មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/06/2026 - 06:41

គំ​រូ​ល្អ​ក្នុង​ចលនា "បរិច្ចាគ​ឈាម​មនុស្ស​ធម៌" 

“ឈាម​មួយ​ដំ​ណក់​បាន​ផ្ដល់​ទៅ ជីវិត​ម្នាក់​រស់​ឡើង​វិញ” គឺ​ជា​សកម្ម​ភាព​ដ៏​ឧត្តុង្គ​ឧត្តម បង្ហាញ​ពី​ប្រ​ពៃ​ណី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រ​ជា​ជាតិ​វៀត​ណាម។ បច្ចុប្បន្ន ប្រ​ពៃ​ណី​ដ៏​ល្អ​នោះ នៅ​តែ​បាន​ជំ​នាន់​ក្រោយ​បន្ត​វេន​និង​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​នោះ​មាន​លោក​ត្រឹង​ក្វឹក​អាញ់ ជំ​នាញ​ការ​ការិ​យា​ល័យ​ផ្នែក​វប្ប​ធម៌ - សង្គម​កិច្ច​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ។

លោក ត្រឹង​ក្វឹក​អាញ់ គំ​រូ​ល្អ​ក្នុង​ចលនា

ដោយ​យល់​ច្បាស់​ពី​សារៈ​សំ​ខាន់ និង​សកម្ម​ភាព​ដ៏​ល្អ​នៃ​ការ​បរិច្ចាគ​ឈាម​សង្គ្រោះ​ជី​វិត​មនុស្ស លោក​ត្រឹង​ក្វឹក​អាញ់ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចល​នា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត។ ចាប់​តាំង​ពី​ឆ្នាំ ២០១១ រហូត​មក​ទល់​ពេល​នេះ លោក​បាន​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ចំ​នួន ២៥ លើក​ដោយ​ក្ដី​បំ​ណង​ចែក​រំលែក​ការ​លំ​បាក និង​ជួយ​ដល់​អ្នក​មាន​ វាស​នា​មិន​ល្អ ដែល​ត្រូវ​ការ​ឈាម​ដើម្បី​បន្ត​ជី​វិត។ សំ​ណេះ​សំ​ណាល​អំ​ពី​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ​នេះ លោក​ក្វឹក​អាញ់ ឱ្យ​ដឹង៖ “រាល់​ពេល​បរិច្ចាគ​ឈាម​ម្តងៗ ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់ ព្រោះ​ខ្លួន​បាន​ធ្វើ​ការ​ងារ​មួយ​មាន​ប្រ​យោជន៍​ដល់​សង្គម។ ខ្ញុំ​កាន់​តែ​មាន​សេច​ក្តី​សុខ ថែម​ទៀត​នៅ​ពេល​ដឹង​ថា តំ​ណក់​ឈាម​របស់​ខ្លួន​អាច​ព្យា​បាល​និង​សង្គ្រោះ​មនុស្ស​ជា​ច្រើន​នាក់។ ទៅ​ថ្ងៃ​មុខ​ប្រ​សិន​បើ​មាន​សុខ​ភាព​ល្អ​មាំ​មួន ខ្ញុំ​នឹង​បន្ត​ចូល​រួម​ដើម្បី​ជួយ​ដល់​មនុស្ស​កាន់​តែ​ច្រើន”។ ទោះ​បី​ជា​ការ​គិត​របស់​លោក​មាន​ភាព​សា​មញ្ញ ប៉ុន្តែ​ប្រ​កប​ទៅ​ដោយ​សកម្ម​ភាព​ដ៏​ឧត្តុង្គ​ឧត្តម បង្ហាញ​ពី​រូប​ភាព​ដ៏​ល្អ​របស់​កម្មា​ភិបាល​ខ្មែរ​វ័យ​ក្មេង​ ហើយ​ថែម​ទាំង​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង។

