ជិតដិតនឹងប្រជាជន អស់ពីចិត្តគិតគូរដល់ប្រជាជន តែងលះបង់ការងារផ្ទះ ដើម្បីគិតគូរការងារ រួមរបស់ភូមិស្រុក តាំងពីដើមផ្កាតាមដងផ្លូវ រហូតដល់បង្គោលភ្លើងបំភ្លឺ ផ្លូវដីបត់បែនតូចចង្អៀត ឥឡូវនេះបានជំនួសដោយផ្លូវបេតុងរលូន ធ្វើឱ្យទិដ្ឋភាពជនបទរីកចម្រើននិងស្រស់បំព្រង ។ល។ ការផ្លាស់ប្តូរទាំងនេះ សុទ្ធតែមានការរួមចំណែករបស់សមមិត្ត ត្រឹងសាង លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូ។

លោកត្រឹងសាង លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូ ទីក្រុងកឹងធើ។
ភូមិបឹងឡុង ឃុំឡុងភូ ទីក្រុងកឹងធើ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានប្រជាជន ៤៦១ គ្រួសារ ក្នុងនោះ គ្រួសារជនជាតិកិញមាន ១០ គ្រួសារ។ ជីវភាពរបស់មាមីងសំខាន់គឺប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ពីមុន ជីវភាពមាមីងជួបការលំបាកច្រើន។ ប៉ុន្តែ ចាប់តាំងពីបក្សនិងរដ្ឋមានគោលការណ៍កសាងជនបទថ្មី ពិសេសគឺកម្មវិធីទិសដៅជាតិនិងគម្រោងវិនិយោគអភិវឌ្ឍតំបន់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ ឃុំឡុងភូនិយាយរួម និងភូមិបឹងឡុង និយាយដោយឡែក មានភាពផ្លាស់ថ្មី ការវិវឌ្ឍន៍ទាំងនោះ ដំបូងត្រូវរំលឹកដល់តួនាទីដឹកនាំ ចង្អុលការរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន។ លោកត្រឹងសាង មានអាយុជាង ៦០ ឆ្នាំប្លាយ កើតនិងធំដឹងក្តីនៅភូមិនេះ ដូច្នេះ លោកជ្រាបច្បាស់រាល់ភាពផ្លាស់ប្តូរក្នុងភូមិ។ ចូលរួមបំពេញការងារជាង ២៥ ឆ្នាំ គាត់ធ្លាប់ធ្វើជាលេខាសាខាបក្ស ប្រធានគណៈរណសិរ្សភូមិ ប្រធានគណៈប្រជាជនភូមិ នៅខែកញ្ញា ឆ្នាំ ២០១៧ គាត់បានប្រជាជនបោះឆ្នោតជ្រើសតាំងជាលេខាសាបក្សភូមិបឹងឡុង រហូតមកទល់សព្វថ្ងៃ ទោះបីស្ថិតក្នុងតួនាទីណាក៏ដោយ គាត់តែងអនុវត្តសម្រេចល្អនូវភារកិច្ចរបស់ខ្លួន។ តែងបានប្រជាជនក្នុងភូមិគោរពស្រឡាញ់ ព្រោះគាត់តែងខ្នះខ្នែង ជិតស្និទ្ធនិងអស់ពីចិត្តដើម្បីមាមីង។

លោកត្រឹងសាង (ខាងឆ្វេង) កំពុងចលនាមាមីងក្នុងភូមិបរិច្ចាគដីពង្រីកផ្លូវ។
