16/06/2026 - 16:32

ប្តេជ្ញា​ចិត្ត​សម្រេច​គោល​ដៅ​កំ​ណើន​ប្រ​កប​ដោយ​ចីរ​ភាព​តួ​លេខ​ពីរ​ខ្ទង់​ 

នៅ​ក្នុង​ពិធី​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង “ប្តេជ្ញា​ចិត្ត​អនុ​វត្ត​ជោគ​ជ័យ​នូវ​គោល​ដៅ​កំ​ណើន​ដោយ​ចីរ​ភាព តួ​លេខ​ពីរ​ខ្ទង់ ដំ​ណាក់​កាល ២០២៦​-២០៣០” នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល លោក ឡេ​មិញ​ហ៊ឹង បាន​សង្កត់​ធ្ងន់៖ ក្នុង​បរិ​ការណ៍​ដែល​មាន​ឱ​កាស និង​អំ​ណោយ​ផល​ជា​ច្រើន ប៉ុន្តែ​ការ​លំ​បាក និង​សាក​ល្បង​ក៏​កាន់​តែ​ធំ​ និង​ធ្ងន់​ធ្ងរ​ជាង​មុន ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​ភារ​កិច្ច​កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់​ គឺ​មិន​អាច​ដើរ​តាម​ផ្លូវ​ចាស់ គំ​និត​ចាស់ របៀប​ធ្វើ​ចាស់​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​តែ​មាន “ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ - គំនិត​ទម្លុះ​ទម្លាយ - សកម្ម​ភាព​ប្តូរ​ផ្តាច់ - កំ​ណើន​ចីរភាព - ប្រ​ជា​ជន​មាន​សុភ​មង្គល”។

ការ​កែ​ច្នៃ​ត្រី​ប្រា​សម្រាប់​នាំ​ចេញ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នី​ហរ័ណ​អា​ហរ័ណ​ជល​ផល​កឹង​ធើ។​

មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី XIV របស់​បក្ស ដាក់​ចេញ​គោល​ដៅ​ដល់​ឆ្នាំ ២០៣០ ប្រ​ទេស​យើង​នឹង​ក្លាយ​ជា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍ មាន​ឧស្សា​ហ​កម្ម​ទំ​នើប ចំ​ណូល​មធ្យម​កម្រិត​ខ្ពស់ និង​ដល់​ឆ្នាំ ២០៤៥ ក្លាយ​ជា​ប្រ​ទេស​អភិ​វឌ្ឍ​ន៍ មាន​ចំ​ណូល​ខ្ពស់។ ការ​ធ្វើ​ឱ្យ​បំ​ណង​ប្រាថ្នា​នោះ​ក្លាយ​ជា​ការ​ពិត ទាម​ទារ​ការ​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​ដំ​ណាក់​កាល ២០២៦​-២០៣០ ត្រូវ​សម្រេច​ចាប់​ពី ១០% ក្នុង​មួយ​ឆ្នាំ​ឡើង​ទៅ។ គោល​ដៅ​កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់ តម្រូវ​ឱ្យ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ភូមិ​ភាគ ប្រ​ជា​ជន​និង​សហ​គមន៍​អា​ជីវ​កម្ម បន្ត​ពង្រីក​លើក​កម្ពស់​នូវ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ ស្មារតី​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ និង​កម្លាំង​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ រួប​រួម​កម្លាំង សាម​គ្គី​ឆ្ពោះ​ទៅ​រក​គោល​ដៅ​រួម។

