែង​មួយ​ដ៏​ពុះ​ពោរ​ពី​ថាម​ពល​របស់​ទី​ក្រុង​នៅ​ក្បែរ​ទន្លេ​ហូវ​យ៉ាង​។

ឈុត​សម្តែង​សិល្បៈ​បញ្ចប់​កម្ម​វិធី​។

តាម​រយៈ​ពិ​ធី​ត្រួត​ពិ​និត្យ​ទូ​ទៅ​ បណ្តា​កង​កម្លាំង​បន្ត​ពិ​និត្យ​ឡើង​វិញ​នូវ​កង​ជួរ​ ទី​តាំង​សម្តែង​ រយៈ​ពេល​នៃ​ខ្លឹម​សារ​នីមួយៗ​ កិច្ច​សហ​ការ​រវាង​ផ្នែក​នីមួយៗ​ ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​នៅ​វគ្គ​ចុង​ក្រោយ​ ធា​នា​ពិ​ធី​បើ​កម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ​ លើក​ទី​X ឆ្នាំ​២០២៦ ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឱ​ឡា​រិក​ សុវត្ថិ​ភាព​និង​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​។

ពិ​ធី​បើក​ឆាក​ប្រ​ព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​ នៅ​វេលា​ម៉ោង​២០ ថ្ងៃ​ទី​២៩ ខែ​សី​ហា​ នៅ​កី​ឡា​ដ្ឋាន​កឹង​ធើ​ ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​៕

ង៉ុក​មិញ​-មុនី​

ចែករំលែកអត្ថបទ