ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/04/2026 - 09:33

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ប្រ​គល់​សេចក្តី​សម្រេច​អំ​ពី​ការ​ងារ​កម្មា​ភិបាល 

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹងធើ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​អនុវត្ត​ការ​ងារ​កម្មា​ភិបាល​របស់​ទី​ក្រុង។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្រ​គល់​សេចក្តី​សម្រេច​ដល់​កម្មា​ភិ​បាល។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប បាន​ប្រ​គល់​សេចក្តី​សម្រេច​ពង្រឹង​បុគ្គ​លិក​ស្នូល​នៅ​អង្គ​ភាព​ចំ​នួន៦។

ជាក់​ស្តែង ទទួល​និង​តែង​តាំង​លោក វ៉ជី​សិញ អនុ​ប្រ​ធាន​កា​រិយា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង កាន់​តំ​ណែង​ជា​នា​យក​រង មន្ទីរ​កិច្ច​ការ​បរ​ទេស​ក្រុង​កឹង​ធើ។

ចំ​ពោះ​មណ្ឌល​អភិ​រក្ស​ធម្ម​ជាតិ លុង​ង៉ុក​ហ្វាង​ហូវ​យ៉ាង (ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ): តែង​តាំង​លោក ឡេ​ថាញ​ស៊ើង នា​យក​រង មណ្ឌល​អភិ​រក្ស​ធម្ម​ជាតិ លុង​ង៉ុក​ហ្វាង​ហូវ​យ៉ាង កាន់​តំ​ណែង​ជា​នា​យក​មណ្ឌល​អភិ​រក្ស​ធម្ម​ជាតិ​ លុង​ង៉ុក​ហ្វាង​ហូវ​យ៉ាង ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ; តែង​តាំង​លោក ហ្វិញ​ថាញ​ថឹក ប្រ​ធាន​កា​រិយា​ល័យ​មណ្ឌល​អភិ​រក្ស​ធម្ម​ជាតិ លុង​ង៉ុក​ហ្វាង​ហូវ​យ៉ាង កាន់​តំ​ណែង​ជា​នា​យក​រង​មណ្ឌល អភិ​រក្ស​ធម្ម​ជាតិ​លុង​ង៉ុក​ហ្វាង​ហូវ​យ៉ាង ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹងធើ ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​កម្មា​ភិបាល​ដែល​បាន​ចាត់​បញ្ជូន​និង​តែង​តាំង។

ចំ​ពោះ​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ- ពា​ណិជ្ជ​កម្ម និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ៖ តែង​តាំង​លោក ស្រី​ង្វៀង​គឹម​ង៉ុក អតីត​នា​យិ​កា​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ - ពា​ណិជ្ជ​កម្ម និង​ផ្សារ​ណាត់​ពិ​ព័រណ៍​កឹង​ធើ កាន់​តំ​ណែង​ជា​នា​យិ​កា​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ - ពា​ណិជ្ជ​កម្ម និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ។ តែង​តាំង​លោក ឡេ​ហៀង​ខាញ់ អតីត​នា​យក​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ​-ពា​ណិជ្ជ​កម្ម និង​ផ្សារ​ណាត់​ពិ​ព័រណ៍​កឹងធើ កាន់​តំ​ណែង​ជា​នា​យក​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ -ពា​ណិជ្ជ​កម្ម និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ។ ចាត់​បញ្ជូន​និង​តែង​តាំង​លោក​ស្រី ង្វៀង​ធី​ទ្រុក​លិញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ហឹង​ភូ កាន់​តំ​ណែង​ជា​នា​យិ​កា​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិ​យោគ -ពា​ណិជ្ជ​កម្ម និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ។

នៅ​មូល​និធិ​ធា​នា​ឥណ​ទាន​សម្រាប់​អា​ជីវ​កម្ម​ខ្នាត​តូច និង​មធ្យម​ក្រុង​កឹង​ធើ (ក្រោយ​ការ​រួម បញ្ចូល)៖ តែង​តាំង​លោក ឡេ​វ៉ាំង​ស៊ើង អតីត​ប្រ​ធាន​មូល​និធិ​ធា​នា​ឥណ​ទាន​សម្រាប់​អា​ជីវ​កម្ម​ខ្នាត​តូច និង​មធ្យម​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​ប្រ​ធាន​មូល​និធិ​ធា​នា​ឥណ​ទាន​សម្រាប់​អា​ជីវ​កម្ម​ខ្នាត​តូច​និង​មធ្យម​ក្រុង​កឹង​ធើ (ក្រោយ​ការ​រួម​បញ្ចូល)។ ចាត់​បញ្ជូន​និង​តែង​តាំង​លោក លឺវ​វៀត​ចៀង ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ទី​ក្រុង​កឹង​ធើ កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​ត្រួត​ពិ​និត្យ​មូល​និធិ​ធា​នា​ឥណ​ទាន​សម្រាប់​អា​ជីវ​កម្ម​ខ្នាត​តូច និង​មធ្យម​ក្រុង​កឹង​ធើ (ក្រោយ​ការ​រួម​បញ្ចូល)។