មិន​ត្រឹម​តែ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចល​នា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ជា​អ្នក​ឃោស​នា ដ៏​ពូ​កែ​ម្នាក់​ដោយ​តែង​តែ​ចលនា​មិត្ត​រួម​ការ​ងារ​និង​សាច់​ញាតិ​ឱ្យ​ចូល​រួម​បរិច្ចាគ​ឈាម។ លទ្ធ​ផល​ជា​រៀង​រាល់​ឆ្នាំ លោក​ចល​នា​បាន​ជាង ៧០ ឯក​តា​ឈាម ឆ្លើយ​តប​បាន​ទាន់​ពេល​នូវ​តម្រូវ​ការ​ឈាម​សម្រាប់​សង្គ្រោះ​បន្ទាន់ និង​ព្យា​បាល​អ្នក​ជំងឺ។ នៅ​ក្នុង​ការ​ងារ លោក​ក្វឹក​អាញ់ ក៏​ជា​កម្មា​ភិបាល​ម្នាក់​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ អំ​ពី​ការ​ទទួល​សំ​ណុំ​ឯក​សារ ពិ​និត្យ​ អនុ​ម័ត​ចំ​ពោះ​មុខ​សញ្ញា​អ្នក​វ័យ​ចាស់ អ្នក​ពិ​ការ និង​កុមារ​កំ​ព្រា ព្រម​ទាំង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ និង​ជួយ​ឧបត្ថម្ភ​ភ្លាមៗ ពេល​មាន​គ្រោះ​ធម្ម​ជាតិ​ឬ​ហា​និភ័យ​ផ្សេងៗ។ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ លោក​បាន​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ ដើម្បី​កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​តាម​ដង​ផ្លូវ​មាន​ប្រ​ វែង ១០ គី​ឡូ​ម៉ែត្រ ជួស​ជុល​ស្ពាន​ជន​បទ​ចំ​នួន ៧ ដំ​ឡើង​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ចំ​នួន ៥០ អំ​ពូល​និង​ប្រ​គល់​អំ​ណោយ​រាប់​រយ​កញ្ចប់​ដល់​មា​មីង​ក្រី​ក្រ​នៅ​ក្នុង​ឃុំ។

យោង​តាម​លោក​ ង្វៀង​វ៉ាំង​ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង ឱ្យ​ដឹង៖ “លោក​ក្វឹក​ អាញ់ គឺ​ជា​គំ​រូ​ដ៏​ឆ្នើម​ម្នាក់ តែង​ជា​អ្នក​ឈាន​មុខ​និង​សកម្ម​ក្នុង​ចល​នា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​របស់​អង្គ​ភាព។ នៅ​ក្នុង​ការ​ងារ លោក​តែង​គោ​រព​និង​អនុ​វត្ត​បាន​យ៉ាង​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​លក្ខ​ន្តិកៈ​និង​សេច​ក្ដី​កំ​ណត់​របស់​ស្ថា​ប័ន អង្គ​ភាព​នា​ពេល​កន្លង​មក”។

អាច​សង្កេត​ឃើញ​ថា ការ​ងារ​ដ៏​សា​មញ្ញ​របស់​លោក​ ត្រឹង​ក្វឹក​អាញ់ ទោះ​បី​ជា​តូច​តាច​មែន ប៉ុន្តែ​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ ជួ​យក​សាង​រូប​ភាព ដ៏​ល្អ​របស់​កម្មា​ភិ​បាល​បម្រើ​ប្រ​ជា​ជន គឺ​ជា​គំ​រូ​ដ៏​ពិត​ប្រា​កដ​មួយ​សម្រាប់​មិត្ត​ភក្តិ​និង​មិត្ត​រួម​ការ​ងារ​យក​តម្រាប់​តាម។ ទង្វើប្រ​កប​ដោយ​អត្ថ​ន័យ​មនុស្ស​ធម៌​និង​សកម្ម​ភាព​ដ៏​ល្អ​របស់​លោក បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ឃោស​នា អប់​រំ​ស្មារតី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រប់ៗ​រូប​ចំ​ពោះ​សហ​គមន៍​និង​សង្គម៕

                                  ថាញ​វ៉ាំង - ថាច់​ធី​

ចែករំលែកអត្ថបទ