លោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង បានធ្វើការជាមួយប្រចាំការនៃគណៈកម្មាធិការបក្សឃុំ៖ ហ៊ីបហឹង តឹងភឿកហឹង និងសង្កាត់ង៉ាបៃ ដាយថាញ់។
ក្នុងពេលធ្វើការនេះ ឃុំ សង្កាត់បានធ្វើរបាយការណ៍អំពីស្ថានភាពអនុវត្តអំពីការលំបាក ការជំពាក់ និងដំណោះស្រាយជម្នះ ក៏ដូចជាទិសដៅខាងមុខក្នុងការដឹកនាំ ចង្អុលការ និងចាត់តាំងអនុវត្តក្នុងការកសាងបក្ស អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខ និងកិច្ចការផ្ទៃក្នុង; ការអនុវត្តទិសដៅកំណើន GRDP មធ្យមភាគពី ១០% ឡើងទៅ និងការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៥៧-NQ/TW អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល។

លោកត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ថ្លែងចង្អុលការក្នុងពេលធ្វើការ។
ភូមិភាគនានាក៏បានស្នើគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង យកចិត្តទុកដាក់ ចង្អុលការ ណែនាំបន្ថែមក្នុងដំណើរការរដ្ឋអំណាច ២ថ្នាក់; ឧបត្ថម្ភដោះស្រាយការលំបាករបស់ភូមិភាគទាំងឡាយអំពីប្រព័ន្ធចាត់តាំង មុខតំណែងការងារមូលដ្ឋានសម្ភារៈ ទ្រព្យសម្បត្តិរដ្ឋ និងដោះស្រាយបែបបទរដ្ឋបាល បំផុតគឺឯកសារ ករណីដែលហួសពីដែនសមត្ថកិច្ច ឬមានលក្ខណៈពាក់ព័ន្ធដល់អន្តរផ្នែក; គណៈចង្អុលការទីក្រុង អំពីអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ស្ថាប័នឯកទេសមានសេចក្តីណែនាំ និងផ្តល់ជូនសម្ភារៈបម្រើការផ្លាស់ប្តូរឌីជីថលឱ្យព្រមៗគ្នា; និងឧបត្ថម្ភអំពាវនាវវិនិយោគលើសំណង់សំខាន់ៗដើម្បីអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ។
| ថ្លែងសុន្ទរកថាបញ្ចប់ពេលធ្វើការ លោក ត្រឹងវុាំងហ្វៀង សំណូមពរភូមិភាគនានាបន្តបង្កភាពវិវឌ្ឍន៍ជាវិជ្ជមាន ជាក់ស្តែងក្នុងការអនុវត្តភារកិច្ច ធ្វើជាបុព្វបទដើម្បីអភិវឌ្ឍដល់ឆ្នាំបន្តបន្ទាប់ទៀត។ បន្តត្រួតពិនិត្យឡើងវិញ បណ្តុះបណ្តាលកម្មាភិបាលឋិតក្នុងការរៀបចំគម្រោងផ្លាស់ថ្មីក្នុងការកសាងបក្ស នាំយកសេចក្តីសម្រេចចិត្តចូលក្នុងជីវភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង; កែទម្រង់របៀបរបធ្វើការ; ការងារចាត់តាំងកម្មាភិបាលប្រកបដោយវិទ្យាសាស្ត្រ ហ្មត់ចត់ គុណភាព ការត្រួតពិនិត្យ ឃ្លាំមើលត្រូវតែមានចំណុចស្នូល ចំណុចសំខាន់។ លើកកម្ពស់តួនាទីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មិនធូរលុងក្នុងការដឹកនាំ និងមិនឱបក្រសោបធ្វើជំនួស; បន្តដំណើរការរដ្ឋអំណាច២ថ្នាក់ ជិតប្រជាជន ក្បែរប្រជាជន ស្តាប់ប្រជាជន និងដោះស្រាយតម្រូវការជូនប្រជាជនបានទាន់ពេលវេលា; សកម្មរៀបចំភូមិ ក្រុមប្រជាការពារក្រុងឡើងវិញឱ្យសម្រេចរួចរាល់; ពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវផែនការអភិវឌ្ឍសេដ្ឋកិច្ចពីរខ្ទង់របស់ភូមិភាគនីមួយៗ; ម្ចាស់ការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ តទល់នឹងការប្រែប្រួលអាកាសធាតុ និងការពារផលិត; យកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមនឹងពង្រឹងការពារប្រទេសសន្តិសុខ៕ |
ថាញតឹម-វិមាន