ចំ​ពោះ​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ៖ តែង​តាំង​លោក​ស្រី ង្វៀង​វៀត​ភឿង (អតីត​នា​យិ​កា មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​នា​យិ​កា​រង​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ; តែង​តាំង​លោក ង្វៀង​វ៉ាំង​ត្វឹង (អតីត​នា​យក​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ខេត្ត​ហូវ​យ៉ាង (ចាស់) កាន់​តំ​ណែង​ជា​នា​យក​រង​រហូត​ដល់​អា​យុ​ចូល​និវត្តន៍​តាម​ការ​កំ​ណត់; តែង​តាំង​លោក ហ្វិញ​វៀត​ហ៊ឹង អតីត​នា​យក​រង​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​នា​យក​រង មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ; តែង​តាំង​លោក​ស្រី ត្រឹង​បាវ​ក្វៀង អតីត​នា​យិ​កា​រង​មូល​និធិ​វិនិ​យោគ​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ (ចាស់) កាន់​តំ​ណែង​ជា​នា​យិ​កា​រង​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ; តែង​តាំង​លោក ង្វៀង​វ៉ាំង​ធិន អតីត​នា​យក​រង​មូល​និធិ​វិនិ​យោគ​អភិវឌ្ឍន៍​ខេត្ត​ហូវ​យ៉ាង (ចាស់) កាន់​តំ​ណែង​ជា​នា​យក​រង​មូល​និធិ​វិនិ​យោគ​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ; តែង​តាំង​លោក លី​គឹម​ត្រុង អតីត​នា​យក​រង​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ខេត្ត​ហូវ​យ៉ាង (ចាស់) កាន់​តំ​ណែង​ជា​នា​យក​រង​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ; តែង​តាំង​លោក ត្រឹង​ក្វឹក​ហ៊ីប ប្រ​ធាន​គណៈ​នេយ្យ​មូល​និធិ​វិនិ​យោគ​អភិវឌ្ឍន៍​ខេត្ត​ហូវ​យ៉ាង (ចាស់) កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​ត្រួត​ពិនិត្យ​មូល​និធិ​វិនិ​យោគ​អភិ​វឌ្ឍន៍​ក្រុង​កឹង​ធើ។

ក្រៅ​ពី​នេះ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ក៏​បាន​ប្រ​គល់​សេចក្តី​សម្រេច​តែង​តាំង​ឡើង​វិញ លោក ង្វៀង​កា​ឡើ​អាញ់ កាន់​តំ​ណែង​ជា​នា​យក​គណៈ​គ្រប់​គ្រង​គម្រោង​វិនិ​យោគ​កសាង​សំ​ណង់​ស៊ី​វិល និង​ឧស្សា​ហកម្ម​ក្រុង​កឹង​ធើ មាន​រយៈ​កាល ៥ ឆ្នាំ ចាប់​ពី​ថ្ងៃ ទី ១ ខែ​មេ​សា ឆ្នាំ​២០២៦។

ថ្លែង​ក្នុង​ពិ​ធី​ប្រ​កាស​និង​អនុ​វត្ត​សេចក្តី​សម្រេច​អំ​ពី​ការ​ងារ​កម្មា​ភិបាល លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប បាន​អប​អរ​សា​ទរ​ដល់​កម្មា​ភិបាល​ដែល​ទើប​ទទួល​បាន​សេចក្តី​សម្រេច ទន្ទឹម​នឹង​នោះ កត់​សម្គាល់​ការ​ពង្រឹង​អង្គ​ការ​ចាត់​តាំង​នៃ​ស្ថា​ប័ន​និង​អង្គ​ភាព​ទាំង ៦។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាន​ស្នើ​ឱ្យ​កម្មា​ភិ​បាល​ម្នាក់ៗ និង​អង្គ​ភាព​នី​មួយៗ ត្រូវ​ម្ចាស់​ការ​និង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ ដើម្បី​រួម​ចំ​ណែក​អនុវត្ត​សម្រេច​ជោគ​ជ័យ​នូវ​ភារ​កិច្ច​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិ​ភាគ៕

 ហុង​វ៉ឹង-វ៉ាន់​តឹន

ចែករំលែកអត្ថបទ