មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/06/2026 - 22:57

យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​កិច្ច​ចង្អុល​ការ ដឹក​នាំ 

គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​យោង​តាម​ផែន​ការ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដែល​លោក​ឡេតឹង​ធូ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្ម​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ធ្វើ​ប្រ​ធាន​ក្រុម អញ្ជើញ​ទៅ​ត្រិត​ពិ​និត្យ ក្តាប់​ពី​ស្ថាន​ភាព​ចាត់​តាំង និង​សកម្ម​ភាព​នៅ​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​បច្ចុប្បន្ន​មាន​តុ​លា​ការ​ជំ​នាញ​ចំ​នួន ៤ ការិយា​ល័យ​វិជ្ជា​ជី​វៈ​ចំ​នួន ៣ និង​អង្គ​ភាព​តុ​លា​ការ​ប្រ​ជា​ជន​ថ្នាក់​តំ​បន់​ចំ​នួន ១៤ក្រោម​ឱ​វាទ។ តុ​លា​ការ​ប្រ​ជា​ជន​ទាំង ២ ថ្នាក់ បច្ចុប្បន្ន​មាន​ក្រប​ខណ្ឌ ចំ​នួន​៤៨៤ នាក់ នៅ​ខ្វះ ៩៨ នាក់​ទៀត​។ បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​មក គណៈ​កម្មា​ធិ​ការ​បក្ស​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព ពិនិត្យ​ឡើង​វិញ កសាង​ផែន​ការ​រៀប​ចំ​ចាត់​ចែង​ឡើង​វិញ​នូវ​មុខ​តំ​ណែង​ការ​ងារ​មួយ​ចំ​នួន​ឱ្យ​សម​ស្រប​ទៅ​នឹង​មុខ​ងារ សមត្ថ​ភាព​របស់​កម្មា​ភិ​បាល និង​អ្នក​រដ្ឋ​ការ។

នៅ​ក្នុង​ការ​ត្រួត​ពិ​និត្យ តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​លើក​ឡើង៖ បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​មាន​ភាព​ងាយ​ស្រួល ហើយ​ក៏​មាន​ការ​លំ​បាក​មួយ​ចំ​នួន​ផង​ដែរ។ សិទ្ធិ​អំ​ណាច​របស់​តុ​លា​ការ​ប្រ​ជា​ជន​ថ្នាក់​តំ​បន់​បាន​បើក​ទូ​លាយ ដែល​នាំ​ឱ្យ​មាន​សំ​ណុំ​រឿង​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​តុ​លា​រការ​ប្រ​ជា​ជន​ទាំង ២ ថ្នាក់​មាន​កង្វះ​ខាត ដែល​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ​អនុ​វត្ត​ភារ​កិច្ច​របស់​អង្គ​ភាព។ ទី​ស្នាក់​ការ គ្រឿង​សម្ភារៈ​និង​មធ្យោ​បាយ​ធ្វើ​ការ​របស់​តុ​លា​ការ​ថ្នាក់​តំ​បន់​នៅ​មាន​កម្រិត ខ្វះ​បន្ទប់​ជំ​នុំ​ជម្រះ​ ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ដំ​ណើរ​ការ​ដោះ​ស្រាយ​សំ​ណុំ​រឿង។ ការ​ទទួល​ប្រ​គល់​ឯក​សារ ការ​រក្សា​ទុក​ឯក​សារ ការ​ធ្វើ​សម​កាល​កម្ម​ទិន្ន​ន័យ​ពី​អង្គ​ភាព​ចាស់ និង​ការ​ធ្វើ​សម​កាល​កម្ម​ផ្នែក​ទន់​របស់​តុ​លា​ការ ក៏​ជួប​បញ្ហា​បច្ចេក​ទេស​ជា​ច្រើន​ផង​ដែរ​។ល។