ជា​មួយ​ស្មារតី “រាល់​សំ​ណង់​នី​មួយៗ​គឺ​ជា​ថ្ម​មួយ​ដុំ​” រួម​ចំ​ណែក​កសាង​ប្រ​ទេស​ជាតិ​សម្បូរ​រុង​រឿង រាល់​កម្មា​ភិបាល វិស្វ​ករ និង​កម្ម​ករ​ម្នាក់ៗ​គឺ​ជា​យុទ្ធ​ជន​ម្នាក់​នៅ​លើ​សមរ​ភូមិ​សេដ្ឋ​កិច្ច លោក ត្រឹង ហុង​មិញ រដ្ឋ​មន្ត្រី​ក្រ​សួង​សំ​ណង់ បាន​ឱ្យ​ដឹង៖ វិស័យ​សំ​ណង់​បាន​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​លោត​ផ្លោះ​អភិវឌ្ឍន៍​ហេ​ដ្ឋារចនា​សម្ព័ន្ធ​យុទ្ធ​សាស្ត្រ​ជាតិ។ ទន្ទឹម​នឹង​នោះ គឺ​អនុ​វត្ត​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទូ​ទាំង​ផ្នែក​; ជំ​រុញ​ខ្លាំង​ការ​ក​សាង​មូល​ដ្ឋាន​ទិន្ន​ន័យ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទិន្ន​ន័យ​ឌីជី​ថល និង​បណ្តា​មូល​ដ្ឋាន​គ្រឹះ​គ្រប់​គ្រង​វៃ​ឆ្លាត; ពង្រីក​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​វិនិ​យោគ​សំ​ណង់ គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន និង​ការ​ទាញ​យក​ផល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ។ បន្ត​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​អភិ​វឌ្ឍន៍​ទី​ក្រុង​ជាតិ; ខិត​ខំ​ដល់​ឆ្នាំ ២០៣០ អត្រាន​គរូប​នីយ​កម្ម​ទូ​ទាំង​ប្រ​ទេស​សម្រេច​ជាង ៥០%។ ប្តេជ្ញា​សម្រេច​គោល​ដៅ​ឱ្យ​មាន​លំ​នៅ​ឋាន​សង្គម​ចំ​នួន ១ លាន​ខ្នង; អភិ​វឌ្ឍន៍​លំ​នៅ​ឋាន​សម្រាប់​ជួល ធា​នា​ឱ្យ​អ្នក​ពល​កម្ម​មាន​ចំ​ណូល​ទាប​មាន​ឱ​កាស​កៀក​ជិត​លំ​នៅ​ឋាន​ដោយ​សុ​វត្ថិ​ភាព និង​តម្លៃ​សម​រម្យ។

ការ​រួម​កម្លាំង​ទៅ​ក្នុង​គោល​ដៅ​កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់ គឺ​មិន​អាច​ខ្វះ​បាន​នូវ​តួ​នា​ទី​របស់​សហ​គមន៍​អា​ជីវ​កម្ម។ លោក​ស្រី ថាយ​ហឿង ស្ថាប​និកា​និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​យុទ្ធ​សាស្ត្រ​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន TH សង្កត់​ធ្ងន់៖ “កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់ គឺ​ជា​សម្ពាធ​មួយ ប៉ុន្តែ​ក៏​ជា​បទ​បញ្ជា​ផ្លោះ​ទៅ​មុខ​ផង​ដែរ។ យើង​ខ្ញុំ​ត្រូវ​តែ​មើល​ចំ​ទៅ​លើ​តថ​ភាព​ជាក់​ស្តែង ប្រើ​ប្រាស់​ភាព​ស៊ាំ​រវៀស​រវៃ ដើម្បី​ប្រែ​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ឱ្យ​ទៅ​ជា​កម្លាំង​ជំ​រុញ។ សហ​គមន៍​អា​ជីវ​កម្ម​មាន​ជំ​នឿ​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ​និងរ​ដ្ឋា​ភិបាល ផែន​សេដ្ឋ​កិច្ច​ឯក​ជន​នឹង​ដើរ​តួ​នា​ទី​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់ សាម​គ្គី​ទូ​ទាំង​សង្គម​ដើម្បី​នាំ​ប្រ​ទេស​ជាតិ​ផ្លោះ​ទៅ​មុខ”។

“Petrovietnam ប្តេជ្ញា​ធ្វើ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ឱ្យ​ស៊ី​សង្វាក់​គ្នា តម្លា​ភាព​និង​ប្រ​សិទ្ធ​ភាព ខិត​ខំ​សម្រេច​ដំ​ណើរ​ការ​អនុ​វត្ត​ខ្នាត​គ្រប់​គ្រង OECD និង​ទម្រង់​អា​ជីវ​កម្ម​ឌីជី​ថល។ សម្ព័ន្ធ​ក្រុម​ហ៊ុន​យក​ប្រ​សិទ្ធ​ភាព​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន ទិន្ន​ផល​ពល​កម្ម​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ ធ្វើ​ជា​បន្ទាត់​ក្នុង​ការ​ប្រតិ​បត្តិ ទន្ទឹម​នឹង​នោះ គឺ​ត្រូវ​រឹត​បន្តឹង​វិន័យ​នៃ​ការ​អនុ​វត្ត និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​សម្រាប់​វិស័យ​ថាម​ពល និង​បច្ចេក​វិទ្យា​ថ្មី។ ទន្ទឹម​នឹង​ការ​ពង្រីក​ភាព​ខ្លាំង​ប្រ​ពៃ​ណី ដើម្បី​ម្ចាស់​ការ​ប្រ​ឈម​នឹង​ការ​ប្រែ​ប្រួល​ទី​ផ្សារ និង​ហា​និភ័យ​ភូមិ​សាស្ត្រ​នយោ​បាយ​ Petrovietnam ជំ​រុញ​ខ្លាំង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ច្នៃ​ប្រ​តិដ្ឋ ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល និង​ AI។ នេះ​ត្រូវ​បាន​កំ​ណត់​ថា​ជា​ឧប​ករណ៍​ផ្ទាល់​ដើម្បី​ប្រតិ​បត្តិ​ការ​មាន​ភាព​ប្រ​សើរ​បំ​ផុត គ្រប់​គ្រង​ហា​និភ័យ និង​បង្ក​កម្លាំង​ជំ​រុញ​កំ​ណើន​ថ្មី​ក្នុង​ការ​ផ្លាស់​ប្តូរ​ថាម​ពល” - លោក ឡេ​ង៉ុក​ស៊ើង បាន​ឱ្យ​ដឹង​។