ផ្លូវដាននៅមុខផ្ទះគាត់ ពីមុនបានរដ្ឋវិនិយោគកសាងតាមកម្មវិធី ១៣៥ ប៉ុន្តែផ្លូវនៅតូចចង្អៀត និងមានភាពទ្រុឌទ្រោម។ ក្នុងនាមជាលេខាសាខាបក្ស គាត់បានចាត់តាំងកិច្ចប្រជុំប្រជាជន ចលនាមាមីងបរិច្ចាគដីពង្រីកផ្លូវ រដ្ឋវិនិយោគ កសាងផ្លូវថ្មីសម្រេចបទដ្ឋាន។ មុននឹងចលនាមាមីង គាត់ស្ម័គ្រចិត្តបរិច្ចាគដីប្រវែងជិត ៥០ ម៉ែត្រ ទទឹងជាង៣ម៉ែត្រ គាត់រៀបចំកាប់ឆ្ការ ដើមឈើនិងពង្រាបផ្ទៃដីដោយខ្លួនឯង រួចប្រគល់ឱ្យអង្គភាពកសាងផ្លូវ។ ពេលឃើញកម្មាភិបាល មូលដ្ឋានបរិច្ចាគដីពង្រីកផ្លូវ ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវដាននេះ ក៏ស្ម័គ្រចិត្តបរិច្ចាគដីរៀងៗខ្លួនដើម្បីធ្វើផ្លូវ។
អ្នកមីងកេវធីហ្វា ប្រជាជននៅក្នុងភូមិ ចែករំលែក៖ “ដោយឃើញការនាំមុខរបស់ពូសាង នាងខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីប្រវែងជាង ៤០ ម៉ែត្រ ជូនរដ្ឋពង្រីកផ្លូវ ពេលផ្លូវនេះកសាងសម្រេចរួចរាល់ រថយន្តបើកដល់ផ្ទះ មាមីងក្នុងភូមិធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញក្មួយៗទៅសាលាក៏មានភាពងាយស្រួល។ កាលមិនទាន់មានផ្លូវនេះ យប់ព្រលប់ពេលឈឺថ្កាត់ម្តងៗ ទោះបីផ្ទះនៅចម្ងាយពីដំណាក់សុខាភិបាលត្រឹមតែពីរបីគីឡូម៉ែត្រ ប៉ុន្តែមានការលំបាកខ្លាំងណាស់ ឥឡូវនេះមានផ្លូវរលូន ភ្លើងភ្លឺចិញ្ចាច យើងខ្ញុំពិតជាស្ងប់ចិត្ត”។
ក្រោយពីផ្លូវគមនាគមន៍ជនបទដាក់ឱ្យប្រើប្រាស់ តួនាទីរបស់លេខាសាខាបក្សនិងគណៈកម្មាធិការសាខាបក្ស បន្តបង្ហាញនូវស្មារតីសាមគ្គី ខ្នះខ្នែងចុះទៅតាមផ្ទះប្រជាជន ដើម្បីចលនារួមចំណែកកសាងបង្គោលភ្លើងនិងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ។ ដំបូងសមូហភាពក្នុងសាខាបក្ស រួមចំណែកកសាងបង្គោលភ្លើង អំពូលភ្លើងចំនួន ២ ដោយថាមពលព្រះអាទិត្យ ក្រៅពីនោះ គឺរដ្ឋឧបត្ថម្ភមួយផ្នែកនិងប្រជាជនស្ម័គ្រចិត្តរួមវិភាគទាន។ ពេលសំណេះសំណាលជាមួយយើងខ្ញុំ លោកត្រឹងសាង មិនអាចលាក់បាំងនូវក្តីសប្បាយរីករាយនិងមោទនភាព ឱ្យដឹង៖ “ដើម្បីមានផ្លូវជនបទសម្រេចបទដ្ឋានដូចសព្វថ្ងៃនេះ យើងខ្ញុំបានចំណាយពេលយ៉ាងច្រើន ប៉ុន្តែ ដំបូងបង្អស់កម្មាភិបាលនិងបក្ខជនគ្រប់រូបត្រូវធ្វើជាគំរូ ខ្នះខ្នែងអស់ពីចិត្តដើម្បីកិច្ចការរួម។ រដ្ឋយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ភូមិភាគរួមជាមួយមាមីងរួមចំណែកប្រាក់កាស