ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2026 - 09:50

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ធ្វើ​ការ​ជា​មួយ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​វិញថាញ់ ញ​ត្រិញ ថាញ់​ក្វឺយ​និង​ថាញ់​អាង 

អញ្ជើញ​ចូល​រួម​មាន​លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង បាន​ធ្វើ​ការ​ជា​មួយ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​នា​នា៖ វិញ​ថាញ់ វិញ​ត្រិញ ថាញ់​ក្វឺយ​និង​ថាញ់​អាង។ លោក ដាវ​ជីង៉ៀ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ក្រុង អនុ​ប្រ​ធាន​ទទួល​បន្ទុក​គណៈ​ប្រតិ​ភូតំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ។

លោក ត្រឹង​វ៉ាំង ហ្វៀង​អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ធ្វើការ​ជា​មួយ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​នា​នា។

តំ​ណាង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​នា​នា បាន​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ភារ​កិច្ច​ក្នុង ៥ ខែ​ដើម​ឆ្នាំ ២០២៦ និង​លទ្ធ​ផល​នៃ​ការ​ជម្នះ​លើ​ខ្លឹម​សារ​នា​នា​ដែល​បាន​ត្រួត​ពិ​និត្យ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២៦ មក​ទល់​ពេល​នេះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំនា​នា បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដឹក​នាំ និង​ចង្អុល​ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ភារ​កិច្ច​នយោ​បាយ និង​ជម្នះ​រាល់​ចំ​ណុច​ខ្វះ​ខាត និង​គុណ​វិបត្តិ​ដែល​ក្រុម​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​លេខ ៥៩៨ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​បាន​ចង្អុល​បង្ហាញ។ ជាក់​ស្តែង គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​តាំង​អនុ​វត្ត​ការ​សិក្សា​រៀន​សូត្រ ការ​បញ្ជ្រាប​ការ ឃោស​នាផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី XIV របស់​បក្ស, សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ​លើក​ទី I អា​ណត្តិ ២០២៥​-២០៣០; ចាត់​តាំង​និង​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពីរ​ថ្នាក់; កសាង​កម្ម​វិធី សកម្ម​ភាព និង​ផែន​ការ​អនុ​វត្ត​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​កំ​ណើន P ចាប់​ពី ១០% ឡើង​ទៅ (កំ​ណើន​តួ​លេខ ២ ខ្ទង់); អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/TW ចុះ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ២០២៤ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​លោត​ផ្លោះ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ជាតិ; ការ​ងារ​ត្រួត​ពិ​និត្យ វាយ​តម្លៃ និង​ចំ​ណាត់​ថ្នាក់​គុណ​ភាព​អង្គ​ការ​បក្ស បក្ខ​ជន និង​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង។

មាន​ប្រ​សាសន៍​បូក​សរុប​កិច្ច​ប្រ​ជុំ លោក ត្រឹង​វ៉ាំង​ហ្វៀង បាន​ស្នើ​ឱ្យ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈកម្មា​ធិការ​បក្ស​ឃុំ​នា​នា បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​រាល់​សេចក្តី​សម្រេច​ចិត្ត បទ​បញ្ជា និង​សេចក្តី​សន្និដ្ឋាន​របស់​មជ្ឈិម គណៈ​កម្មា​ធិការ​បក្ស​ក្រុង; សហ​ការ​និង​ស្វែង​រក​ដំ​ណោះ​ស្រាយ​ដើម្បី​ផ្សារ​ភ្ជាប់ បង្ក​កម្លាំង​ចល​ករ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​របស់​ឃុំ​ទាំង ៤។ ភូមិ​ភាគ​គប្បី​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ លើ​វិស័យ​កសិ​កម្ម​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់ ដើម្បី​បង្កើន​តម្លៃ​ផលិត​នៃ​ដីក​សិកម្ម; បង្កើន​ការ​បណ្តុះ​បណ្តាល និង​បំ​ប៉ន​ជំ​នាញ​សម្រាប់​កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ; អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​ត្រួត​ពិ​និត្យ និង​ឃ្លាំ​មើល៕

                                         ផាម​ទ្រុង-វ៉ាន់​តឹន

ចែករំលែកអត្ថបទ