បើ​តាម​នា​យក​រដ្ឋ​មន្ត្រី​ លោក​ ឡេ មិញ​ហ៊ឹង ប្រ​ជា​ជន​ម្នាក់ៗ​ចូរ​ចាត់​ទុក​ការ​ប្រ​ឡង​ប្រ​ណាំង​ក្លាយ​ជា​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត ជា​តម្រូវ​ការ​ផ្ទាល់​ខ្លួន​មួយ និង​ចាប់​ផ្តើម​ចេញ​ពី​ការ​ងារ​តូច​តាច​បំ​ផុត​; ចាប់​ពី​ការ​ធ្វើ​ឱ្យ​ល្អ​ជាង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ ការ​ច្នៃ​ប្រ​តិដ្ឋ​កាន់​តែ​ច្រើន​ក្នុង​ពល​កម្ម និង​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់​ចំ​ពោះ​សហ​គមន៍។ តាំង​ពី​នោះ បុគ្គល​ម្នាក់ៗ​នឹង​ក្លាយ​ជា​ស្នូល​នៃ​កា​រសាយ​ភាយ​ ឋិត​ថេរ​ និង​សកម្ម​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ប្រ​ទេស​ជាតិ។

នា​យក​រដ្ឋ​មន្ត្រី​សំ​ណូម​ពរ ការ​ប្រ​ឡង​ប្រ​ណាំង​ត្រូវ​ផ្តោត​លើ​ខ្លឹម​សារ​ទាំង​ឡាយ​មាន​ដូច៖ ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​នូវ​គំ​និត​កសាង និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ស្ថា​ប័ន​អភិ​វឌ្ឍន៍; ជំ​រុញ​ខ្លាំង​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ច្នៃ​ប្រ​តិដ្ឋ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ការ​ផ្លាស់​ប្តូរ​បៃ​តង; អភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យ​ស៊ី​សង្វាក់​គ្នា និង​ទំ​នើប; ជំ​រុញ​ល្បឿន​បណ្តា​សំ​ណង់​សំ​ខាន់ៗ​ថ្នាក់​ជាតិ; ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចរា​ចរណ៍​យុទ្ធ​សាស្ត្រ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថល ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឡូ​ជី​ស្ទីក; កសាង​ប្រ​ព័ន្ធ​រដ្ឋ​បាល​ទំ​នើប ជំ​នាញ​ សុ​ចរិត ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន; អនុ​វត្ត​ការ​ប្រិត​សំ​ចៃ ប្រ​ឆាំង​ការ​ខ្ជះ​ខ្ជាយ​; គ្រប់​គ្រង​ហ្មត់​ចត់​នូវ​ថវិកា និង​ប្រ​ភព​ធន​ធាន​ជាតិ​; ពង្រឹង​និង​បង្កើន​វិស័យ​ការ​ពារ​ជាតិ សន្តិ​សុខ និង​កិច្ច​កា​របរ​ទេស; អភិ​វឌ្ឍន៍​ប្រ​ព័ន្ធ​តម្លៃ​វប្ប​ធម៌ លើក​កម្ពស់​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​អប់​រំ សុខា​ភិ​បាល ធានា​បរិ​ស្ថាន​ធម្ម​ជាតិ និង​សុខុ​មាល​ភាព​សង្គម៕

មី​ថាញ -​ មេង​លី​

ចែករំលែកអត្ថបទ