ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/05/2026 - 20:53

ទម្រង់ "ថ្ងៃ​អា​ទិត្យ ៣ មិន" បម្រើ​ប្រ​ជា​ជន​នៅ​សង្កាត់​វិញ​ចូវ 

ដើម្បី​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន និង​ជំ​រុញ​ខ្លាំង​ក្លា​កំ​ណែ​ទម្រង់​បែប​បទ​រដ្ឋ​បាល មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​វិញ​ចូវ កំ​ពុង​អនុ​វត្ត​ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន” គឺ​មិន​សរ​សេរ មិន​ណាត់​ជួប និង​មិន​បង់​កម្រៃ ជំ​ហាន​ដំ​បូង​បង្ក​បាន​លក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រ​ជា​ជន និង​អា​ជីវ​កម្ម នៅ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

 កម្មា​ភិបាល​ទទួល និង​ប្រ​គល់​លទ្ធ​ផល​បែប​បទ​រដ្ឋ​បាល ក្នុង​ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន”។

ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន​” បាន​អនុ​វត្ត​ក្នុង​គោល​បំណង​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន បន្ថយ​ពេល​វេលា​ធ្វើ​ដំ​ណើរ​ទៅ​មក ជំ​នួយ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​បាន​ឆាប់​រហ័ស និង​ងាយ​ស្រួល។ បណ្តា​បែប​បទ​ទាំង​ឡាយ​ដែល​ទទួល​និង​ដោះ​ស្រាយ រួម​មាន៖ ការ​អនុ​វត្ត ការ​កែ​តម្រូវ និង​ការ​បញ្ឈប់​ទទួល​ប្រាក់​ឧបត្ថម្ភ​ចូល​និវត្តន៍​សង្គម​; ការ​បញ្ជាក់​ច្បាប់​ចម្លង​ពី​ច្បាប់​ដើម​បណ្តា​លិ​ខិត​ស្នាម និង​ឯក​សារ អា​ស្រ័យ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ផ្តល់​ឬ​ទទួល​ស្គាល់​, ការ​បញ្ជាក់​ហត្ថ​លេ​ខា​លើ​លិ​ខិត​ស្នាម និង​ឯក​សារ​; ការ​បញ្ជាក់​ព័ត៌​មាន​អំ​ពី​ទី​លំ​នៅ​; ការ​ចុះ​ឈ្មោះ​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​កម្រិត ២ (VNeID) ព្រម​ទាំង​បែប​បទ​រដ្ឋ​បាល​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​ដោះ​ស្រាយ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​។

ចំ​ណុច​លេច​ធ្លោ​នៃ​ទម្រង់​នេះ​គឺ​៖ “មិន​សរ​សេរ” អ្នក​រដ្ឋ​ការ​ជំនួយ​ប្រ​ជា​ជន​ក្នុង​ការ​បំ​ពេញ​បែប​បទ និង​សំ​ណុំ​ឯក​បទ​ទាំង​ឡាយ​ណា​ដែល​មាន​ពេល​វេលា​ដោះ​ស្រាយ​ក្នុង​ពេល​មួយ​ថ្ងៃ​ធ្វើ​ការ; “មិន​សារ​តាម​សេ​ចក្តីកំ​ណត់​; “មិន​ណាត់​ជួប” បណ្តា​សំ​ណុំ​ឯក​សារ​ដែល​ពេញ​លេញ និង​ត្រឹម​ត្រូវ​តាម​ច្បាប់ នឹង​បាន​ដោះ​ស្រាយ ប្រ​គល់​លទ្ធ​ផល​ក្នុង​ថ្ងៃ ចំ​ពោះ​បែប​បង់​កម្រៃ​” ចំ​ពោះ​ការ​បោះ​ពុម្ព  ការ​ថត​ចម្លង និង​វាយ​ពុម្ព​ឯក​សារ​បម្រើ​ដល់​កា​រដោះ​ស្រាយ​សំ​ណុំ​លិ​ខិត​ស្នាម។

ជា​លើក​ដំ​បូង​អនុ​វត្ត​នា​ថ្ងៃ​អា​ទិត្យ ទី​២៤ ខែ​ឧស​ភា ឆ្នាំ​២០២៦ កន្លង​ហើយ​នេះ ក្រុម​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់ បាន​ទទួល​និង​ប្រ​គល់​លទ្ធ​ផល​ចល័ត​សរុប​ចំ​នួន ៣៣០ សំ​ណុំ​ឯក​សារ។ ក្នុង​នោះ​មាន ៤៧ សំ​ណុំ​ឯក​សារ​បញ្ជាក់​ហត្ថ​លេ​ខា​ ១៩៩ សំ​ណុំ​ឯក​សារ​បញ្ជាក់​ច្បាប់​ចម្លង​ពី​ច្បាប់​ដើម; កែ​តម្រូវ​ព័ត៌​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​បាន ៨៤ ករណី។ ក្រៅ​ពី​នេះ​ អ្នក​រដ្ឋ​ការ​នៅ​ចំ​ណុច​ចល័ត ថែម​ទាំង​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​នា​នា​ដូច​ជា៖ ការ​កែ​តម្រូវ ឬ​បញ្ឈប់​ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ចូល​និវត្តន៍​សង្គម; ការ​ចុះ​បញ្ជី​សំ​បុត្រ​កំ​ណើត​, អា​ពាហ៍​ពិ​ពាហ៍ និង​សំ​បុត្រ​ម​រណ​ភាព។ ទម្រង់​នេះ​នឹង​រៀប​ចំ​ឡើង​ជា​ទៀង​ទាត់ ១ ដង​/ខែ នៅ​តាម​សា​លា​រៀន ទី​ស្នាក់​ការ​គណៈ​ប្រ​ជា​ជន និង​កន្លែង​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ។

