ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/05/2026 - 10:13

ពិ​និត្យ​ទទួល​ប្រ​ធាន​បទ “វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​រៀន​សូត្រនិង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ នៅ​ខេត្ត​សុក​ត្រាំង” 

មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ ពិ​និត្យ​ទទួល​ប្រ​ធាន​បទ “វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ នៅ​ខេត្ត​សុក​ត្រាំង (ចាស់)”។ ប្រ​ធាន​បទ ដឹក​នាំ​អនុវត្ត​ដោយ​សា​លា​នយោ​បាយ​ក្រុង​កឹង​ធើ បណ្ឌិត ង្វៀង​ផឹង​ដូវ ជា​ប្រ​ធាន​គម្រោង​ចាប់​ផ្តើម អនុ​វត្ត​ពី​ខែ​តុ​លា ឆ្នាំ ២០២៤ ដល់​ខែ​មី​នា ឆ្នាំ​២០២៦។

ប្រធានគម្រោងរបាយការណ៍លទ្ធផលអនុវត្តប្រធានបទជាមួយក្រុមប្រឹក្សាពិនិត្យទទួលប្រធានបទ។

ប្រ​ធាន​បទ​នេះ​បាន​កសាង​នូវ​ក្រប​ខ័ណ្ឌ ទ្រឹ​ស្តី ធ្វើ​ជា​មូល​ដ្ឋាន​វិភាគ ក្នុង​នោះ​ធ្វើ​ឱ្យ​ជាក់​ច្បាស់នូវ​ទស្សន​ទាន​ស្នូល​ជា​ច្រើន​ដូច​ជា៖ ការ​វាយ​តម្លៃ, ផល​ប៉ះ​ពាល់, ការ​រៀន​សូត្រ, ការ​ធ្វើ​តាម​ឧត្តម​គតិ - សីល​ធម៌ - ឥរិយា​បថ​ហូជី​មិញ។ ទន្ទឹម​នឹង​នោះ ចាត់​ទុក​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ក្នុង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​រវាង​ការ​យល់​ដឹង​សីល​ធម៌ ការ​ប្រ​ព្រឹត្ត​និង​លទ្ធ​ផល​កិច្ច​ការ​រដ្ឋ។

លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ជាក់​ស្តែង​បាន​បង្ហាញ​ឱ្យ​ឃើញ ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ នៅ​ខេត្ត​សុក​ត្រាំង (ចាស់) រយៈ​ពេល​កន្លង បង្ក​បាន​ផល​ប៉ះ​ពាល់​វិជ្ជ​មាន​ជា​ជំ​ហាន​ដំ​បូង ចំ​ពោះ​កង​ជួរ​កម្មា​ភិ​បាល បក្ខ​ជន អ្នក​រដ្ឋ​ការ បុគ្គ​លិក បាន​ស្តែង​ឡើង តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ខាង​នយោ​បាយ ពង្រឹង​សីល​ធម៌​កិច្ច​ការ​រដ្ឋ និង​ជា​ជំ​ហាន​កែ​លម្អ​ឥរិយា​បថ​ធ្វើ​ការ។ ថ្វី​ដ្បិត​តែ​ដូច្នោះ នៅ​តែ​មាន​គម្លាត​គួរ​ឱ្យ​កត់​សម្គាល់​រវាង “ការ​រៀន​សូត្រ” និង “ការ​ធ្វើ​តាម”, រវាង​ការ​យល់​ដឹង និង​ការ​ប្រ​ព្រឹត្ត, រវាង​តម្រូវ​ការ​ធ្វើ​ជា​គំរូ និង​អនុ​វត្ត​ជាក់​ស្តែង ជា​ពិ​សេស​នៅ​ថ្នាក់​មូល​ដ្ឋាន និង​បរិ​ស្ថាន​កិច្ច​ការ​រដ្ឋ​នៅ​រង​សម្ពាធ​ថ្មីៗ​ជា​ច្រើន។

ប្រ​ធាន​បទ​នេះ​ក៏​បាន​ព្យា​ករណ៍​អំ​ពី​កត្តា ជះ​ឥទ្ធិ​ពល​ថ្មីៗ ក្នុង​បរិ​ការណ៍​បង្កើត​ក្រុង​កឹង​ធើ​ថ្មី ឆ្លង​តាម​រយៈ​នោះ កំ​ណត់​ទិស​ដៅ និង​ប្រ​ព័ន្ធ​ដំ​ណោះ​ស្រាយ​ដែល​បាន​ស្នើ​ឡើង​ជា ៤ ក្រុម​ធំៗ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ​នៅ​ពេល​ខាង​មុខ។

ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​បាន​ឯក​ភាព​ទទួល​ស្គាល់​ប្រ​ធាន​បទ។ លទ្ធ​ផល​នៃ​ប្រ​ធាន​បទ​នេះ គឺ​ជា​ឯក​សារ​យោង​ដ៏​មាន​តម្លៃ និង​ជា​មូល​ដ្ឋាន​វិទ្យា​សាស្ត្រ​ដ៏​មាន​សារ​ប្រ​យោជន៍​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ​របស់​ទី​ក្រុង៕

                            ឡែធូ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