ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2026 - 19:43

អភិវឌ្ឍ​ហត្ថ​លេខា​ឌីជី​ថល​ និង​សេ​វា​កម្ម​ទំនុក​ចិត្ត​ នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ណាម​បូ​ និង​វាល​រាប​ទន្លេ​គឺ​វឡុង​ 

(CTO) - នោះ​គឺ​ជា​ខ្លឹម​សារ​នៃ​អង្គ​សិក្ខា​សា​លា​អា​ស្រ័យ​មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ (ក្រ​សួង​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​) សហ​ការ​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ ចាត់​តាំង​នា​រសៀល​នៅ​ថ្ងៃ​ទី​ ២៦ ខែ​សី​ហា​។

សិក្ខា​សា​លា​នេះ​ គឺ​ជា​ឱ​កាស​ដើម្បី​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​ ភូមិ​ភាគ​ អង្គ​ភាព​ផ្តល់​សេ​វា​កម្ម​ទំនុក​ចិត្ត​ និង​សហ​គម​ន៍អា​ជីវ​កម្ម​ ដោះ​ដូរ​បទ​ពិសោធន៍​ កំ​ណត់​ដឹង​ពី​បញ្ហា​រាំង​ស្ទះ​និង​រក​ដំ​ណោះ​ស្រាយ​សម​ស្រប​ ដើម្បី​ជំ​រុញ​ការ​ប្រើ​ប្រាស់​ហត្ថ​លេខា​ឌីជី​ថល​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សា​លា​។

នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​ តំ​ណាង​មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ បាន​ឧទ្ទេស​នាម​អំ​ពី​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​ប្រតិ​បត្តិ​ការ​អេឡិច​ត្រូ​និក និង​បញ្ហា​នា​នា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​អនុ​វត្ត​។

តំ​ណាង​បណ្តា​អង្គ​ភាព​ និង​អង្គ​ការ​ចាត់​តាំង​ផ្តល់​សេ​វា​បញ្ជាក់​ហត្ថ​លេខា​ឌីជី​ថល​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ជាក់​ស្តែង​ក្នុង​ការ​អនុ​វត្ត​ហត្ថ​លេខា​ឌីជី​ថល​ និង​សេ​វា​កម្ម​ទំនុក​ចិត្ត​ បម្រើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​តាម​អង្គ​ភាព​ និង​អា​ជីវ​កម្ម​; អនុ​វត្ត​ និង​តម្លៃ​នៃ​សេ​វា​កម្ម​ទំនុក​ចិត្ត​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ - សង្គម​។ អង្គ​ការ​ចាត់​តាំង​ផ្តល់​សេ​វា​បញ្ជាក់​ហត្ថ​លេខា​ឌីជី​ថល​ ថែម​ទាំង​ឧទ្ទេស​នាម​អំ​ពី​មូល​ដ្ឋាន​គ្រឹះ​ និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ហត្ថ​លេខា​ឌីជី​ថល​ បម្រើ​ដល់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព​ និង​អា​ជីវ​កម្ម​ផង​ដែរ​។

មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​និង​មន្ទីរ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​សហ​ប្រតិ​បត្តិ​ការ​

ក្នុង​ឱ​កាស​នេះ​ មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ និង​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​សហ​ប្រតិ​បត្តិ​ការ​ ដើម្បី​ជុំ​រុញ​អភិវឌ្ឍ​ហត្ថ​លេខា​ឌីជី​ថល​ និង​សេ​វា​កម្ម​ទំនុក​ចិត្ត​ រួម​ចំ​ណែក​នាំ​យក​ដំ​ណោះ​ស្រាយ​ប្រតិ​បត្តិ​ការ​អេឡិច​ត្រូ​និកឱ្យ​កាន់​តែ​ខិត​ជិត​ជា​មួយ​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។

លោក​ ង្វៀង​ ហ៊ឺវថា​ញ់ប៊ិញ នា​យក​រង​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​
ថ្លែង​នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​។

ថ្លែង​នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​ លោក​ ង្វៀង​ ហ៊ឺវថា​ញ់ប៊ិញ នា​យក​រង​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើ​បាន​ខិត​ខំ​អនុ​វត្ត​ហត្ថ​លេខា​ឌីជី​ថល​យ៉ាង​សកម្ម​លើ​ទាំង​ពី​រវិ​ស័យ​៖ ហត្ថ​លេខា​ឌីជី​ថល​ជំ​នាញ​បម្រើ​ការ​ងារ​ផ្លូវ​ការ​ក្នុង​ស្ថា​ប័ន​រដ្ឋ​ និង​ហត្ថ​លេខា​ឌីជី​ថល​កិច្ច​ការ​សា​ធា​រណៈ​បម្រើ​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​។

