ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/06/2026 - 09:49

គណៈ​ប្រតិ​ភូ​នៃ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម ប្រ​សិទ្ធ​ពរ​មហា​បុណ្យ​វិសាខ​បូ​ជា​នៅ​ទី​ក្រុង​កឹង​ធើ 

គណៈ​ប្រតិ​ភូ​នៃ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម ដឹក​នាំ​ដោយ​លោក ទ្រីវ​តាយ​វិញ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដល់​អ្នក​មុខ​អ្នក​ការ ព្រះ​សង្ឃ ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​នៅ​ទី​ក្រុង​កឹង​ធើ ក្នុង​ឱកាស​មហា​បុណ្យ​វិសាខ​បូជា ឆ្នាំ ២០២៦។ ចូល​រួម​ជា​មួយ​ក្រុម​គឺ​លោក ង្វៀង​ថាញ​ស៊ើង អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

លោក ទ្រីវ​តាយ​វិញ (ទី​៥ រាប់​ពី​ឆ្វេង) អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម ព្រម​ទាំង​សមា​ជិក​ក្រុម ប្រ​គេន​ផ្កា​ដល់​ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ និងព្រះ​សង្ឃ​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ។

គណៈ​ប្រតិ​ភូ​បាន​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​គណៈ​អភិ​បាល​នៃ​សមា​គម​ព្រះ​ពុទ្ធ​សាស​នា​វៀត​ណាម នា​យក​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ និង​ជា​ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ព្រះ​សង្ឃ នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សា​សនា​ទក្ខិណ​និកាយ​ខ្មែរ និង​ពុទ្ធ​បរិ​ស័ទ​វត្ត​ពោ​ធិ​សំ​រោង សង្កាត់​អូរ​ម៉ូង។

ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​គណៈ​ប្រតិ​ភូ​ដែល​អញ្ជើញ​មក​
ប្រសិទ្ធពរមហាបុណ្យវិសាខបូជា។

សមា​ជិក​គណៈ​ប្រតិ​ភូ​ទស្ស​នា​វត្ត​ពោធិ​សំ​រោង។

លោក​ទ្រីវ​តាយ​វិញ បាន​ផ្ញើ​វា​ចា​ប្រ​សិទ្ធ​ពរ​មហា​បុណ្យ​វិសាខ​បូជា​ដល់​ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ អ្នក​មុខ​អ្នក​ការ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់ ជួប​ប្រ​ទះ​តែ​សេចក្តី​សុខ​និង​សុភ​មង្គល។ ទន្ទឹម​នឹង​នោះ លោក​សង្ឃឹម​ថា អ្នក​មុខ​អ្នក​ការ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន; សាយ​ភាយ​ស្មារតី​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌ ទំ​នៀម​ទម្លាប់ និង​អក្សរ​សាស្ត្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។

ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ បាន​ថ្លែង​អំ​ណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ដែល​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ ព្រម​ទាំង​បាន​បញ្ជាក់​ពី​អត្ថ​ន័យ​នៃ​បុណ្យ​វិសាខ​បូជា; ផ្តល់​ព័ត៌​មាន​អំ​ពី​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ​របស់​បរិ​ស័ទ​ពុទ្ធសាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ និង​ការ​រួម​ចំ​ណែក​របស់​ពុទ្ធ​បរិ​ស័ទ​រយៈ​ពេល​កន្លង​ចំ​ពោះ​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ៕

                                   ង៉ុក​ក្វៀង - មេង​លី

 

ចែករំលែកអត្ថបទ