ពង្រីកស្មារតីឈានមុខនិងការទទួលខុសត្រូវដើម្បីសហគមន៍ យុវជនទីក្រុងកឹងធើ បានរួមចំណែកយ៉ាងសកម្មក្នុងការថែទាំសុខភាពប្រជាជន ពិសេសគឺនៅតំបន់ជនជាតិភាគតិច តាមរយៈនោះ ធ្វើឱ្យរីកសាយភាយនៃតម្លៃមនុស្សធម៌និងស្មារតីចែករំលែកក្នុងសហគមន៍។

ក្រុមគ្រូពេទ្យកំពុងផ្តល់ថ្នាំពេទ្យជូនប្រជាជន។
ថ្មីៗនេះ សម្ព័ន្ធយុវជនទីក្រុងសហការជាមួយសមាគមសហព័ន្ធយុវជនវៀតណាម ទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី “គ្រូពេទ្យវ័យក្មេងស្ម័គ្រចិត្ត ព្រួតដៃដើម្បីសុខភាពសហគមន៍” នៅឃុំនានាតំបន់ជនជាតិភាគតិច។ កម្មវិធីនេះ បានកៀរគរកងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតវ័យក្មេងរវៀសរវៃ ចាត់តាំងពិនិត្យជំងឺ ពិគ្រោះសុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនជាង ១.០០០ នាក់ ដែលរស់នៅលើភូមិឋាន។ នៅតាមទីតាំងនីមួយៗ មាមីងជាច្រើនបានក្រុមគ្រូពេទ្យពិនិត្យជំងឺដោយអស់ពីចិត្ត ព្រមទាំងធ្វើការណែនាំពីរបៀបថែទាំសុខភាពនិងពិគ្រោះវិធីបង្ការជំងឺទូទៅ ដូចជា៖ ជំងឺលើសឈាម ទឹកនោមផ្អែមនិងជំងឺផ្លូវដង្ហើម។ល។ តាមរយៈនោះ បានរួមចំណែកលើកកម្ពស់ការយល់ដឹង ជួយប្រជាជនម្ចាស់ការជាងមុនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួននិងសមាជិកក្នុងគ្រួសារ។
មិនបង្អង់ត្រឹមតែសកម្មភាពពិនិត្យជំងឺប៉ុណ្ណោះទេ កម្មវិធីនេះថែមទាំងផ្តោតការយកចិត្តទុកដាក់ដល់ការងារឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីសុខាភិបាលមូលដ្ឋាន ជួយមាមីងផ្លាស់ប្តូរទម្លាប់រស់នៅជាជំហានៗ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែង បានរួមចំណែកកាត់បន្ថយការហួសចំណុះសម្រាប់សុខាភិបាលមូលដ្ឋាន ជាពិសេសនៅលើភូមិឋានដែលនៅជួបការលំបាកច្រើន។ កម្មវិធីនេះទទួលបានកិច្ចសហការពីមន្ទីរសុខាភិបាលទីក្រុង ក្នុងការផ្តល់អាជ្ញាប័ណ្ណនិងចាត់បញ្ជូនកងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត។ ទន្ទឹមនឹងនោះ មជ្ឈិមសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម បានជំនួយថ្នាំពេទ្យជាង ១.០០០មុខ បែងចែកសមស្របដល់ភូមិភាគនានា រួមចំណែកធានាប្រភពកម្លាំងបម្រើប្រជាជន។ លោកត្រឹងខែល ប្រជាជននៅភូមិតាអ៊ុង ឃុំលីវទូ ឱ្យដឹង៖ “មាមីងនៅទីនេះនៅជួបការលំបាកច្រើន បានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមកដល់កន្លែងពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ យើងខ្ញុំពិតជាសប្បាយនិងដឹងគុណខ្លាំងណាស់។ សង្ឃឹមថា កម្មវិធីដ៏មានអត្ថន័យយ៉ាងដូច្នេះ នឹងបានរក្សាជាបន្តដើម្បីប្រជាជនមានឱកាសថែទាំសុខភាព”។
ថ្លែងការណ៍ក្នុងកម្មវិធីនេះ លោកង្វៀងហ៊ឺវង៉ៀ អនុលេខាប្រចាំការនៃសម្ព័ន្ធយុវជនទីក្រុងកឹងធើ បញ្ជាក់៖ “កម្មវិធីជាសកម្មភាពមួយក្នុងចំណោម សកម្មភាពដ៏សំខាន់ៗរបស់យុវជនទីក្រុង ក្នុងការងារសុខុមាលភាពសង្គម។ តាមរយៈកម្មវិធីនេះ យើងខ្ញុំចង់ពង្រីកតួនាទីឈានមុខរបស់សមាជិកសម្ព័ន្ធយុវជន យុវជននិងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ក្នុងការថែទាំសុខភាពប្រជាជន បំផុតគឺភូមិឋាននានាតំបន់ជនជាតិភាគតិចដែលនៅជួបការលំបាក”។
កម្មវិធីនេះមិនត្រឹមតែនាំមកប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យរីកសាយភាយស្មារតីទទួលខុសត្រូវនិងទឹកចិត្តសប្បុរសក្នុងសហគមន៍។ តាមរយៈនោះ បានបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជន ក្នុងបុព្វហេតុគិតគូរជីវភាពប្រជាជន ព្រួតដៃកសាងសង្គមកាន់តែជឿនលឿន ស៊ីវិល័យប្រកបដោយមនោសញ្ចេតនា៕
ដាលីន-មុនី