ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានម្ចាស់ការផ្សព្វផ្សាយបណ្តាដំណោះស្រាយអភិវឌ្ឍថាមពលកកើតឡើងវិញ ផ្សារភ្ជាប់នឹងកសិកម្មបៃតង រួមចំណែកបន្ថយចំណាយការពារបរិស្ថាននិងលើកកម្ពស់ជីវភាពប្រជាជន។

ចាត់តាំងសកម្មភាពផ្សព្វផ្សាយអំពីការការពារបរិស្ថាននិងគ្រប់គ្រងកាកសំណល់រឹងក្នុងសហគមន៍។
ជាមួយទិដៅឧបត្ថម្ភប្រជាជនបង្វែរមកប្រើប្រាស់ថាមពលស្អាត នៅចុងឆ្នាំ២០២៥ សង្កាត់ខាញ់ហ្វាបានផ្សព្វផ្សាយគម្រោង"បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលកកើតឡើងវិញនិងគ្រប់គ្រងកាកសំណល់ ដើម្បីបរិស្ថានចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង"(គម្រោងK១) ឧបត្ថម្ភថវិកាដោយអង្គការ CFK និង KOICA កូរ៉េខាងត្បូង តាមរយៈអង្គការ ActionAid អន្តរជាតិប្រចាំនៅប្រទេសវៀតណាម ដោយថវិកាសរុបជាង៦,១ពាន់លានដុង។
ផ្តើមពីប្រភពជំនួយរបស់គម្រោងនេះ ភូមិភាគបានដំឡើងឡឧស្ម័នចំនួន៤១០ឡ ជូនគ្រួសារចិញ្ចឹមសត្វនិងវារីវប្បកម្ម។ ក្នុងនោះ គ្រួសារចិញ្ចឹមសត្វបានឧបត្ថម្ភសាងសង់ឡឧស្ម័ន១ក្នុងមួយគ្រួសារ គ្រួសារវារីវប្បកម្មបានឧបត្ថម្ភឡឧស្ម័នចំនួន៣ក្នុងមួយគ្រួសារ។ ឡឧស្ម័ននីមួយៗគិតជាទឹកប្រាក់ជិត១២លានដុង ក្នុងនោះគម្រោងឧបត្ថម្ភ៩០% ក្រៅពីនោះ ប្រជាជនចូលរួមបន្ថែម។ ការផ្សព្វផ្សាយព្រមៗគ្នានូវសំណង់ទាំងនេះ បានរួមចំណែកវិនិច្ឆ័យកាកសំណល់មានប្រសិទ្ធភាព កាត់បន្ថយកខ្វក់បរិស្ថាននិងបង្កើតប្រភពឧស្ម័នសម្រាប់បម្រើប្រជុំជីវភាព។

ប្រជាជនឆ្លៀតយកកាកសំណល់ចិញ្ចឹមសត្វ ដើម្បីបង្កើតឧស្ម័នសម្រាប់បម្រើប្រជុំជីវភាព។
បងស្រី ថាច់ធីថេន ប្រជាជននៅតំបន់កិញសុខម៉ើយ ចែករំលែក៖"ចាប់តាំងពីមានឡឧស្ម័ន គ្រួសារខ្ញុំមិនបាច់ចំណាយប្រាក់ទិញហ្គាសដូចមុនឡើយ។ ទ្រុងចិញ្ចឹមជ្រូកក៏មិនសូវមានក្លិនស្អុយ ការរស់នៅក៏មានភាពងាយស្រួយជាងមុនច្រើន"។
ទន្ទឹមនឹងនោះ គម្រោងនៅទាំងបានឧបត្ថម្ភដល់គ្រួសារប្រជាជន១៧០គ្រួសារ សំខាន់គឺយុវជននិងបងប្អូននារី ដើម្បីពង្រីកទម្រង់រកស៊ីចិញ្ចឹមជីវិតតាមទិសដៅជិតស្និទ្ធនឹងបរិស្ថាន បន្ថយការបំភាយឧស្ម័ននិងបង្កើនប្រាក់ចំណូល។ ព្រមទាំងបង្កើតក្រុមអនាគតបៃតង១០ក្រុម ដោយមានសមាជិក២០០នាក់ រក្សាសកម្មភាពតាមកាលកំណត់ រួមចំណែកលើកកម្ពស់ចំណេះដឹងក្នុងសហគមន៍អំពីការប្រើប្រាស់ថាមពលកកើតឡើងវិញនិងការពារបរិស្ថាន។
លោកថាច់ដឿន ប្រធានគណៈប្រជាជនមណ្ឌលកិញសុខម៉ើយ ឱ្យដឹង៖"ការផ្សព្វផ្សាយសាងសង់ឡឧស្ម័ននិងបង្កើតក្រុមអនាគតបៃតង បានជួយមាមីងលើកកម្ពស់ស្មារតីយល់ដឹងក្នុងវិនិច្ឆ័យកាកសំណល់ រក្សាអនាម័យបរិស្ថាន។ ផ្តើមពីនោះ ធ្វើឱ្យទិដ្ឋភាពនៅតំបន់នេះកាន់តែជ្រះស្អាតជាងមុន ស្ថានភាពកខ្វក់បរិស្ថានក្នុងការចិញ្ចឹមសត្វបានបន្ថយគួរឱ្យកត់សម្គាល់"។
ទន្ទឹមនឹងនោះ ការងារហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពជូនប្រជាជនក៏បានយកចិត្តទុកដាក់។ សមាជិកក្រុមអនាគតបៃតងគ្រប់រូបបានបំពាក់បំប៉នចំណេះដឹងអំពីការចំណាយ ប្រាក់ចំណេញនិងដំណើការប្រព័ន្ធថាមពលកកើតឡើងវិញ។ សកម្មភាពផ្សព្វផ្សាយពីការការពារបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹងក៏បានផ្សព្វផ្សាយទូលំទូលាយ ទាក់ទាញប្រជាជនចូលរួមច្រើនកុះករ។
តាមប្រសាសន៍លោក ឡឹមវ៉ាំងតាម អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ឱ្យដឹង៖"គម្រោងនេះមិនត្រឹមតែនាំមកប្រសិទ្ធភាពជាក់ស្តែងអំពីសេដ្ដកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរទង្វើរបស់ប្រជាជនក្នុងការការពារបរិស្ថាន។ នេះគឺជាដំណោះស្រាយដ៏សំខាន់ ជួយឱ្យភូមិភាគម្ចាស់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅរកការអភិវឌ្ឍកសិកម្មបៃតងនិងចីរភាព"។
ផ្តើមពីលទ្ធផលដែលសម្រេចបានពីគម្រោង K១ បង្ហាញឱ្យឃើញថា សង្កាត់ខាញ់ហ្វាជាជំហានៗកំពុងបញ្ជាក់ទិសដៅត្រឹមត្រូវក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍកសិកម្មបៃតង ជ្រះស្អាតប្រកបដោយចីរភាព រួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាជន៕
ហុងទើ-មុនី