សមាជិក​នៃ​គណៈ​ប្រតិ​ភូ​បាន​ស្នើ​ឱ្យ​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​ពិ​ភាក្សា​បន្ថែម​អំ​ពី​កា​រងា​រដោះ​ស្រាយ​បណ្តឹង​តវ៉ា និង​ការ​ចោទ​ប្រ​កាន់; ការ​ទទួល​ដោះ​ស្រាយ​សំ​ណុំ​រឿង​ការ​ពារ​ផល​ប្រ​យោជន៍​សា​ធារ​ណៈ​ ការ​ងារ​ឌីជី​ថលូ​បនីយ​កម្ម​ឯក​សារ​ក្នុង​វិស័យ; កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ស្ថា​ប័ន​យុត្តិ​ធម៌ គ្រប់​គ្រង​ដី​ធ្លី និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ ពិ​ភាក្សា​បន្ថែម​អំ​ពី​យន្ត​កា​រដោះ​ស្រាយ​ចំ​ពោះ​អ្នក​បង្ក​ចលា​ចល​នៅ​ក្នុង​សវ​នា​ការ​; មូល​ហេតុ និង​ដំ​ណោះ​ស្រាយ​ដើម្បី​កាត់​បន្ថយ​សំណុំ​រឿង​ដែល​ត្រូវ​បាន​លុប​ចោល ឬ​កែ​សម្រួល​; សំ​ណុំ​រឿង​ដែល​អនុ​វត្ត​តាម​នីតិ​វិធី​កាត់​បន្ថយ​។ល។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​លោក​ឡេ​តឹង​ធូ​បាន​ស្នើ​ឱ្យ​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​បន្ត​ពង្រឹង និង​លើក​កម្ពស់​គុណ​ភាព​នៃ​អង្គ​កា​រមូល​ដ្ឋាន​បក្ស​នៅ​តាម​អង្គ​ភាព​ក្រោម​ឱ​វាទ។ បង្កើន​កា​រងារ​បណ្តុះ​បណ្តាល បំ​ប៉ន​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ។ បន្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន និង​ផ្លាស់​ប្តូរ​ឌីជី​ថល ដើម្បី​កាត់​បន្ថយ​សម្ពាធ​ក្នុង​ការ​ងារ​គ្រប់​គ្រង និង​ដឹក​នាំ។ ម្ចាស់​កា​រស​ហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ រួម​ទាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការិ​យា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ឯក​សារ​សម្រាប់​ដំ​ណើរ​ការ​ជម្រះ​ក្តី។ បង្កើន​ការ​ត្រួត​ពិ​និត្យ និង​តាម​ដាន​កា​តព្វ​កិច្ច​ការ​ងារ​ ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​អប់​រំ​នយោ​បាយ សតិ​អា​រម្មណ៍​របស់​បុគ្គលិក​។ល។ ចំ​ពោះ​សំ​ណើ​របស់​តុ​លា​ការ គណៈ​ប្រតិ​ភូ​នឹង​ស្រាវ​ជ្រាវ បូក​សរុប​ដើម្បី​រាយ​ការណ៍​ជូន​គណៈ​អចិន្ត្រៃយ៍​ពិចារ​ណា៕


ស៊ើងហា - លី​សៀ​

 

លោក​ឡេតឹង​ធូ សមាជិក​គណៈ​អចិន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្ម​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ត្រួត​ពិនិត្យ​។ រូប​ថត​៖S.H

សមាជិក​នៃ​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​ពិភាក្សា​ជា​មួយ​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​។ រូប​ថត​៖ S.H

អ្នក​តំណាង​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​បក​ស្រាយ​មតិ​មួយ​ចំ​នួន​ដែល​គណៈ​ប្រតិ​ភូ​បាន​លើក​ឡើង​។ រូប​ថត​៖ S.H

ប្រ​ធាន​តុ​លា​ការ​ប្រ​ជា​ជន​ទី​ក្រុង​ពិភាក្សា​អំ​ពី​ការ​លំបាក​មួយ​ចំ​នួន​ក្នុង​វិស័យ​ជា​មួយ​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​។ រូប​ថត​៖ S.H​

ចែករំលែកអត្ថបទ