ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2026 - 19:43

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ឯក​ភាព​លើ​គោល​ការណ៍​អនុ​វត្ត​បញ្ហា​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ 

ថ្ងៃ​ទី​ ២៦ ខែ​សី​ហា​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​អង្គ​សន្និ​បាត​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ដើម្បី​ពិ​និត្យ​និង​សម្រេច​លើ​បញ្ហា​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ - សង្គម​ ទៅ​តាម​ដែន​សមត្ថ​កិច្ច​។

អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត​មាន​ លោក​ ឌោ ថា​ញ់ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; លោក​ ដុង​ វ៉ាំង​ថា​ញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​; លោក​ ត្រឿង​ កាញ់​ត្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​។

អញ្ជើញ​ចូល​រួម​អង្គ​សន្និ​បាត​មាន​ លោក​ស្រី​ ហូ ធី​កឹមដាវ​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ក្រុង​; លោក​ ង្វៀង​ ត្វឹង​អា​ញ់ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​; លោក​ ត្រឹង​ វ៉ាំង​ហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​; តំ​ណាង​គណៈ​កសាង​បក្ស​នៃ​នា​យក​ដ្ឋាន​នា​នា​របស់​មជ្ឈិម​; បណ្តា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​; គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​; ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​ និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​។

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត​។

នៅ​ក្នុង​អង្គ​សន្និ​បាត​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ បាន​ឯក​ភាព​លើ​ខ្លឹម​សារ​នា​នា​ ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាន​ដាក់​ជូន​។ ជាក់​ស្តែង​រួម​មាន​៖ លិខិត​ស្នើ​សុំ​មតិ​លើ​វិធាន​ការ​ជ្រើស​រើស​សញ្ញា​សម្គាល់​ក្រុង​កឹង​ធើ​; លិខិត​ស្នើ​សុំ​មតិ​បង្កើត​បណ្តុំឧស្សាហ​កម្ម​វិញ​វៀង​  ឃុំ​វិញ​វៀង​ ទី​ក្រុង​កឹង​ធើ​; លិខិត​ស្នើ​សុំ​មតិ​លើ​គោល​ការណ៍​បន្ត​ប្រ​គល់​ដី​ និង​ឱ្យ​ជួល​ដី​ ដើម្បី​អនុ​វត្ត​គម្រោង​ចំ​នួន​ ៧ ដែល​កំ​ពុង​ជួប​ការ​លំ​បាក​ និង​កកស្ទះ​អូស​បន្លាយ​ (អនុ​វត្ត​យន្ត​ការ​ និង​គោ​លន​យោ​បាយ​ពិ​សេស​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៩/២០២៦/QH១៦ របស់​រដ្ឋ​សភា​); លិខិត​ស្នើ​សុំ​មតិ​ដើម្បី​ចែង​សេច​ក្តី​សម្រេច​ចិត្ត​អនុ​ម័តិបញ្ជី​ផ្ទៃ​ដី​គ្រោង​នឹង​អនុ​វត្ត​គម្រោង​សាក​ល្បង​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៧១/២០២៤/QH១៥ ចុះ​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ របស់​រដ្ឋ​សភា​ (លើក​ទី​៤); លិខិត​ស្នើ​សុំ​មតិ​អំ​ពី​ការ​ប្រ​គល់​ដី​ទំ​ហំ​ ១១,៤២ ហិក​តា​ នៅ​សង្កាត់​ថូ​កណូក​ក្រុង​កឹង​ធើ​ជូន​កង​ពល​ធំ​លេខ​ ២០ - ក្រ​សួង​ការ​ពារ​ប្រ​ទេស​ដើម្បី​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​ការ​ពារ​ប្រ​ទេស​។

ថ្លែង​មតិ​បូក​សរុប​ និង​ចង្អុល​ការ​នៅ​ក្នុង​អង្គ​សន្និ​បាត​ លោក​ ឌោ ថា​ញ់ប៊ិញ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ទទួល​យក​មតិ​យោបល់​ក្នុង​អង្គ​សន្និ​បាត​ ដើម្បី​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ និង​បណ្តា​មន្ទីរ​ ផ្នែក​ អង្គ​ភា​ពពាក់​ព័ន្ធ​ធ្វើ​ការ​កែ​សម្រួល​លិខិត​ស្នើ​សុំ​ ធា​នា​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ និង​មាន​គុណ​ភាព​; ប្រ​គល់​ឱ្យ​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ ចាត់​តាំង​ប្រឡង​និពន្ធ​ ដើម្បី​ឆាប់​ជ្រើស​រើស​បាន​បទ​ភ្លេង​សញ្ញា​របស់​ក្រុង​ផង​ដែរ​៕

អា​ញ់យុង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