ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2026 - 14:52

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ចុះ​ពិ​និត្យ​គម្រោង​បង្កើន​កម្រិត​ បើក​ទូ​លាយ​ផ្លូវ​ជាតិ​លេខ​ ៩១​ កំ​ណាត់​ផ្លូវ​ពី​ km០-km ៧ 

លោក​ ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ មួយ​ចំ​នួន​របស់​ទី​ក្រុង​ ចុះ​ពិ​និត្យ​គម្រោង​បង្កើន​កម្រិត​ បើក​ទូ​លាយ​ផ្លូវ​ជាតិ​លេខ​ ៩១ កំ​ណាត់​ផ្លូវ​ពី​ km០ - km៧។

លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចុះ​ពិ​និត្យ​គម្រោង​បង្កើន​កម្រិត​បើក​ទូ​លាយ​ផ្លូវ​ជាតិ​លេខ​ ៩១ កំ​ណាត់​ផ្លូវ​ពី​ km០ - km៧។

គម្រោង​បង្កើន​កម្រិត​ បើក​ទូ​លាយ​ផ្លូវ​ជាតិ​លេខ​ ៩១ មាន​កម្រិត​ទុន​វិនិយោគ​សរុប​ជាង​ ៧.២៣៧ ពាន់​លាន​ដុង​ មាន​ប្រ​វែង​ខ្សែ​ផ្លូវ​ប្រ​មា​ណ​ ៧,០៤ គី​ឡូ​ម៉ែ​ត្រ​។ សំ​ណង់​នេះ​មាន​កញ្ចប់​ដេញ​ថ្លៃ​កសាង​ ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​ ១ កញ្ចប់​គិត​ជា​តម្លៃ​អនុ​វត្ត​កិច្ច​សន្យា​ ១.៥៤៧,២៤ ពាន់​លាន​ដុង​ (រួម​ទាំង​ក្រុម​ហ៊ុន​សម្ព័ន្ធ​អា​ជីវ​កម្ម​អ្នក​ ម៉ៅ​ការ​ធំ​ចំ​នួន​ ៧ អ្នក​ម៉ៅ​ការ​បន្ត​សាង​សង់​ចំ​នួន​៦)។ មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​ម៉ៅ​ការ​អនុ​វត្ត​សម្រេច​បាន​ជាង​ ១២២,៧៥ ពាន់​លាន​ដុង​ សម្រេច​ប្រ​មា​ណ​៨%។ ផែន​ការ​ទុន​ដែល​បាន​បែក​ចែក​សម្រាប់​គម្រោង​ក្នុង​ឆ្នាំ​ ២០២៦ គឺ​ ៩០០ ពាន់​លាន​ដុង​ បាន​រំ​សាយ​ថវិកា​ជាង​ ៤៩៤,៧ ពាន់​លាន​ដុង​ សម្រេច​ ៥៤,៩៧%។

តាម​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​មូល​និធិ​ដី​ទី​ក្រុង​កឹង​ធើ គម្រោង​នេះ​ មាន​ប្រ​មា​ណ​ ១.០៩៥ ករ​ណី​បាន​រង​ផល​ប៉ះ​ពាល់​ (ក្នុង​នោះ​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ ១.០១៧ គ្រួ​សារ​ បុគ្គល​និង​អង្គ​ការ​ចំ​នួន​ ៧៨)។ សង្កាត់​នា​នា​បាន​អនុ​ម័ត​ ១.០៩៥/​១.០៩៥ ករ​ណី​ បាន​ទូ​ទាត់​សំ​ណង​ ៩៣៩ ករ​ណី​ (សម្រេច​​៨៥,៧%) លើ​តម្លៃ​កិច្ច​សន្យា​សរុប​ជាង​ ១.៩០៩,៩៦ ពាន់​លាន​ដុង​ រុះ​រើ​ប្រ​គល់​ផ្ទៃ​ដី​បាន​៩២១ករ​ណី​។ មជ្ឈ​មណ្ឌល​កំ​ពុង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​ករ​ណី​ដែល​នៅ​សេស​សល់​ឱ្យ​បាន​សម្រេច​រួច​រាល់​ សំ​ខាន់​គឺ​នៅ​សង្កាត់​ប៊ិញធ្វី​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​របស់​គម្រោង​។

បន្ទាប់​ពី​ចុះ​ទៅ​ពិ​និត្យ​ភាព​ជាក់​ស្តែង​ លោក​ង្វៀង​វ៉ាំង​ហ្វា​ បាន​ធ្វើ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ ​និង​សង្កាត់​ប៊ិញធ្វី​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ងារ​រំ​ដោះ​ផ្ទៃ​ដី​គម្រោង​។

មាន​ប្រ​សាសន៍​នៅ​កិច្ច​ប្រ​ជុំ​ លោក​ង្វៀង​វ៉ាំង​ហ្វា​ បញ្ជាក់​៖ នេះ​ជា​សំ​ណង់​សំ​ខាន់​របស់​ទី​ក្រុង​ ដែល​ប្រ​ជា​ជន​កំ​ពុង​ទន្ទឹង​រង់​ចាំ​។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​មូល​និធិ​ដី​ សង្កាត់​ប៊ិញធ្វី​ សង្កាត់​កៃ​ខេ​ សហ​ការ​ជា​មួយ​អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​ បន្ត​ការ​ផ្សព្វ​ផ្សាយ​ ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មិន​ទាន់​ប្រ​គល់​ផ្ទៃ​ដី​។ ចំ​ពោះ​ករ​ណី​ដែល​បាន​អនុ​វត្ត​គោល​ការណ៍​ គោ​លន​យោ​បាយ​សព្វ​គ្រប់​ ប៉ុន្តែ​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តែ​មិន​ព្រម​ប្រ​គល់​ផ្ទៃ​ដី​ ត្រូវ​ចេញ​សេច​ក្តី​សម្រេច​អនុ​វត្ត​វិធាន​ការ​ចាប់​បង្ខំ​។ ខិត​ខំ​ប្រឹង​ប្រែង​ ចាប់​តាំង​ពី​ពេល​នេះ​ រហូត​ដល់​ចុង​ខែក​ក្កដា​ ឆ្នាំ​២០២៦ ជា​មូល​ដ្ឋាន​ត្រូវ​សម្រេច​បាន​ការ​ប្រ​គល់​ផ្ទៃ​ដី​។ ចំ​ពោះ​ទី​តាំង​ដែល​មាន​ផ្ទៃ​ដី​ អង្គ​ភា​ពក​សាង​ត្រូវ​ត្រៀម​ឧប​ករណ៍​សម្ភារៈ​សម្រាប់​ដំ​ណើរកា​រក​សាង​សំ​ណង់​។ គណៈ​គ្រប់​គ្រង​គម្រោង​វិនិយោ​គក​សាង​សំ​ណង់​ចរា​ចរណ៍​ និង​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ ត្រូវ​គិត​គូរ​ល្បឿន​ដំ​ណើរកា​រក​សាង​ ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្នុង​អំ​ឡុង​ពេល​កសាង​៕

                                                អា​ញ់ខ្វា​-មុនី​

ចែករំលែកអត្ថបទ