តាម​ការ​កត់​សម្គាល់​នៅ​ចំ​ណុច​ទទួល​សំ​ណុំ​ឯក​សារ កាល​ពី​ថ្ងៃ​អា​ទិត្យ ទី​២៤ ខែ​ឧស​ភា ឆ្នាំ​២០២៦ ប្រ​ជា​ជន​ជា​ច្រើន​បាន​សម្តែង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំ​ពោះ​ស្មារតី​បម្រើ​យ៉ាង​អស់​ពី​ចិត្ត និង​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​។ លោក ថាច់​ហៀង ប្រ​ជា​ជន​នៅ​មណ្ឌល​ដាយ​បាយ​សង្កាត់​វិញ​ចូវ បាន​ចែក​រំ​លែក៖ “ថ្ងៃ​នេះ​ខ្ញុំ​មក​ធ្វើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល បញ្ចូល​ទៅ​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ ដើម្បី​ងាយ​ស្រួល​ពេល​ទៅ​ពិ​និត្យ​ជំ​ងឺ។ ពេល​ទៅ​ពិ​និត្យ​ជំ​ងឺ គ្រាន់​តែ​យក​តាម​ខ្លួន​អត្ត​សញ្ញាណ​ប័ណ្ណ មិន​ចាំ​បាច់​យក​ប័ណ្ណ​ធា​នា​រ៉ាប់​រង​តាម​ទៀត​ឡើយ។ ខ្ញុំ​បាន​អ្នក​រដ្ឋ​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ មិន​បាច់​សរ​សេរ​សំ​ណុំ​ឯក​សារ​ដោយ​ខ្លួន​ឯង​ឡើយ ងាយ​ស្រួល​ខ្លាំង​ណាស់។ ធ្វើ​ការ​នៅ​ថ្ងៃ​អា​ទិត្យ ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​មក​ធ្វើ​បែប​បទ​បាន​ឆាប់​រហ័ស មិន​ខាត​ពេល ព្រោះ​ថ្ងៃ​ធម្ម​តា​ត្រូវ​ទៅ​ធ្វើ​ការ។”

ឆ្លង​តាម​រយៈ​ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន” សង្កាត់​វិញ​ចូវ​មាន​ទិស​ដៅ​កសាង​ប្រ​ព័ន្ធ​រដ្ឋ​បាល​មួយ​ចំ​ហ​និង​តម្លា​ភាព លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ និង​ឥរិ​យា​បថ​បម្រើ​ប្រ​ជា​ជន​របស់​កង​ជួរ​កម្មា​ភិ​បាល និង​អ្នក​រដ្ឋ​ការ។ លោក ត្រឹង​ឡុង​ឌិញ - នា​យក​រង​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​វិញ​ចូវ បាន​ឱ្យ​ដឹង៖ “ការ​អនុ​វត្ត​ទម្រង់​នេះ សំ​ដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​របស់​ប្រ​ជា​ជន​ក្នុង​ថ្ងៃ​ឈប់​សម្រាក រួម​ចំ​ណែក​បន្ថយ​ពេល​វេលា​ធ្វើ​ដំ​ណើរ​ទៅ​មក ប្រិត​សំ​ចៃ​ថវិកា​របស់​ប្រ​ជា​ជន និង​លើក​កម្ពស់​គុណ​ភាព​បម្រើ​នៅ​មូល​ដ្ឋាន។ នា​ពេល​ខាង​មុខ អង្គ​ភាព​នឹង​បន្ត​ថែ​រក្សា និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​នេះ សំ​ដៅ​បម្រើ​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។”

សម្លឹង​ជា​រួម ទម្រង់ “ថ្ងៃ​អា​ទិត្យ ៣ មិន” នៅ​សង្កាត់​វិញ​ចូវ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​ រួម​ចំ​ណែក​កសាង​រដ្ឋ​អំ​ណាច​ជិត​ស្និទ្ធ និង​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រ​ជា​ជន​  ដើម្បី​ប្រ​ជា​ជន​បម្រើ បង្ក​បាន​នូវ​ការ​ឯក​ភាព​និង​ការ​វាយ​តម្លៃ​ជា​វិជ្ជ​មាន ពី​សំ​ណាក់​ប្រ​ជា​ជន​នៅ​សង្កាត់​ទាំង​មូល។

ថាញ់​ហុង​ - វ៉ាន់​តឹន​

ចែករំលែកអត្ថបទ