កម្លាំងពលកម្មវិនិយោគប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ខិតខំរក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់ ធានាសុវត្ថិភាពចរាចរណ៍ បង្កបាន “ដងផ្លូវភ្លឺ បៃតង ជ្រះស្អាតនិងសុវត្ថិភាព”។ ដងផ្លូវក្នុងភូមិ ឥឡូវ បានក្លាយជា “ដងផ្លូវផ្កាគំរូ” រួមចំណែកយ៉ាងសកម្មជួយភូមិភាគអនុវត្តសម្រេចបទដ្ឋានឃុំជនបទថ្មីក្នុងពេលឆាប់ៗ និងឈានដល់ឃុំជនបទថ្មីកម្រិតខ្ពស់”។

លោកត្រឹងសាង (ខាងស្រាំ) រួមជាមួយមាមីងទៅពិនិត្យដងផ្លូវដាំផ្កា។
ពីមុន បឹងឡុងជាភូមិមួយក្នុងចំណោមភូមិលំបាកខ្លាំងរបស់ឃុំឡុងភូ។ ប៉ុន្តែ ឥឡូវនេះ ក្នុងចំណោមប្រជាជន ៤៦១ គ្រួសារ នៅតែ ៦ គ្រួសារក្រនិង ១១ គ្រួសារក្បែរក្រ។ ថ្វីដ្បិតជាភូមិកសិកម្ម ប៉ុន្តែដោយមានប្រព័ន្ធទំនប់ធារាសាស្ត្រស្វ័យភាព មាមីងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល ប្រើប្រាស់ពូជស្រូវគុណភាពខ្ពស់ មួយឆ្នាំផលិតស្រូវបាន២រដូវនិងដាំដំណាំ ១រដូវ ស្រូវផ្តល់ទិន្នផលខ្ពស់ ដំណាំលក់បានថ្លៃ ដូច្នេះ មាមីងមានជីវភាពល្អប្រសើរជាងមុនច្រើន។ ជារៀងរាល់ឆ្នាំ លោកត្រឹងសាង តែងសហការជាមួយធនាគារគោលនយោបាយសង្គម ជួយមាមីងនៅភូមិបឹងឡុងបុលទុនអាទិភាព ជាមួយនឹងទឹកប្រាក់សរុបជាង ៥ ពាន់លានដុង សម្រាប់វិនិយោគពង្រីកការផលិតចិញ្ចឹមសត្វ តែងសហការជាមួយគណៈ ផ្នែកនិងអង្គការមហាជនជារឿយៗក្នុងការបង្កើត និងពង្រីកទូលំទូលាយទម្រង់រកស៊ីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ ថែមទាំងម្ចាស់ការសហការជាមួយផ្នែកឯកទេស បើកវគ្គហ្វឹកហ្វឺន ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសដល់មាមីង។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗក្នុងភូមិសម្រេចជិត ៧០ លានដុងក្នុងមួយឆ្នាំ។
សាខាបក្សភូមិបឹងឡុង បច្ចុប្បន្ន មានបក្ខជនជាង ២០ នាក់ បក្ខជនទាំងអស់តែងជាគំរូ អនុវត្តល្អរាល់ភារកិច្ចដែលបានប្រគល់ ពិសេស ក្នុងដំណាក់កាល ២០១៧-២០២២ សាខាបក្ស ភូមិបឹងឡុង បានថ្នាក់លើវាយតម្លៃជាសាខាបក្ស “សម្រេចឆ្នើមភារកិច្ច” ៥ ឆ្នាំបន្តបន្ទាប់។ ចំពោះលោកត្រឹងសាង បានថ្នាក់លើវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ជាបក្ខជនសម្រេចឆ្នើមភារកិច្ចជាច្រើនឆ្នាំបន្តបន្ទាប់ ហើយតែងបានមាមីងទំនុកចិត្តនិងគោរពរាប់អាន៕
សុខកា-មុនី