ឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាពលក្ខណៈធម្មជាតិនៅតំបន់ភ្នំភូមិតូហា ឃុំទ្រីតូង ខេត្តអាងយ៉ាង ទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់អ្នកមីងនាងរឹម បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្ដែង ក្លាយជាទិសដៅអភិវឌ្ឍន៍សមស្របជាមួយនឹងលក្ខណៈគ្រួសារប្រជាជនជាច្រើននៅទីនេះ។

ទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់អ្នកមីងនាងរ៉ឹម នៅភូមិតូហា ឃុំទ្រីតូង ខេត្តអាងយ៉ាង។
ភូមិតូហា ជាភូមិសាស្រ្តតំបន់ភ្នំ មិនអំណោយផលសម្រាប់ផលិតកសិកម្មទ្រង់ទ្រាយធំ។ ថ្វីដ្បិតដូច្នេះ ផ្តើមពីលក្ខណៈនេះបែរជាសមស្របនឹងការចិញ្ចឹមជ្រូកព្រៃ ជាប្រភេទសត្វមួយដែលមានលទ្ធភាពស៊ាំនឹងបរិស្ថានធម្មជាតិ និងមិនសូវមានជំងឺ។ សង្កេតឃើញឧត្តមភាពនោះ អ្នកមីងនាងរឹម បានមោះមុតបង្វែរមកចិញ្ចឹមជ្រូកព្រៃដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ដំបូង អ្នកមីងចិញ្ចឹមសាកល្បងតែជាង ១០ ក្បាលប៉ុណ្ណោះ។ អាស្រ័យស៊ូលំបាកក្នុងការរៀនសូត្របទពិសោធន៍ និងអនុវត្តវិធីសាស្រ្តចិញ្ចឹមសមស្រប ជ្រូកព្រៃក៏ឆាប់ធំធាត់ល្អ។ មកដល់ពេលនេះ ជ្រូកព្រៃដែលគ្រួសារគាត់ចិញ្ចឹមតែងរក្សាបរិមាណពី ៣០-៤០ ក្បាល។
តាមការរៀបរាប់របស់អ្នកមីងនាងរឹម ជ្រូកព្រៃងាយស្រួលចិញ្ចឹម មិនសូវមានជំងឺ និងឆ្លៀតប្រើប្រាស់ប្រភពចំណីសត្វដែលមានស្រាប់នៅភូមិភាគ។ ក្នុងមួយថ្ងៃ គ្រួសារគាត់បបរប្រមាណបីឆ្នាំងពីអនុផលកសិកម្ម រួមផ្សំនឹងបន្លែនិងស្លឹកឈើដើម្បីជាចំណីឱ្យជ្រូក។ អ្នកមីងរឹម ឱ្យដឹង៖ “រៀងរាល់ព្រឹក ប្តីខ្ញុំតែងចុះទៅជើងភ្នំប្រមូលយកទងដំឡូងជ្វា ដែលគេប្រមូលផលរួច យកមកធ្វើជាចំណីឱ្យជ្រូក។ អាស្រ័យ ឆ្លៀតប្រើប្រាស់ប្រភពចំណីធម្មជាតិនេះ ទើបការចំណាយក្នុងការចិញ្ចឹមជ្រូកបានថយចុះគួរឱ្យកត់សម្គាល់ ហើយជ្រូកនៅតែធំធាត់ល្អ”។
មួយក្នុងចំណោមកត្តាសំខាន់ជួយឱ្យទម្រង់សម្រេចជោគជ័យ គឺលក្ខណៈបរិស្ថានសមស្រប។ ជ្រូកបានព្រលែងចិញ្ចឹមក្នុងបរិស្ថានធំទូលាយ ជិតដិតជាមួយធម្មជាតិ ហេតុនោះជ្រូកឆាប់ធំធាត់ គុណភាពសាច់ណែន ទីផ្សារពេញនិយម។ រយៈពេលនៃការចិញ្ចឹម ជាធម្មតាពី ៤ - ៦ ខែ ជ្រូកមានទម្ងន់ពី ១៥ - ៣០ គីឡូក្រាមក្នុងមួយក្បាល គឺអាចលក់បាន។ បច្ចុប្បន្ន ជ្រូកព្រៃមានតម្លៃពី ១២០.០០០ - ១៥០.០០០ ដុងក្នុងមួយគីឡូក្រាម អាស្រ័យចិញ្ចឹមជ្រូកព្រៃទើប គ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹង។
តាមប្រសាសន៍លោក ឡឹមហឺវហាញ់ ប្រធានសមាគមកសិករឃុំទ្រីតូង ទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់ អ្នកមីងនាងរឹម គឺជាទិសដៅសមស្របជាមួយនឹងលក្ខណៈធម្មជាតិតំបន់ភ្នំ ឆ្លៀតប្រើប្រាស់ប្រភពចំណី ដែលមានស្រាប់ ជួយបន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹម។ រយៈពេលកន្លង សមាគមកសិករឃុំក៏បានលើកទឹកចិត្ត និងចលនាសមាជិកឱ្យរៀនសូត្របទ ពិសោធន៍និងពង្រីកទម្រង់នេះ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាពប្រជាជន។
ផ្តើមពីប្រសិទ្ធភាពជាក់ស្តែង ទម្រង់ចិញ្ចឹមជ្រូកព្រៃរបស់អ្នកមីងនាងរឹម បានរួមចំណែកបង្កើនប្រាក់ចំណូល ជួយលំនឹងជីវភាពគ្រួសារ។ ទន្ទឹមនឹងនោះ នេះក៏ជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសមស្របជាមួយលក្ខណៈតំបន់ភ្នំតូហា មានសក្តានុភាពពង្រីកទម្រង់នេះក្នុងពេលខាងមុខ៕
ហុងទើ - វិមាន