ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/07/2026 - 20:49

សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ បូក​សរុប​លទ្ធ​ផល​ការ​ងារ ៦ ខែ​ដើម​ឆ្នាំ ២០២៦ 

នៅ​ឃុំ​ធ្វឹង​ហ្វា សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង​លេខ ៣ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ ៦ ខែ​ដើម​ឆ្នាំ ២០២៦។ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ទាំង ១៩ ក្នុង​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ។

ក្នុង​ ៦ ខែ​ដើម​ឆ្នាំ ២០២៦ គណៈ​អចិន្ត្រៃយ៍​នៃ​សមា​គម​សហ​ពន្ធ​នា​រី​បណ្តា​អង្គ​ភាព​ចំ​ណុះ​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង​លេខ ៣ បាន​ច្បាម​ខ្ជាប់​ការ​ដឹក​នាំ​កិច្ច​ចង្អុល​ការ​របស់​សមា​គម​សហ​ពន្ធ​រី​ទី​ក្រុង គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បណ្តុំ បាន​ចាត់​តាំង​យ៉ាង​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ បំ​ផុស​ចលនា​និង​គាំ​ទ្រ​សកម្ម​សកម្ម​ភាព​ជា​ច្រើន ដើម្បី​អំ​ណរ​ថ្ងៃ​បុណ្យ​ធំៗ របស់​ប្រ​ទេស​ជាតិ របស់​សមា​គម និង​មហា​សន្និ​បាត​តំ​ណាង​នា​រី​ទូ​ទាំង​ប្រ​ទេស​លើក​ទី XIV; ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ការ​ចល​នា​ប្រ​ឡង​ប្រ​ណាំង និង​ភារ​កិច្ច​ស្នូល​នា​នា រួម​ចំ​ណែក​បង្ក​បរិយា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ផុស​ផុល​ក្នុង​ចំ​ណោម​កម្មា​ភិបាល សមា​ជិកា។

ជា​ពិ​សេស ក្នុង​ការ​អនុ​វត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម គិត​គូរ​ជូន​នា​រី និង​កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក បណ្ដុំ​បាន​ជូន​អំ​ណោយ​ជាង ៦.០០០ ចំ​ណែក សរុប​ថវិកា​ជាង ៥,៥ ពាន់​លាន​ដុង ជូន​ដល់​សមា​ជិកា កុមារ គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារគោល​នយោ​បាយ។ កម្ម​វិធី "ម្តាយ​គាំ​ពារ" បន្ត​រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព បាន​ឧបត្ថម្ភ​ដល់​កុមារ​កំ​ព្រា និង​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជាង ១០០ នាក់។ រួម​ជា​មួយ​នោះ​ដែរ មាន​ទម្រង់​ជា​ច្រើន​ដូច​ជា "ចំ​ណែក​បាយ ០ ដុង", "ខាប់​អង្ករ​សាម​គ្គី", "បំ​លែង​សម្រាម​ជា​ប្រាក់"... បន្ត​បាន​រក្សា​និង​សាយ​ភាយ​ទូ​លំ​ទូ​លាយ។ ជា​ពិ​សេស ទូ​ទាំង​បណ្ដុំ​បាន​ចលនា​សាង​សង់ និង​ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី និង​ផ្ទះ​សប្បុ​រស​ធម៌​ចំ​នួន ៤៣ ខ្នង; សហ​ការ​សាង​សង់​ស្ពាន​គមនា​គមន៍​ជន​បទ​ចំ​នួន៩; អនុ​វត្ត​ជាង ២០ សំ​ណង់ និង​ផ្នែក​នៃ​ការ​ងារ​ចំ​នួន ៤៥ ដោយ​សរុប​តម្លៃ​ជាង ៣,៥ ពាន់​លាន​ដុង; ដាំ​ដើម​ឈើ​ថ្មី​ជាង ៣.០០០ ដើម និង​កសាង​ដង​ផ្លូវ​ផ្កា ដង​ផ្លូវ "ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត" ជា​ច្រើន​ខ្សែ។ បណ្តា​ទម្រង់ "ក្រុម​នា​រី​ការ​ពារ​បរិ​ស្ថាន", "ក្រុម​នា​រី​ព្រួត​ដៃ​គ្នា​បង្ការ ប្រ​ឆាំង​គ្រឿង​ញៀន", "អា​សយ​ដ្ឋាន​គួរ​ឱ្យ​ទុក​ចិត្ត", "ក្រុម​ទូរ​គមនា​គមន៍​សហ​គមន៍"... បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​កសាង​បរិស្ថាន​រស់​នៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ អារ្យ​ធម៌ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។

សម​មិត្ត​ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ។

ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ សម​មិត្ត​ ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន ក៏​ដូច​ជា​ស្មារតី​ទទួល​ខុស​ត្រូវ សាម​គ្គី​ភាព ម្ចាស់​ការ​និង​ភាព​ច្នៃ​ប្រ​តិដ្ឋ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​នា​នា​ក្នុង​បណ្ដុំ។ ជា​ពិ​សេស គឺ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផល និង​ពង្រីក​ទម្រង់​ផលិត។ ការ​ងារ​សុខុ​មាល​ភាព​សង្គម​ក៏​បាន​បណ្ដុំ​អនុ​វត្ត​ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ក្នុង​ចំ​ណោម​សមា​ជិកា។

សម​មិត្ត​ក៏​បាន​ស្នើ ក្នុង​ពេល​ខាង​មុខ បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង​លេខ ៣ នឹង​បន្ត​ជំ​រុញ​ការ​ងារ​ឃោស​នា អប់​រំ​នយោ​បាយ និង​សតិ​អា​រម្មណ៍; ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​សតិ​អា​រម្មណ៍ និង​សា​ធា​រណៈ​មតិ​ក្នុង​ចំ​ណោម​កម្មា​ភិបាល សមា​ជិកា ដើម្បី​តម្រង់​ទិស​បាន​ទាន់​ពេល បង្ក​ការ​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច; បន្ត​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​សាខា​សមា​គម និង​ក្រុម​នា​រី ដោយ​ចាត់​ទុក​ថា​នេះ​ជា​មូល​ដ្ឋាន​គ្រឹះ កំ​ណត់​សម្រេច​នូវ​គុណ​ភាព​សកម្ម​ភាព​របស់​សមា​គម​... ជា​ពិ​សេស បន្ត​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​សម្រាប់​នា​រី​ ជា​ពិ​សេស​គឺ​នា​រី​ខ្មែរ បង្ក​ប្រ​ភព​ចំ​ណូល​លំ​នឹង​សម្រាប់​សមាជិកា; បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម ដើម្បី​ឧបត្ថម្ភ​នា​រី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច អនុ​វត្ត​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព និង​ចីរ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ សមា​គម​សហ​ពន្ធ​នា​រី​ក្រុង​កឹង​ធើ បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន ១២ ចំ​ណែក (ក្នុង​មួយ​ចំ​ណែកៗ​មាន​តម្លៃ ១ លាន​ដុង) ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​នៅ​លើ​ភូមិ​ឋាន​ឃុំ​នា​នា​នៃ​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង៕

យ្វី​អា​ញ់-វ៉ាន់​តឹន​

ចែករំលែកអត្ថបទ