រហូត​មក​ដល់​ពេល​នេះ​ ទី​ក្រុង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិញ្ញាបនបត្រ​ឌីជី​ថល​ជំ​នាញ​បម្រើ​ការ​ងារ​ផ្លូវ​ការ​ចំ​នួន​ ១៥.២៧២ ធា​នា​ ១០០% ជូន​ថ្នាក់​ដឹក​នាំ​ និង​កម្មា​ភិបាល​ដែល​ជា​មុខ​សញ្ញា​ត្រូវ​ទទួល​បាន​ហត្ថ​លេខា​ឌីជី​ថល​សម្រាប់​បម្រើ​ឱ្យ​ការ​ងារ​។ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ បច្ចុប្បន្ន​មាន​វិញ្ញាបនបត្រ​ឌីជី​ថល​កិច្ច​ការ​សា​ធា​រណៈ​ប្រ​មា​ណ​ ៦១៦.៤៨៩ ប្រ​ហាក់​ប្រហែល​ ២៥% នៃ​ប្រ​ជា​ជន​ដែល​មាន​អាយុ​ចាប់​ពី​ ១៥ ឆ្នាំ​ឡើង​ទៅ​ ប្រ​មូល​ផ្តុំ​លើ​វិស័យ​មួយ​ចំ​នួន​ដូច​ជា​៖ អប់​រំ​ សុខា​ភិបាល​ និង​អា​ជីវ​កម្ម​។

នា​ពេល​ខាង​មុខ​ មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ នឹង​បន្ត​ពិ​និត្យ​ឡើង​វិញ​នូវ​នីតិ​វិធី​ការ​ងារ​ ដើម្បី​ជំ​រុញ​ការ​អនុ​វត្ត​ដំ​ណើរ​ការ​ទាំង​ស្រុង​លើ​បរិស្ថាន​អេឡិច​ត្រូ​និក បន្ថយ​ស្ថាន​ភាព​ដែល​បាន​ចុះ​ហត្ថ​លេខា​ឌីជី​ថល​ហើយ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បោះ​ពុម្ព​ និង​រក្សា​ទុក​ឯក​សារ​ក្រ​ដាស​ដដែល​។ សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ និង​បណ្តា​អង្គ​ភាព​ផ្តល់​សេ​វា​កម្ម​ បើក​ទូ​លាយ​ការ​អនុ​វត្ត​ហត្ថ​លេខា​ឌីជី​ថល​ទៅ​ក្នុង​វិស័យ​ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​។

លោក​ ផាម​ ក្វឹក​ហ្វាង​ នា​យក​រង​មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​
ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា​។

លោក​ ផាម​ ក្វឹក​ហ្វាង​ នា​យក​រង​មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ បាន​សង្កត់​ធ្ងន់​៖ ការ​អភិវឌ្ឍ​ហត្ថ​លេខា​ឌីជី​ថល​ និង​សេ​វា​កម្ម​ទំនុក​ចិត្ត​ ត្រូវ​ការ​ការ​ចូល​រួម​ពី​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​ អា​ជីវ​កម្ម​ផ្តល់​សេ​វា​កម្ម​ទំនុក​ចិត្ត​ ធនាគារ​ អា​ជីវ​កម្ម​បច្ចេក​វិទ្យា​ មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ និង​សហ​គម​ន៍អា​ជីវ​កម្ម​ទាំង​មូល​។

មជ្ឈ​មណ្ឌល​បញ្ជាក់​អេឡិច​ត្រូ​និកជាតិ​ ប្តេជ្ញា​នឹង​បន្ត​កែ​លម្អ​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​; ចាត់​តាំង​អង្គ​សន្និ​បាត​ផ្សព្វ​ផ្សាយ​; គាំ​ទ្រ​ផ្នែក​ជំ​នាញ​ បច្ចេក​ទេស​ និង​ចង​សម្ព័ន្ធ​ជា​មួយ​អង្គ​ភាព​ផ្តល់​សេ​វា​បញ្ជាក់​ហត្ថ​លេខា​ឌីជី​ថល​កិច្ច​ការ​សា​ធា​រណៈ​។ ក្នុង​នោះ​ សាខា​មជ្ឈ​មណ្ឌល​ប្រ​ចាំ​នៅ​ទី​ក្រុង​ហូជី​មិញ​ នឹង​ធ្វើ​ជា​ដើម​ទង​សហ​ការ​ដោយ​ផ្ទាល់​៕

អា​ញ់ខ្វា​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